• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

ផលិតកម្មតម្បាញនៅកម្ពុជា

Picture
ការលក់ផលិតផលតម្បាញ យើងសង្កេតឃើញមានជាហូរហែរ នៅតាមបណា្តផ្សារនានា ជាពិសេសនៅផ្សារទួលទំពូង ផ្សារថ្មី ផ្សាររាត្រី និងតាមមាត់ទន្លេរ ដែលជាកន្លែងពេញនិយមសម្រាប់ទាំងភ្ញៀវទេសចរបរទេស ។ តើយើងដឹងថា ផលិតផលតម្បាញទាំងនោះផលិតនៅទីណាខ្លះ និងមានប្រភពដើមពីណា ។ ផលិតផលតម្បាញទាំងអស់ដែលលក់នៅលើទីផ្សារសព្វថ្ងៃ ចែកចេញជាពីរប្រភេទ គឺផលិតផលតម្បាញនាំចូលពីប្រទេសជិតខាង និងផលិតផលតម្បាញក្នុងស្រុក ។ អ្នកលក់ផលិតផលតម្បាញមួយចំនួន មិនបានប្រាប់ត្រង់ថាផលិតផលមួយចំនួនជាផលិតផលនាំចូលនោះទេ ដោយជាទូទៅនិយាយថាផលិតផលក្នុងស្រុកទាំងអស់ ។ វាជាផលលំបាកសម្រាប់អ្នកទិញ ដែលពិបាកស្មានថាវាជារបស់ក្នុងស្រុក ឬអត់ ។ ចម្លើយអាស្រ័យលើអ្នកទិញធ្លាប់មានបទពិសោធន៏ខ្លះ ឬអត់ ។ ផលិតផលតម្បាញដែលដាក់លក់នៅតាមផ្សារ ច្រើនជាងពាក់កណ្តាលជាផលិតផលនាំចូល ។ ផលិតផលតម្បាញក្នុងស្រុក ភាគច្រើនមានលក់នៅតាមហាងសិប្បកម្មតម្បាញនៅភ្នំពេញ តាមជួរមាត់ទន្លេរ ផ្លូវ ២៤០ ផ្លូវ ៥១ ប្លុកបឹងកេងកងជាដើម ។ ...អានបន្ត»»» 

top 3  របស់កំពូលតារាបង្ហាញម៉ូតកម្ពុជា

Picture
រូបថត៖ កំពូលតារាបង្ហាញម៉ូតកម្ពុជា (Cambodia's Next Top Model)
ឆ្លងកាត់ការប្រកួតប្រជែងទាំងមុខកាមេរ៉ា ព្រមទាំងការវាយតំលៃពីគណកម្មាការនិងការអោយពិន្ទុករបស់អ្នកគាំទ្រ ជាពិសេសការទ្រាំទ្រជីវិតរស់នៅក្រោមដំបូលផ្ទះតែមួយ ជាមួយនឹងគួរប្រគួតប្រជែងរបស់ខ្លួន មិនជាងាយស្រួលពេកទេ មុនគ្រងដំណែងជាតារាកំពូលតារាបង្ហាញម៉ូត និង ប្រាក់ ២ មឺុនដុល្លា។ ពាក្យសំដីផ្លែផ្កា និង ដំណក់ទឹកភ្នែករបស់កញ្ញាៗទាំងនោះ មានគ្រប់វគ្គទាំងអស់។ ៣ខែកន្លះបានកន្លងផុតទៅ ពេលវេលាផ្តាច់ព្រ័តនឹងរំកិលខិតជិតចូលមកដល់ បេក្ខនារីជាច្រើនត្រូវបានជំរុះរហូតមកដល់អ្នកមានសមត្ថភាព ៣នាក់ចុងក្រោយ។ វគ្គទី១៥ បានបង្ហាញពីគំនិតយោបល់និងចំណាប់អារម្មណ៍របស់នារីទាំង៣នាក់ពីកម្មវិធី និងអ្វីៗដែលពួកគាត់បានរៀនសូត្រពីកន្លងមក...អានបន្ត»»»


