• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

កំសាន្តឆ្ងាយពីផ្ទះបន្តិច៖ ទៅកោះភីភី

Picture
កំពុងសោម កំពត ជាទីមនោរម្យ មានទាំងភ្នំ មានទាំងសមុទ្រ... តែយើងទៅស្ទើរតែរាល់អាទិត្យហើយ។ ចង់សាក់ល្បងធ្វើដំណើរកំសាន្តបែបផ្សងព្រេងក្រៅស្រុកខ្មែរ តែមិនជាឆ្ងាយពីផ្ទះពេក?  ប្រសិនបើលោកអ្នកមានពេលវេលាសំរាកប្រហែល ពី ៤ ថៃទៅ ១សប្តាហ៏  ស្ទីល ចូលរួមផ្តល់គំនិតទៅកាន់ ឆ្នេរសមុទ្រ ខ្សាច់ស ម៉ត់ មានសំរស់ផ្កាថ្ម និង មច្ឆាភ្លឺភ្លេត។ កោះ ភី​ភី ជាកោះមួយដ៏ស្រស់ស្អាតក្នុងចំណោមកោះល្បឺៗលើពិភពលោក។ ប្រជុំកោះនេះ មានទំហំ ប្រមាណ ៣៩,០០០ ហិចតា វាស្ថិតនៅក្នុងប្រទេសថៃ  ៤៨ គម. ពី ភូកេត ឬ ៤២ គម. ពី ក្រាបុី (ជិត ២ ឬ ៣ ម៉ោង តាមកាបា៉ល់ទឹក)។ ។ ឆ្លងដែនតាម ច្រកប៉យប៉ែត ពីេខត្តសៀមរាប ទៅកាន់ទីក្រុងបាំងកក ប្រហែល ពី៦ ទៅ ៨ម៉ោង និង ១២ ម៉ោងទៀតទើបដល់ ភូេកត ឬ ក្រាបុី។ សំរាប់អ្នកទីក្រុងភ្នំពេញនិងមានការលំបាក និង ចំណាយពេលច្រើន បើធ្វើដំណើរតាមផ្លូវគោក។ ចំណាយថវិកាបន្តិចធ្វើដំណើរតាមយន្តហោះ អាចចំណេញពេលវេលាច្រើន។ លោកអ្នងអាចរកជើងយន្តហោះបានតាមរយះ Air Asia,Bangkok Airways, យន្តហោះក្នុងស្រុករបស់ថៃ  Nok Air, Thai Airways។ 

  • ខេត្តសៀមរាប ទៅកាន់ទីក្រុងបាំងកក (សំបុត្រតំលៃ ៩ ឬ ១០ ដុល្លា តាម ក្រុមហ៊ុនហង្សទេព ឬ ក្រុមហ៊ុនកាពីតូល ប៉ុន្តែពេលត្រលប់មកវិញ ត្រូវចំណាយ ប្រហែល ៥០០ បាត ដោយសាកសួរផ្ទាល់នឹងក្រុមហ៊ុនទុកជាមុន) 
  • ក្រុងបាំងកក ទៅ ភូកេត ឬ ក្រាបីុ (ចាប់ពី តំលៃប្រហែល ៣០០ បាត សំរាប់រថយន្តគ្មានម៉ាសីុនត្រជាក់ ទៅ ៥០០ បាត តាមរថយន្តមានមា៉សីុនត្រជាក់ និង ក្បែរ ១០០០ បាត សំរាប់រថយន្ត VIP) 
  • ភូេកត ឬ ក្រាបីុ ទៅ កេាះភីភី ដូន (កេាះធំរបស់ប្រជុំកោះភីភី) តំលៃសំបុត្រ១ ពី ៣០០ ទៅ ៤០០ បាត និង តំលៃប្រហែលសំរាប់ សំបុត្រត្រលប់មកវិញ។ លោកអ្នកគួរទាក់ទងក្រុមហ៊ុនទេសចរណ៍សំរាប់ ដំណើរកំសាន្ត ទួរ ពេញមួយថ្ងៃ ដោយចំណាយ ប្រហែល ១,០០០ បាត ទើបចំណេញជាង ព្រោះក្រុមហ៊ុនទេសចរណ៍នាំលោកអ្នកទស្សនាកោះនិងឆ្នេរសំខាន់ៗ ដូចជា ឆ្នេរ ម៉ាយ៉ា ក្នុង រឿង The Beach របស់តារាហូលីវូតល្បឺ  Leonardo DiCaprio និងផ្តល់អាហារថ្ងៃត្រង់ជូនលោកអ្នក៕


រៀបរៀងដោយ៖ ក្រុមការងារ ស្ទីល 
ថ្ងៃទី ០៦ ខែ គុម្ភៈ ឆ្នាំ ២០១៥

Powered by Create your own unique website with customizable templates.