• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

មេរៀនស្នេហានៃការឈឺចាប់ 

Picture
តើធ្វើម៉េចពេលខូចចិត្ត?

ក្នុងជីវិតមនុស្សម្នាក់ៗ​ គ្មាននរណាអាចកំណត់បានថា វាហ្នឹងទៅជាយ៉ាងណា សេចក្តីសេ្នហា គឺអាចកើតឡើង ហើយបាត់បង់ទៅវិញដោយភាគីណាមួយ រឺភាគីទាំងសងខាងអស់ចិត្តរៀងៗ​ ខ្លួន រឺដោយសារបញ្ហាផ្សេងៗក្នុងជីវិត។ តើយើងគួរប្រឈមមុខដោយបែបណា បើយើងជួប ប្រទះរឿងបែបនេះ?

ពេលនេះ ស្ទីល សូមលើកជាយោបល់ខ្លះៗដល់មិត្តអ្នកអាន។

តើធ្វើម៉េចយើងដឹងថា ទំនាក់ទំនង របស់យើងមានបញ្ហា? តាមពិតទៅអ្វីៗក៏ដោយ តែងតែមានសញ្ញា ទោះតិច ឬច្រើនក្តី ប្រៀបដូចជាមុនមេឃភ្លៀង យើងតែងតែសង្កេតឃើញ មាន មេឃប្រែពណ៌ ខ្យល់បក់ ផ្លេកបន្ទោរ ជាធម្មតាយើងគួររៀបចំខ្លួន ដើម្បីដោះស្រាយ និងសម្របសម្រួលទំនាក់ទនងជាមួយដៃគូរ។

តើធ្វើម៉េ​ច បើបញ្ហាមិនអាចដោះស្រាយបាន ផ្លូវបំបែកបានមកដល់? អ្នកខ្លះគិតខ្លី ដោយមិនអាចទ្រាំទ្រ នឹងវិបត្តិផ្លូវចិត្តមិនបាន។ ស្ទីលសូមណែនាំ មិត្តអ្នកអាន សូមកុំគិតបែបនេះ អ្នកណា អ្នកណាក៏ធ្លាប់មានវិបត្តិស្នេហាដែរ។

ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួនដើម្បីជំនះចិត្តរបស់យើង

១. ពេលវាលាជាថ្នាំដ៏សាកសិទ្ធិក្នុងការដោះស្រាយបញ្ហា។ ព្យាយាមគិតថា​ បើសិនជាអ្វីបំរុងហ្នឹងកើតឡើង វាហ្នឹងកើតឡើង កុំព្យាយាមរាំងខ្ទប់ពេលវា ប្រៀបដូចជាការ កើត ចាស់​ឈឺ ស្លាប់ យើងមិនអាចកំណត់បាននោះទេ។

២. ព្យាយាមរកអ្នកណាដែលអ្នកគិតថា អាចស្តាប់បញ្ហារបស់អ្នកបាន ហើយគេអាចអោយ យោបល់ល្អ ដល់អ្នកបាន​។​ព្យាយាមនិយាយចេញមកនូវបញ្ហាទាំងអស់ ពេលខ្លះ អ្នកខាងក្រៅ គេមើលឃើញបញ្ហាគ្រប់ជ្រុងជ្រោយជាងយើង។

៣. កុំគិតថា ការបែកបាក់ជារឿងអាម៉ាស នរណាៗ ក៏គេជួបប្រទះរឿងបែបនេះដែរ ក្នុងជីវិត​។

៤. ពេលដែលអ្នកមានអារម្មណ៌ខូចចិត្ត អ្នកគួរតែព្យាយាមកំណត់ព្រំដែនអារម្មណ៌របស់អ្នក កុំគិតអ្វីរវើរវាយ អ្នកត្រូវគិតថា ការបែកបាក់ក៏អាចផ្តល់ដល់ ឱកាសថ្មីដល់អ្នក អ្នកអាចហ្នឹងស្គាល់ខ្លួនឯងកាន់តែច្បាស់។

