• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

ជំហ៊ានងាយៗ ផាត់មុខអោយល្អឥតខ្ចោះ

Picture
យុវនារីដែលទើបនឹងចាប់ចេះតុបតែងខ្លួន ពិតជាមានការលំបាកដោយពំុដឹងពីរបៀបផាត់មុខឡើយ។
មុននឹងឈានដល់ជំហ៊ានចេះផាត់មុខរហ័សនិងឥតខ្ចោះប្រចាំថ្ងៃ សូមមិត្តនារីទាំង អនុវត្តតាមវិធីណែនាំដូចខាងក្រោម៖
១. លុបបំបាត់ស្នាមជាំខ្មៅតាមរង្វង់ភ្នែក
២. លាប់ម៉្សៅទ្រនោប
៣. បិទបាំងស្នាមដែលនៅសេសសល់
៤. ថែមពណ៌អោយថ្ពល់
៥. លាបត្របកភ្នែក
៦. ថែមពណ៌អោយត្របកភ្នែក
៧. គូររង្វង់ភ្នែក និង ពត់រោមភ្នែក
៨. លាបក្រែមបបូរមាត់

Picture
១.ក្រោយពីលាបក្រែមការពារកំដៅថ្ងៃនិងបន្សើមផ្ទែមុខហើយ ជ្រើសយកម្ស៉ៅបិទបាំងស្នាមដែលមានពណ៌សមនឹងស្បែក មកលាបជាឆ្នូតក្រោមរង្វង់ភ្នែក។យកជួកនិងម្រាបដៃឈ្លីថ្នមៗអោយចូលសព្វសាច់។ ជៀសវាងកំុអោយចូលភ្នែកនិងកន្លែងងាយប្រត្តិកម្ម។  

Picture
២.យកម៉្សៅទ្រនោបដែលមានពណ៌មិនសុខពីពណ៌ស្បែក លាបបង្អូសតាមទ្រនុងឆ្អឹងថ្ពល់ សងខាងច្រមុះ និង លើចញ្ចើម។ ប្រសិនចង់អោយស្រគាំ យកម៉្សៅទ្រនោបពណ៌ស្រគាំមួយទៀតមកលាបត្រង់កន្លែងដូចបង្ហាញក្នូងរូបភាព។ យកម្រាមដៃឈ្លីម៉្សៅបញ្ជូលគ្នាអោយសព្វលើផ្ទៃមុខ ។

Picture
៣. ស្នាមមុន ឬ ជាំ ដែលលុបមិនបាត់ពីជំហ៊ាន់ទាំង២ខាងលើ ត្រូវលុបម្តងទៀតដូចជំហ៊ាន់ទី ១។ យកម៉្សៅបិទស្នាមមកបន្តក់បិទចំនុចមុនឬជាំមួយៗដែលនៅសេសសល់។ ឈ្លីបញ្ជូលសាច់ម្តងទៀត។ 

Picture
៤. សម័យបច្ចុប្បន្ន នារីៗនិយមថ្ពល់មានពណ៌ព្រឿងៗ ព្រោះវាធ្វើអោយស្រស់នៅពេលសើច។ យកក្រែម ប្លាស់ (Cream Blush) ឬក្រែមលាបមាត់ ពណ៌ក្រហមព្រឿងៗ មកលាបលើថ្ពល់ រួចឈ្លីដោយម្រាមដៃតាមឆ្អឹងថ្ពល់។

Picture
៥. ជ្រើសយកក្រែមលាបត្របកភ្នែកដែលភ្លឺឬស្ងូត ទៅតាម វ័យ ពេលវេលា ឬ អាកាសធាតុ និង រដូវ។ 

Picture
៦. ពណ៌របស់ត្របក់ភ្នែកជាភាពទាក់ទាញមួយទៀត ក្រៅពីពណ៌របស់ថ្ពល់។ មិត្តនារីគួរមានក្រែមលាបត្របកភ្នែកចំរុះពណ៌ដែលខ្លួនចូលចិត្តមួយប្រអប់។ 

Picture
៧. មនុស្សគ្រប់គ្នាអោយនិយមន័យថា កែវភ្នែកធំៗ​ ជាភ្នែកស្អាត។ គូររង្វង់បន្ថែមទំហំភ្នែកដោយខ្មៅដៃគូររង្វង់ភ្នែក។ បើចង់មានភ្នែកកាចបែបសិុចសីុ គូរប្រើ Eyes Liner ដើម្បីបន្ថែមកន្ទុយភ្នែក។ េប្រីប្រដាប់ពត់រោមភ្នែក និង មាស្ការ៉ា ធ្វើអោយរោមភ្នែក ង បង្កើនភាពជានារី និង ទំហំភ្នែក។   

Picture
៨. បបូរមាត់ស្ងូត ប្រេះ ធ្វើដូម្តេចនឹងញញឹមស្រស់ទៅ? បន្ថែមសំរស់ដោយលាបក្រែម! មិត្តនារីវីយក្មេង គួររើសយក ក្រែមដែលភ្លឺ (Shine ឬ Gloss lipstick)។ ពណ៌ដែលដិតគឺ បង្ហាញពីភាពសិុចសីុ។ 



Picture








ស្ទីលថ្មីៗបែបទាន់សម័យនិយម 
ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ ធ្វើយ៉ាងនេះបានត្រូវ ធ្វើបែបនោះខុសនុះទេ ។ តែការស្លៀកពាក់តាមសម័យកាល មានសារះសំខាន់សំរាប់ទំនុកចិត្ត ខ្លួនឯង  ...អានបន្ត»»»

Picture





ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ

មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា ....អានបន្ត»»»

Picture







អត់ដឹងអីតិចថា តែ មានប្រយោជន៏យ៉ាងហ្អឹង
តែ មានដើមកំណើតយូរយារមកហើយ ។ ចាស់បុរាណតែងតែពិសារតែ ព្រោះវាជួយបានពេលគ្រុនក្តៅ ផ្តាសាយ នឹង ការរក្សារាងមិនឲឡើងទម្ងន់ជាដើម ។ តែជាភេសជ្ជះងាយស្រួលក្នុងការធ្វើ ហើយជួយដល់សុខភាព និងស្បែក   ....អានបន្ត»»

Powered by Create your own unique website with customizable templates.