• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

Picture
Pictureលោក Jeans Paul Gaultier
Jeans Paul Gaultier ជានរណា​?

ប្រិយមិត្តអ្នកអានខ្លះប្រហែលជាស្គាល់ ឬដឹងខ្លះៗ ថា Jeans Paul Gaultier ជានរណា។ តែមិនថ្វីទេ ស្ទីលនឹងបកស្រាយពីជីវប្រវត្តិសង្ខេបរបស់កំពូលអ្នកច្នៃម៉ូដបារាំងល្បីមួយរូបនេះ ។

លោក Jeans Paul Gaultier (កើតថ្ងៃ ២៤ មេសា ១៩៥២) នៅតំបន់ Arcueil ប្រទេសបារាំង ។ លោកជាអ្នកច្នៃម៉ូដកំពូលរបស់ប្រទេសបារាំងនាពេលបច្ចុប្បន្ន និងធ្លាប់ជាអគ្គនាយកច្នៃប្រឌិតម៉ាក Hermes ។

 លោក Gaultier មិនធ្លាប់បានរៀន និងហ្វឹកហាត់ជាផ្លូវការធំដុំនៅសាលាផ្នែកច្នៃម៉ូដទេ ។  ប៉ុន្តែលោកនៅតែមានឱកាសល្បីល្បាញបាន ដោយសារសមត្ថភាព និងដុងរបស់លោកផ្ទាល់ ។ លោកបានចាប់ផ្តើម ផ្ញើរគំនូរម៉ូដរបស់លោកទៅហាង និងម៉ាកម៉ូដល្បីៗ តាំងតែពីក្មេង ។ លោក Pierre Cardin បានចាប់អារម្មណ៏ចំពោះទេពកោសល្យរបស់Gaultier ហើយបានជ្រើសយក Gaultier ជាអ្នកជំនួយការជំនិត ។ អានបន្ត»»»


Picture
ខែចែត្រក្តៅខ្លាំង ខែប្រាំងក្តៅហែង ក្តៅរហូតសឹងបែកខួរ ។ គិតអ្វីមិនចេញ ចង់តែអោបទឹកកកមួយដើមអោយជាប់ ឬទិញម៉ាសីនត្រជាក់ដាក់តាមខ្លួន បានគ្រាន់បំបាត់ភាពក្តៅហែង ។​  អានអត្ថបទពេញ និងមើលរូបភាព សូមចុច Links អានបន្ត»»»
Picture
ស្បែកជើងជាសម្ភារៈតុបតែងសំខាន់របស់បុរស ។ ការប្រើប្រាស់វា ក៏ត្រូវតាមកាលៈទេសៈផងដែរ ។ ខាងក្រោមនេះ​ជាម៉ូតស្បែកជើងថ្មី របស់បុរស សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ។  អានបន្ត»»»

រូបមន្តនៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់បុរស

Picture
ការស្លៀកពាក់របស់បុរស យើងតែងតែគិតថាជាការងាយស្រួលបំផុត ដោយសារបុរសមិនសូវសាំញាំ និងកំបិកកំប៉ុក ផាត់មុខ ផាត់មាត់ដូចជាស្រ្តី ។ បុរសទៅណាមកណា ទាញយកតែខោ ពាក់អាវ និងសិតសក់ជាការស្រេច ។ ប៉ុន្តែទ្រឹស្តីទាំងនេះមិនត្រឹមត្រូវទាំងស្រុងនោះទេ ។ វាត្រឹមត្រូវ ១ចំណែកសម្រាប់អ្នក មិនសូវដេញម៉ូដ និងចូលចិត្តស្ទីលថ្មីៗ ។ តែសម្រាប់អ្នកដែលចូលចិត្ត ស្លៀកពាក់យ៉ាងហំៗ និងស្អាតគ្រប់កម្មវិធី មិនថាកម្មវិធីផ្លូវការ ការចូលរួមពិធីជប់លៀង និង កម្មវិធីកម្សាន្តផ្សេងៗ ។ ភាគច្រើនយើងតែងគិតថា គេស្លៀកពាក់សង្ហាឡួយៗ គឺសម្រាប់តែតារា ឬគេធ្វើការងារធំដុំ ។ តែមានពេលខ្លះយើងក៏ចង់ដឹង និងស្លៀកពាក់ឲបានសមសួនដែរ ។ ...អានបន្ត»»»


