• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

ផលិតកម្មតម្បាញនៅកម្ពុជា

Picture
ការលក់ផលិតផលតម្បាញ យើងសង្កេតឃើញមានជាហូរហែរ នៅតាមបណា្តផ្សារនានា ជាពិសេសនៅផ្សារទួលទំពូង ផ្សារថ្មី ផ្សាររាត្រី និងតាមមាត់ទន្លេរ ដែលជាកន្លែងពេញនិយមសម្រាប់ទាំងភ្ញៀវទេសចរបរទេស ។ តើយើងដឹងថា ផលិតផលតម្បាញទាំងនោះផលិតនៅទីណាខ្លះ និងមានប្រភពដើមពីណា ។ ផលិតផលតម្បាញទាំងអស់ដែលលក់នៅលើទីផ្សារសព្វថ្ងៃ ចែកចេញជាពីរប្រភេទ គឺផលិតផលតម្បាញនាំចូលពីប្រទេសជិតខាង និងផលិតផលតម្បាញក្នុងស្រុក ។ អ្នកលក់ផលិតផលតម្បាញមួយចំនួន មិនបានប្រាប់ត្រង់ថាផលិតផលមួយចំនួនជាផលិតផលនាំចូលនោះទេ ដោយជាទូទៅនិយាយថាផលិតផលក្នុងស្រុកទាំងអស់ ។ វាជាផលលំបាកសម្រាប់អ្នកទិញ ដែលពិបាកស្មានថាវាជារបស់ក្នុងស្រុក ឬអត់ ។ ចម្លើយអាស្រ័យលើអ្នកទិញធ្លាប់មានបទពិសោធន៏ខ្លះ ឬអត់ ។ ផលិតផលតម្បាញដែលដាក់លក់នៅតាមផ្សារ ច្រើនជាងពាក់កណ្តាលជាផលិតផលនាំចូល ។ ផលិតផលតម្បាញក្នុងស្រុក ភាគច្រើនមានលក់នៅតាមហាងសិប្បកម្មតម្បាញនៅភ្នំពេញ តាមជួរមាត់ទន្លេរ ផ្លូវ ២៤០ ផ្លូវ ៥១ ប្លុកបឹងកេងកងជាដើម ។

 ចំនួនអ្នកត្បាញមិនមានតួលេខថ្មី និងសុក្រិតនោះទេ តាមការតួលេខចាស់មានប្រមាណ ៤ ទៅ ៦មឺននាក់នៅទូទាំងប្រទេស ។ ការស្រង់ស្ថិតិមានភាពលំបាក ដោយការការត្បាញរបស់អ្នកតម្បាញទាំងនោះ មានភាពមិនជាប់លាប់ និងតាមរដូវកាល ។ ខែការ ខែបុណ្យទាន តម្រូវការខ្ពស់ គេឃើញមានអ្នកត្បាញច្រើន ។ ពេលខែទំនេរ សឹងមិនមានអ្នកត្បាញក្នុងភូមិ ។ មានបញ្ហាជាច្រើនទាក់ទងទៅនឹងការផលិតមិនទៀងទាត់នេះ ។ បញ្ហាចម្បង គឺតម្រូវការទីផ្សារ ការអោយតម្លៃបន្ថោកពីឈ្មួញកណ្តាល ការរត់ទៅធ្វើការនៅរោងចក្រកាត់ដេរ របស់យុវវ័យ និងការទិញវត្ថុធាតុដើមមានតម្លៃកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាហេតុធ្វើអោយអ្នកត្បាញ រាររែកដោយសារការផលិតមិនសូវបានចំណេញ ។ ការបន្តការត្បាញ របស់អ្នកតម្បាញភាគច្រើនដោយសារពួកគាត់គិតថា ជាទំនៀមទម្លាប់គ្រួសារ និងចង់ផ្ទេរចំណេះតកូនតចៅតែប៉ុណ្ណោះ ។