៥. ការហាត់ប្រាណ ជាវិធីសាស្រ្តមួយដ៏ល្អ​ ដើម្បីអោយអ្នកមានអារម្មណ៌ស្រស់ថ្លាហើយព្យាយាមគេង ញុំាអោយទៀងពេល ទោះបីអ្នកមានអារម្មណ៌ថា ម្ហូបគ្មានរសជាតិ គេង រសាប់រសល់ ត្រូវតែប្រឹងញុំាហើយ ញុំាទៀត គេងហើយ គេងទៀត ធ្វើអោយក្លាយជា ទំលាប់​ យូរៗទៅអ្នកហ្នឹងអាចធ្វើបាន។​ ព្យាយាមធ្វើបែបនេះមួយរយៈ អ្នកនឹងមានអារម្មពណ៌ស្រស់ថ្លា ហើយយល់ថា ជីវិតពិតជាស្រស់ស្រាយ។

៥. ព្យាយាមបង្វែរការចាប់អារម្មណ៌របស់អ្នកទៅជា ការងារ ការរៀនសូត្រ​​គ្រួសារ​ និង​ខ្លួនឯង។​ ត្រូវតែរៀនសន្យាចំពោះខ្លួនយើងថា យើងហ្នឹងកាន់តែរឹងមុំាជាងមុន​ហើយ ស្រស់ស្អាតជាងមុន។

៦. បើអាចទៅរួចព្យាយាម​តែងខ្លួនអោយស្អាត ដើរផ្សារ ធ្វើខ្លួនឯងអោយសប្បាយៗ។

៧. ត្រូវគិតថា ការស្រលាញ់មនុស្ស គឺមិនឈឺចាប់ទេ តែការឈឺចាប់កើតឡើង នៅពេល ដែលយើងព្យាយាមគ្រប់គ្រង​ គិតថាគេជារបស់យើង គេធ្វើអ្វីមួយដែលមិនត្រូវអ្វី ដែលជាការគិត​និងចង់បានរបស់យើង។​

៨. កុំមានអារម្មណ៌ឈឺចាប់នៅពេលអ្នកនឹកឃើញ ពេលវេលាផ្អែមល្ហែម អ្នកត្រូវគិតថា វាជាអតីតកាលដែលហួសហើយ ដូចគេថា អតីតកាលជាមេរៀន ហើយយើងត្រូវរស់នៅក្នុងបច្ចុប្បន្ន ។


Picture

សារះប្រយោជន៏នៃការដើរ
នឿយហត់ពីការងារ តែកុំភ្លេចថែទាំសុខភាពផងណា​​ ការទទួលទានអាហារដោយត្រឹមត្រូវ ជាមួយនឹងការហាត់ប្រាណត្រឹមត្រូវ វាអាចជួយអោយយើងមានជីវិតដែលស្រស់ថ្លា​៕​ ពេលនេះក្រុមការងារ ស្ទីល សូមលើកយកការហាត់កីឡាដែលងាយស្រួល ដោយមិនអស់ថវិការច្រើនដល់លោកអ្នក គឺការដើរ។បើសិនជា លោកអ្នកមិនមានពេលច្រើនក្នុងការហាត់កីឡា សូមចំណាយពេលត្រឹម​​​ 30នាទី ក្នុងមួយថ្ងៃក្នុងការដើរ ។ ...អានបន្ត»»»

Picture
ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់មធ្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។  ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា។ គុណសម្បតិរបស់វាក្នុងការថែរក្សាសម្ផស្ស គឺជាគ្រឿងផ្សំសំរាប់ខាត់ស្បែក ដោយមិនធ្វើអោយស្បែកស្ងួត ដូចការខាត់នឹងអំបិល។ គឿងផ្សំឯទៀតក៏មិននៅឯណាឆ្ងាយពីផ្ទះបាយទេ៖ ទឹកឃ្មុំ  ក្រូចឆ្មារ និង ប្រេងអូលីវ  ឬក៏ប្រេងដូងដែលងាយរកបំផុតក្នុងស្រុកខ្មែរ។ ក្រូចឆ្មារ សំបូរដោយវិតាមីនសេខ្ពស់ ហើយវាក៏ត្រូវបានស្គាល់ថា និង ....អានបន្ត»»»


Powered by Create your own unique website with customizable templates.