អាថ៌កំបាំងនៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់សម្រាប់នារីៗ 

Picture
ការប្រើប្រាស់ពណ៌សម្លៀកបំពាក់ឲបានត្រឹមត្រូវ ជាការចាំបាច់ ប៉ុន្តែជាទូទៅ យើងមិនសូវ ចាប់អារម្មណ៍លើចំណុច នៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់ណាស់ណាទេ ។ នេះដោយសារ វិស័យម៉ូដ និងការយល់ដឹងអំពីម៉ូដនៅស្រុកយើងទើបតែ នឹងដើរបណ្តើរៗ ហើយភាគច្រើនយើងនិយមប្រើពណ៌បុរាណៗបន្តិច។ នេះមិនមានភាពខុសឆ្គងអ្វីនោះទេ ។ តែពេលខ្លះ យើងបានឃើញការស្លៀកពាក់របស់គេ តាមទូរទស្សន៍ ភាពយន្ត ឬតារាល្បីៗ ដែលគេប្រើពណ៌ប្លែកៗ តែមើលទៅមិនឆ្គង និងមានសភាពសក្តិសមនឹងរាវរៅរបស់គេ ។ មានពេលខ្លះយើងចង់ស្លៀកពាក់ឲដូចគេដែរ តែមិនសូវមានទំនុកចិត្តខ្លួនឯងថា ស្លៀកទៅសម ឬក៏អត់ ។ ដូច្នេះហើយភាគច្រើនយើង ហ៊ានស្លៀកតែជាមួយខោអាវស ឬខ្មៅ ឬភាគច្រើនលេងតែក្បួនងាយៗ ដូចជា ខោខៅប៊យ ជាមួយអាវយឺត ជាការស្រេច ។ ....អានបន្ត»»»


ការស្លៀកពាក់ជាមួយស្បែកជើង Classic Sneakers

Picture
Picture
ស្បែកជើង ស្នីក័រខ្លាសីុក (Classic Sneakers) ធ្វើអោយអ្នកមើលទៅ ឃូល (cool) និងងាយស្រួលក្នុងការដើរ។ បើទោះជាអ្នកមិនអាចប្រើវាក្នុងកម្មវិធីផ្លូវការក៏ដោយ តែមានកាលៈទេសៈដែលអ្នកពាក់វាបាន ដូចជាចុងសប្តាហ៍ ដើរផ្សារ ដើរលែងជាមួយមិត្តភ័ក្ត និង កម្មវិធីអាហារពេលល្ងាច ឬ ទៅមើលកុនជាមួយសង្សារ។ អ្នករចនារបៀបនៃការស្លៀកពាក់របស់ ស្ទីល សូមណែនាំទិចនិចមួយចំនួនដើម្បីរៀបចំខ្លួនអោយបានសមរម្យតាមពេលវេលា នៅពេលអ្នកពាក់ស្បែកជើងស្នីក័រ...អានបន្ត»»»

រ៉ូប ១០ឈុត ដ៏អស្ចារ្យ របស់ អេលី សាប Elie Saab 

Picture
រដូវកាលបង្ហាញម៉ូដសកល សម្រាប់រដូវត្រជាក់ឆ្នាំ ២០១៥ និង ម៉ូដទំនើប ខូទួរ Couture ទើបតែនឹងបពា្ចប់ទៅ នៅទីក្រុងបង្ហាញម៉ូដពិភពលោកដូចជា ញីវយ៉ក មីឡង់ បារីស និងឡុងដុង ។ កំពូលអ្នកច្នៃម៉ូដលំដាប់ពិភពលោក បានបង្ហាញ និងបង្អួតម៉ូដថ្មីៗរបស់ខ្លួនសម្រាប់រដូវកាលថ្មី ។ ក្នុងចំណោមអ្នកច្នៃម៉ូដល្បីឈ្មោះទាំងអស់ ស្ទីល សូមលើកយកនៅពេលនេះ អ្នកច្នៃម៉ូដល្បីរូប មួយរូបរបស់លីប៉ង់ គឺ អេលី សាប Elie Saab ...អានបន្ត»»»


