ប្រញាប់ទៅលេងឋានសួគ៌កោះរុ៉ង និង កោះរុ៉ងសន្លឹម!
ឯណាទៅឋានសួគ៌? បើទោះជាលោកតា សីុន សីុសាមុតបានបកស្រាយថា វានៅលើថ្ពល់ លើភ្នែក លើទ្រូងស្នេហ៍ តែប្រសិនបើបងនិងអូនទៅក្រេបទឹកឃ្មំុ នៅផ្ទះល្វែង ប្លុកលូទឹកស្អុយនោះវិញ ពិតជារកមនោសច្ចេតនាមិនឃើញឡើយ។ ស្ទីល សូមណែនាំឋានសួគ៌សំរាប់គួរសង្សារ ស្វាមីភរិយា និង អ្នកចង់សំរាកលំហែកាយពីការងារ អោយទៅលេងកោះរុ៉ង (Koh Rong) និង កោះរុ៉ងសន្លឹម (Koh Rong Sanloem) ឬ កោះសង្សារ។ ទឹកសមុទ្រថ្លាខៀវស្រងាត់មើលឃើញផ្កាថ្ម ឆ្នេរខ្សាច់សម៉ត់ខៃ និង ភាពស្ងប់ស្ងាត់ វាហាក់ដូចជាឋានសួគ៌លើលោកពិតៗ។
ទស្សនាវដ្តី អ្នកទេសចរណ៏សាក់កាដូនៅអាសីុអាគ្នេយ៍ (The Southeast Asia Backpacker Magazine) ប្រចាំខែមករា ឆ្នាំ២០១៥ បានអោយចំណាត់ថ្នាក់ទីមួយដល់កោះរុ៉ង ថាជាឋានសួគ៌ដ៏សែនមនោរម្យបំផុតនៅអាសីុអាគ្នេយ៍...អានបន្ត»»» កំសាន្តឆ្ងាយពីផ្ទះបន្តិច៖ ទៅកោះភីភី
កំពុងសោម កំពត ជាទីមនោរម្យ មានទាំងភ្នំ មានទាំងសមុទ្រ... តែយើងទៅស្ទើរតែរាល់អាទិត្យហើយ។ ចង់សាក់ល្បងធ្វើដំណើរកំសាន្តបែបផ្សងព្រេងក្រៅស្រុកខ្មែរ តែមិនជាឆ្ងាយពីផ្ទះពេក? ប្រសិនបើលោកអ្នកមានពេលវេលាសំរាកប្រហែល ពី ៤ ថៃ្ងទៅ ១សប្តាហ៏ ស្ទីល ចូលរួមផ្តល់គំនិតទៅកាន់ ឆ្នេរសមុទ្រ ខ្សាច់ស ម៉ត់ មានសំរស់ផ្កាថ្ម និង មច្ឆាភ្លឺភ្លេត។ កោះ ភីភី ជាកោះមួយដ៏ស្រស់ស្អាតក្នុងចំណោមកោះល្បឺៗលើពិភពលោក។ ប្រជុំកោះនេះ មានទំហំ ប្រមាណ ៣៩,០០០ ហិចតា វាស្ថិតនៅក្នុងប្រទេសថៃ ៤៨ គម. ពី ភូកេត ឬ ៤២ គម. ពី ក្រាបុី (ជិត ២ ឬ ៣ ម៉ោង តាមកាបា៉ល់ទឹក) ...អានបន្ត»»»
បទពិសោធឆ្លងដែនតាមច្រក ប៉ោយប៉ែត ទៅ ទីក្រុងបាងកក
ធ្វើដំណើរពីក្រុងសៀមរាបឆ្ពោះទៅទីក្រុងបាំងកក ចំណាយពេលមិនយូរប៉ុន្មានទេ។ ក្នូងរយះពេលជាង ៥ ឆ្នាំកន្លងមកនេះវាមានការខុសប្លែកច្រើន៖ ផ្លូវជាតិលេខ ៥ និង លេខ ៦ បានតភ្ជាប់ឆ្ពោះទៅច្រកព្រំដែន យ៉ាងល្អឥតខ្ចោះ ព្រមទាំងការឆ្លងដែនដោយមិនចាប់បាច់ប្រើទិដ្ឋការ បានបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋទាំង២ ប្រទេស និង ក្នុងតំបន់។ ស្ទីល សូមចូលរួមបទពិសោធន៍ពីអ្នកឆ្លងកាត់ព្រំដែនម្នាក់ ដូចតទៅ....អានបន្ត»»»