១. ខ្សាច់កណ្តាល/កោះដាច់ ៖ ជាតំបន់ដែលមានឈ្មោះល្បី​ជាពិសេសសម្រាប់ភ្ញៀវទេសចរ និងមានឈ្មោះថា  Silk Island (កោះសូត្រ) ។ នៅតំបន់នេះមានភូមិចម្រុះគ្នាដែលត្បាញ ដូចជាភូមិអន្លង់ចិន ភូមិរការ កោះដាច់ កោះឧកញ្ញ៉ាត្តី ជាដើម ។ ផលិតផលឯកទេសពីតំបន់នេះគឺ តម្បាញសូត្រចរប៉ាប់ អន្លួញ ផាមួង ល្បើក និងក្រម៉ាអំបោះជាដើម ។  
Picture
រងជើងផាមួង
Picture
ចរបាប់ (ផ្នែកផ្ទៃខាងខុស)
២. ខេត្តតាកែវ ៖ មានចំនួនអ្នកត្បាញច្រើនជាងគេ ហើយមានឯកទេសខាងផលិតផលហូលសូត្រខ្មែរ ដែលមានស្នាដៃល្អៗ ។ ជាតំបន់ដែលមានគ្រូបង្គោលតម្បាញច្រើនជាងគេ ដែលជាហេតុនាំអោយការរចនាម៉ូដគោមពីខេត្តតាកែវ មានភាពរស់រវើក  ប្លែកៗ និងដេញទាន់សម័យជាងតំបន់ផ្សេងៗ។ ចំនួនអ្នកត្បាញច្រើនជាងគេ គឺនៅស្រុកព្រៃកប្បាស ។ ចំនួនអ្នកត្បាញក្រម៉ាអំបោះ និងក្រម៉ាសូត្រនៅតំបន់នេះ ក៏មានចំនួនច្រើនដែរ ។
Picture
គោមហង់ របស់ខេត្តតាកែង
Picture
ការចងគាត
៣. ខេត្តកំពង់ចាម ៖ ចំនួនអ្នកត្បាញមានច្រើនបន្ទាប់ពីខេត្តតាកែវ ។ ផលិតផលតម្បាញពិសេសពីខេត្តកំពង់ចាម គឺហូលព្រែកចង្រ្កាន ។ 
Picture
ស្រ្តីអ្នកត្បាញខេត្តកំពង់ចាម
Picture
ហូលព្រែកចង្រ្កាននិយមគោមធំៗ និងពណ៌ក្រម៉ៅៗ
៤. ខេត្តព្រៃវែង ៖ អ្នកត្បាញនៅតំបន់នេះ មានឯកទេសពិសេសរបស់ខ្លួន ខាងផលិតក្រម៉ា និងក្រណាត់លាត ។ សហគមន៏ផលិតតម្បាញភាគច្រើនមាននៅភូមិព្រែកជ្រៃលើ ព្រែកជ្រៃក្រោម ព្រែកឬស្សី ព្រែកកណ្តាលជាដើម ។ ផលិតផលក្រម៉ាទាំងនោះ ភាគច្រើនគេយកមកលក់នៅតាមបណ្តាហាងសូត្រ ឬហាងតម្បាញតាមដងមាត់ទន្លេរ និងមួយចំនួននៅផ្សារទួលទំពូង ។
Picture
ក្រម៉ាសូត្រខេត្តព្រៃវែង
Picture
នារីត្បាញក្រម៉ាសូត្រ
៥. ខេត្តសៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ ៖ តំបន់ភាគពាយ័ព្យប្រទេស ជាតំបន់ឯកទេស ខាងផលិតសរសៃរសូត្រមាសខ្មែរ ។ ការផលិតសរសៃរសូត្រមាស ឬសូត្រពណ៌លឿងនេះ មានលក្ខណះទ្រង់ទ្រាយតូច និងជាគ្រួសារ ។ តម្រូវការសូត្រមាសនេះ មានច្រើន តែការផលិតមានបរិមាណតិច ដោយសារផលលំបាកនៃការផលិត និងការចំណាកស្រុករបស់ប្រជាជនតំបន់នេះទៅស្រុកថៃមានចំនួនច្រើន ។ ភាគច្រើនអ្នកផលិតនៅតំបន់នេះ ជាមនុស្សចាស់ៗ ចាំស្រុក ។ យុវជនភាគច្រើននិយមទៅធ្វើការស្រុកថៃ ដោយគិតថារកចំណូលបានច្រើនជាង។ ក្រៅពីផលិតសរសៃរសូត្រមាស ផលិតផលឯកទេសពីតំបន់នេះ​ គឺក្រម៉ា ។ តំបន់ត្បាញនៅតំបន់ពាយ័ព្យនេះ មាននៅស្រុកភ្នំស្រុក ស្រុកបន្ទាយឆ្មារ ស្រុកក្រឡាញ ។ ភ្នំស្រុកជាតំបន់សកម្មជាងគេ ។
Picture
ការវេញសរសៃរសូត្រពីសំបុកដង្កូវនាងរបស់អ្នកភ្នំស្រុក េខត្តបន្ទាយមានជ័យ
Picture
ការដំឡើងសូត្រកី និងការរវេញសូត្ររបស់អ្នកភ្នំស្រុក