Nike ចេញសេរី Air Max ថ្មីស្រឡាង

Picture

រូបភាពៈ ស្បែកជើង ១០គូក្នុងក្តីសុបិន្ត របស់យុវជន  

Picture

ការបង្ហាញម៉ូដរដូវកាលថ្មី ដ៏អស្ចារ្យ របស់លោក ខាល ឡេខឺហ្វៀល  

Picture
ការបង្ហាញម៉ូដសម្រាប់រដូវផ្ការីក និងរដូវក្តៅ ឆ្នាំ ២០១៥ របស់ម៉ាក ឆាណែល Chanel ដែលមានលោក ខាល ឡេខឺហ្វៀល Karl Lagerfeld ជាអ្នកច្នៃម៉ូដ និងជាប្រធានផ្នែកគ្រប់គ្រងការច្នៃម៉ូដ បានធ្វើអោយអ្នកចូលទស្សនាដែលសុទ្ធសឹងតែជាប្រធានទស្សនាវដ្តី សិល្បៈករល្បីៗ អ្នកប្លុកផ្នែកម៉ូដ និងបណ្តាអ្នកពាក់ពន្ធ័ ហារមាត់សរសើមិនដាច់ ថាជាការបង្ហាញម៉ូដដ៏អស្ចារ្យ និងសក្តិសមទៅនឹងកេរ្ត៍ឈ្មោះ របស់ម៉ាក Chanel  ។ អានបន្ត»»»


សម្លៀកបំពាក់រ៉ូប សីនដេរឺឡា Cinderella ត្រូវបានសិស្សឆ្នើម ឆ្នៃម៉ូដសារជាថ្មី

Picture
ក្រុងញីវយ៉ក ៖ សីនដេរឺឡា ដែលអ្នកគ្រប់គ្នាបានស្គាល់ និងចូលចិត្តតាមរយៈគំនូរជីវចល ជាពិសេសស្បែកជើងទិព្ធ និងឈុតរ៉ូបព៌ណខៀវដ៏ស្រស់ស្អាតរបស់នាង ដែលបានជួយអោយនាងបានជួបនឹងព្រះអង្គម្ចាស់គូរស្នេហ៏របស់នាង ។ សម្លៀកបំ​ពាក់រ៉ូបមួយឈុតដ៏ស្រស់ស្អាតនេះ​ជាក្តីស្រមៃរបស់កុមារភាគច្រើន និងក៏ជាម៉ូដសម្រាប់ការច្នៃម៉ូដរបស់អ្នកល្បីៗ រាប់សិបឆ្នាំមកហើយ ...អានបន្ត»»»


តារាចម្រៀងរ៉េប Kanye West ចេញម៉ូដ នៅ New York Fashion Week  

Picture
ញីវយ៉ក ៖ តារាចម្រៀងរ៉េបដ៏ល្បីបានចូលប្រឡូកក្នុងការបង្ហាញម៉ូដ ។ “ខ្ញុំចង់បង្កើតអ្វី ដែលមានប្រយោជន៏សំរាប់អ្នកទាំងអស់គ្នា” នេះជាសម្តីរបស់លោកផ្ទាល់មុនការចាប់ផ្តើម ការបង្ហាញម៉ូដរបស់លោក ។ ...អានបន្ត»»» 


Sneaker ១០ម៉ូដ ែដលយុវត្តី ស្រមៃចង់បាន   

Picture
យុវវ័យ ប្រៀបដូចជាផ្កាកំពុងក្រពុំ ដូចរុក្ខជាតិែដលកំពុងលូតលាស់ត្រួយខ្ចី អ្វីៗប្រកបទៅដោយភាពស្រស់ថ្លា មហិចិ្ឆតាក្នុងខ្លួន ភាពមាំមួន និងអង់អាច ត្រាបត្រួសហួសការស្មាន ។ ទាំងគំនិត បព្ញាា ស្មារតី ស្នេហា និងការស្លៀកពាក់សុទ្ធតែ បង្ហាញនូវភាពស្រស់ស្រាយ។ ចំពោះការស្លៀកពាក់របស់យុវត្តី តែងចង់បាននូវភាពទាន់សម័យ េដញតាមសេរីែដលអាចធ្វើទៅបាន ។ ..អានបន្ត»»» 