មកទស្សនាទីក្រុង ១០ ដ៏ស្រស់ស្អាតរបស់អឺរ៉ុប នារដូវផ្ការីកអឺរ៉ុប ជាទ្វីបចំណាស់មួយដែលសម្បូរ ទៅដោយវប្បធ៌មសំបូរបែប ស្ថាបត្យកម្មប្រណិតៗទាំងបែបបុរាណ និងទាន់សម័យទំនើប សិល្បះ តន្រ្តីដែលមានឈ្មោះល្បីៗក្នុងប្រវត្តិសាស្រ្ត អាហារឆ្ងាញ់ៗ និងការកម្សាន្តដ៏ទាក់ទាញនានា ។ រដូវផ្ការីក ត្រូវបានប្រជាជននៅអឺរ៉ុបចាត់ទុកថាជាការចាប់ផ្តើមឆ្នាំថ្មី ប្រកបដោយភាពស្រស់ស្រាយ ទាំងអាកាសធាតុ ទាំងសម្រស់ទីក្រុង និងអារម្មណ៏ស្រស់ថ្លា បន្ទាប់ពីរដូវរងារដល់កម្រិតកកបានកន្លងផុតទៅ ។ ក្នុងចំណោមទីក្រុងដ៏ ស្រស់ស្អាតរបស់អឺរ៉ុបទាំងអស់ ទីក្រុងទាំង១០ ខាងក្រោមជាទីក្រុងដែលទាក់ទាញ និងមានការមកទស្សនាយ៉ាងច្រើន របស់អ្នកទេសចរ នារដូវផ្ការីក៖ ....អានបន្ត»»»
របៀបសំុ VISA សំរាប់ដំណើរកំសាន្តនៅសហគមអឺរ៉ុប
កាលពី ១០ ឆ្នាំមុន EuroTrip The movie បង្ហាញពីយុវជន អាេមរិក ធ្វើដំណើរ ៨ប្រទេស ក្នុងសហគមអឺរ៉ុប ដើម្បីស្វែងយល់ពី វប្បធម៌ និង សិល្បៈ។ ភាពដែលស្មានមិនដល់ ទាំង កុំប្លក់កំប្លែង ទាំងសិុចសីុ ធ្វើអោយមន្សុសម្នាចង់សាកល្បងការធ្វើដំណើរបែបផ្សងព្រេង ដូចនេះ។ យុវជនខ្មែរសព្វថ្ងៃមានបំណងនិងចាប់ផ្ដើមមានលិទ្ធភាពដើរលែងនៅអឺរ៉ុបដែរ។ អត្តបទនេះបង្ហាញពីវិធីសាស្រ្តមួយក្នុងចំណោមវិធីផេ្សងៗ ក្នុងការបំពេញបែបបទសំុ VISA រយៈពេលខ្លី មិនលើសពី ៩០ថ្ងៃ សំរាប់សហគមអឺរ៉ុប (ដែលមានចំនួន ២៦ ប្រទេស)។ ការសំុ VISA មិនជាងាយ បុ៉ន្មានឡើយ វាទាមទារអោយយើងទ្រាមលក្ខណៈជាមុនយ៉ាង ហោចណាស់ ៣ខែ ដែរ ដោយលោកអ្នកត្រូវរៀបចំ៖
១. លិខិតអញ្ជើញជាផ្លូវការពីមិត្តភក្រ័ ឬ បងប្អូនដែលរស់នៅអឺរ៉ុប េដាយបញ្ជាក់ពីកាល បរិច្ឆទនិងធានាអោយអ្នកស្នាក់នៅ ។ »»អានបន្ត |
|