លទ្ធផលបង្ហាញម៉ូតរបស់ CFI ២០១៥

Picture
កម្មវិធី Cambodia Fashion Illumination បានប្រព្រឹត្តទៅនា ថ្ងៃទី ១ ខែ មិនា ឆ្នាំ ២០១៥ នៅ​សណ្ឋាគារ Raffles Le Royal​ កន្លងទៅនេះ បាននាំយកទស្សនីយភាពម៉ូតអន្តរជាតិពីម៉ាកល្បីៗ ដូចជា AXARA, MANGO, E.PSE,BONIA និង FLAXUS ព្រមទាំងស្នាដៃអ្នកឆ្នៃមូ៉តបរទេស អ្នកនាង ណាតាឆា វ៉ាន់ (Natacha Van) អ្នកឆ្នៃម៉ូតខ្មែរវ័យក្មេង ហុង ឈីន (Hong Chin) និង អ្នកច្នៃម៉ូតខ្មែរមានបទពិសោធន៍ ណាត សុខណាន់ (Nat Soknan)។ ក្នុងឆ្នាំនេះចំនួនអ្នកច្នៃមូ៉តមានតិចជាងឆ្នាំមុន ហើយកម្មវិធីក៏រៀងខ្លីជាង។ បើទោះជាយ៉ាងនេះក្តី យើងសង្កេតឃើញថាមានម៉ូតសម្លៀកបំពាក់ថ្មីៗ និង ប្លែកៗសំរាប់ឆ្នាំ ២០១៥ គួរអោយចាប់អារម្មណ៍។  ....អានបន្ត»»»


ទំនៀមទម្លាប់សម្លៀកបំពាក់ហូល 

Pictureប្រភព៖ ប៉ារ៉ាឌី
ហូលនិងផាមួងជាសម្លៀកបំពាក់ដែលពេញនិយមជាងគេក្នុងចំណោមសម្លៀកបំពាក់ប្រពៃណី ទាំងអស់ក្នុងការចូលរួមកម្មវិធីបែបប្រពៃណី ដូចជាពិធីមង្គលការ បុណ្យទាន ឬពិធីផ្លូវការផ្សេងៗ ។ ការប្រើប្រាស់ប្រចាំថ្ងៃគឺកម្ររណាស់ ដោយគេចាត់ទុកហូល ជាសម្លៀកបំពាក់ប្រណិត និងប្រើបានតែក្នុងកម្មវិធីជាផ្លូវការ ។ នេះក៏ដោយសារតែ ហូល ភាគច្រើនធ្វើអំពីសូត្រ ដែលជាប្រភេទសាច់ក្រណាត់កម្ររ និងពិបាកផលិត ។  ប្រវតិ្តនិងអាយុកាលនៃការប្រើប្រាស់វា មានតាំងពីយូរយារណាស់មកហើយ ។ ពុំមានឯកសារ ច្បាស់លាស់ណាដែលអះអាងប្រាកដថា នៅពេលណានោះឲប្រាកដទេ ។ តាមប្រភពខ្លះបានបញ្ជាក់ថា មានកំណើតតាំងពីសម័យឧដុង្គ ប្រភពខ្លះទៀតថាតាំងពីសម័យហ្វូណនម្លេះ ។ ...អានបន្ត»»»


Cambodia Fashion Illumination ឆ្នាំ ២០១៥

Picture
កាលពីខែ មិនា ឆ្នាំមុន SOVEREIGN បាននាំយកការដើរបង្ហាញមូ៉តដ៏អស្ចារ្យ Cambodia Fashion Illumination (CFI) ជាកម្មវិធីមិនដែលធ្លាប់មានពីមុនមកនៅកម្ពុជា ក្នូងគោលបំណងបង្ហាញពីមាកផលិតផលល្បឺៗទាន់សម័យនិយមដែលក្រុមហ៊ុននេះបានចូល និង មូ៉តច្នៃដោយអ្នកច្នៃមូ៉តជាតិនិងអន្តរជាតិ ។ យើងឃើញលទ្ធផលមិនអន់ទេក្រោយពីកម្មវិធីនាឆ្នាំមុនបានបញ្ចប់៖ ....អានបន្ត»»»

Powered by Create your own unique website with customizable templates.