កាបូបស្រស់ស្អាត ៧ម៉ូដ រដូវកាលឆ្នាំថ្មី  

Picture

បន្ទាប់ពីេខាអ៉ាវ និងស្បែកជើង កាបូបជារបស់សំខាន់ទី៣ របស់ស្ត្រី ។ វាជារបស់ែដលចាំបាច់ មិនថាសំរាប់ដាក់លុយ ឬរបស់មានតំលៃ ឬក៏ជាគ្រឿងលម្អ តាមខ្លួននោះេទ ។ ការជ្រើសរើសប្រភេទកាបូប ឲសមទៅនឹងអាយុ កម្មវិធីក៏ជាការសំខាន់ែដរ ព្រោះកាបូបខ្លះវាមិនសក្តិសមនឹងកម្មវិធីមួយចំនួន ។ ដោយឡែកកាបូបសំរាប់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាទៅសបភីង និងធ្វើការជាដើម គេនិយមអ្វីែដលមិនសូវស្មុគស្មាញ និងដេញទាន់សម័យ ។ ខាងក្រោមនេះ ជាម៉ូដសម័យ មួយចំនួន ែដលស្ទីលបានរៀបរៀងនិងដកស្រង់យកមកបង្ហាញ ។ ...អានបន្ត»»»


ឈុតចូលរួមកម្មវិធី ១២យ៉ាង សាមញ្ញតែស្រស់ស្អាត 

Picture
ការចូលរួមកម្មវិធី បើមិនរាល់សប្ដាហ៏ ក៏យ៉ាងហ៉ោចណាស់មួយខែ ១ដង ២ដងជារឿយៗ េនះជាសម្តីរបស់កញាសុជាតា ប្រធានរដ្ធបាលសាកលវិទ្យាល័យមួយ នៅក្រុងភ្នំពេញ ។ នារីៗមានភាពលំបាកជាងបុរស ដែលតម្រូវឲមានការតុបតែង និងរៀបចំខ្លួនច្រើន និងចំណាយពេលយូរបន្តិច ។ ការស្លៀកពាក់ទៀតសោតកាន់តែស្មុកស្មាញ ដោយសារស្ត្រី មិនចូលចិត្តស្លៀកពាក់សម្លៀកបំពាក់ដដែលនោះេទ ។ ...អានបន្ត»»»


ការស្លៀកពាក់បរុសទាន់សម័យ៖ ធ្វេីម៉េច ទើបសង្ហា 

Picture

បរុស ជាទូទៅមិនសូវ រវីរវល់ នឹងការស្លៀកពាក់ និង ការតុបតែងប៉ុន្មានទេ ។ ភាគច្រើនបើអ្នកមានប្រពន្ធ ទៀតសោតភារះកិច្ចនេះធ្លាក់ទៅលើប្រពន្ធ ជាអ្នងចាត់ែចង និងទិញអោយ ។ ប៉ុន្តែស្ត្រី និងបរុស គិតនិងស្រលាញ់មិនដូចគ្នាេទ ។ ម្យ៉ាងទៀតសោត សង្គមខ្មែរយើង មនុស្សប្រុស មិនសូវចាប់អារម្មណ៏ និងតាមដានការវិវត្ត ម៉ូដ និងស្ទីលណាស់ណាេទ ។  ...អានបន្ត»»»


ស្ទីលថ្មីៗបែបទាន់សម័យនិយម

Picture
 ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ ធ្វើយ៉ាងនេះបានត្រូវ ធ្វើបែបនោះខុសនុះទេ ។ តែការស្លៀកពាក់តាមសម័យកាល មានសារះសំខាន់សំរាប់ទំនុកចិត្ត ខ្លួនឯង។ នេះមានន័យថា បើសម័យឥឡូវគេមិននិយម ខោជើងប៉ាត់ផង ហើយយើងពាក់តាអែង គេមើលមក ដូចជាសត្វចម្លែក ។ យុវវ័យ និង មនុស្សអាយុកណ្តាលក្រោម ៣៥ឆ្នាំ ...អានបន្ត»»»

Powered by Create your own unique website with customizable templates.