ទំនៀមទម្លាប់សម្លៀកបំពាក់ហូល 

Pictureរូបភាព៖ ប៉ារ៉ាឌី
ហូលនិងផាមួងជាសម្លៀកបំពាក់ដែលពេញនិយមជាងគេក្នុងចំណោមសម្លៀកបំពាក់ប្រពៃណី ទាំងអស់ក្នុងការចូលរួមកម្មវិធីបែបប្រពៃណី ដូចជាពិធីមង្គលការ បុណ្យទាន ឬពិធីផ្លូវការផ្សេងៗ ។ ការប្រើប្រាស់ប្រចាំថ្ងៃគឺកម្ររណាស់ ដោយគេចាត់ទុកហូល ជាសម្លៀកបំពាក់ប្រណិត និងប្រើបានតែក្នុងកម្មវិធីជាផ្លូវការ ។ នេះក៏ដោយសារតែ ហូល ភាគច្រើនធ្វើអំពីសូត្រ ដែលជាប្រភេទសាច់ក្រណាត់កម្ររ និងពិបាកផលិត ។  ប្រវតិ្តនិងអាយុកាលនៃការប្រើប្រាស់វា មានតាំងពីយូរយារណាស់មកហើយ ។ ពុំមានឯកសារ ច្បាស់លាស់ណាដែលអះអាងប្រាកដថា នៅពេលណានោះឲប្រាកដទេ ។ តាមប្រភពខ្លះបានបញ្ជាក់ថា មានកំណើតតាំងពីសម័យឧដុង្គ ប្រភពខ្លះទៀតថាតាំងពីសម័យហ្វូណនម្លេះ ។ ...អានបន្ត»»»



រូបភាពៈ ស្បែកជើង ១០គូក្នុងក្តីសុបិន្ត របស់យុវជន  

Picture
Picture
SNEAKER ១០ម៉ូដ ែដលយុវត្តី ស្រមៃចង់បាន
យុវវ័យ ប្រៀបដូចជាផ្កាកំពុងក្រពុំ ដូចរុក្ខជាតិែដលកំពុងលូតលាស់ត្រួយខ្ចី អ្វីៗប្រកបទៅដោយភាពស្រស់ថ្លា មហិចិ្ឆតាក្នុងខ្លួន ភាពមាំមួន និងអង់អាច ត្រាបត្រួសហួសការស្មាន ។...អានបន្ត»»»

Picture
ស្ទីលថ្មីៗបែបទាន់សម័យនិយម 
ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ ធ្វើយ៉ាងនេះបានត្រូវ ធ្វើបែបនោះខុសនុះទេ ។ ...អានបន្ត»»»


Picture
ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ ....អានបន្ត»»»


Picture
អត់ដឹងអីតិចថា តែ មានប្រយោជន៏យ៉ាងហ្អឹង
តែ មានដើមកំណើតយូរយារមកហើយ ។ ចាស់បុរាណតែងតែពិសារតែ ព្រោះវាជួយបានពេលគ្រុនក្តៅ ផ្តាសាយ នឹង ការរក្សារាងមិនឲឡើងទម្ងន់ជាដើម ។ តែជាភេសជ្ជះងាយស្រួលក្នុងការធ្វើ ហើយជួយដល់សុខភាព និងស្បែក ប៉ុន្តែយើងពុំសូវបានដឹងអំពីសារះប្រយោជន៏ របស់វាច្រើនប៉ុណ្ណានទេ ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត ក៏បានអះអាងថាតែមានសារះប្រយោជន៏ ៩យ៉ាងដូចជា៖ ៕ ....អានបន្ត»»


Powered by Create your own unique website with customizable templates.