ស្លៀកពាក់យ៉ាងម៉េច អោយរាងស្លីម?
មនុស្សភាគច្រើនតែងគិតពីរឿងឡើងគីឡូ ហើយក៏មានមនុស្សមិនតិចដែរមានអារម្មណ៍ថាអ្នកដទៃមើលមកខ្លួនថាមានរាងធាត់ជ្រុល។ មានវិធីនៃការស្លៀកពាក់មួយចំនួនដែលជួយអោយអ្នកនាង កញ្ញា មើលទៅមានរាងស្លីមស្អាត។ ជាទូទៅ វាជាល្បិចនៃការបន្លំភ្នែកដែលមានប្រសិទ្ធភាព ដោយការជ្រើសយកខោអាវសមរម្យ និង ការតុបតែងខ្លួនបិទបាំង។...អានបន្ត»»»
រូបមន្តនៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់បុរស
ការស្លៀកពាក់របស់បុរស យើងតែងតែគិតថាជាការងាយស្រួលបំផុត ដោយសារបុរសមិនសូវសាំញាំ និងកំបិកកំប៉ុក ផាត់មុខ ផាត់មាត់ដូចជាស្រ្តី ។ បុរសទៅណាមកណា ទាញយកតែខោ ពាក់អាវ និងសិតសក់ជាការស្រេច ។ ប៉ុន្តែទ្រឹស្តីទាំងនេះមិនត្រឹមត្រូវទាំងស្រុងនោះទេ ។ វាត្រឹមត្រូវ ១ចំណែកសម្រាប់អ្នក មិនសូវដេញម៉ូដ និងចូលចិត្តស្ទីលថ្មីៗ ។ តែសម្រាប់អ្នកដែលចូលចិត្ត ស្លៀកពាក់យ៉ាងហំៗ និងស្អាតគ្រប់កម្មវិធី មិនថាកម្មវិធីផ្លូវការ ការចូលរួមពិធីជប់លៀង និង កម្មវិធីកម្សាន្តផ្សេងៗ ។ ភាគច្រើនយើងតែងគិតថា គេស្លៀកពាក់សង្ហាឡួយៗ គឺសម្រាប់តែតារា ឬគេធ្វើការងារធំដុំ ។ តែមានពេលខ្លះយើងក៏ចង់ដឹង និងស្លៀកពាក់ឲបានសមសួនដែរ ។ ...អានបន្ត»»»
អាថ៌កំបាំងនៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់សម្រាប់នារីៗ
ការប្រើប្រាស់ពណ៌សម្លៀកបំពាក់ឲបានត្រឹមត្រូវ ជាការចាំបាច់ ប៉ុន្តែជាទូទៅ យើងមិនសូវ ចាប់អារម្មណ៍លើចំណុច នៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់ណាស់ណាទេ ។ នេះដោយសារ វិស័យម៉ូដ និងការយល់ដឹងអំពីម៉ូដនៅស្រុកយើងទើបតែ នឹងដើរបណ្តើរៗ ហើយភាគច្រើនយើងនិយមប្រើពណ៌បុរាណៗបន្តិច។ នេះមិនមានភាពខុសឆ្គងអ្វីនោះទេ ។ តែពេលខ្លះ យើងបានឃើញការស្លៀកពាក់ ....អានបន្ត»»»
![]() សំរាប់ថ្ងៃចុងសប្តាហ៍ ទៅលេងចំការ ឬ ទៅមាត់សមុទ្រ ហើយអ្នកនាង កញ្ញា ធុញទ្រាន់នឹងចំណាយពេលរាប់ម៉ោងសំរាប់ធ្វើមូ៉តសក់? សាក់ល្បងមូ៉តសក់របស់តារាចំរៀងនិងតារាភាពយន្តកូរ៉េ កញ្ញា ណាំ ហ្គីយូ រី (Nam Gyu Ri)។ ស្ទីលសក់នេះ គេហៅថាជាមូ៉តសក់ទើបនឹងក្រោកពីកេង (Messy Bed Head)។ មើលទៅមិនអន់ទេ ថែមទាំងសិុចសីុទៀតផង។ សក់អង្កាញ់បែបធម្មជាតិ ហាក់ដូចជាពំុបានសិត រួមនឹងការផាត់មុខតែបន្តិចបន្តួច ជួយអោយមើលទៅមានការទាក់ទាញមួយបែប...អានបន្ត»»»
|
ជ្រើសបានក្លិនទឹកអប់ដែលអ្នកចូលចិត្តគឺមិនទាន់ចប់នៅឡើយទេ។ ការបាញ់ទឹកអប់ស្រោចខ្លួន ហើយលោកអ្នកគិតថាខ្លួនមានក្លិនក្រអូបដូចទេវបុត្រ ទេពធីតា គឺពិតជាមិនត្រឹមត្រូវនោះដែរ។ មានកត្តាមួយចំនួនដែលគួរយល់ដឹងពីការប្រើប្រាស់វាអោយមានប្រសិទ្ធភាព មិនខ្ជះខ្ជាយ និង មិនអោយមានប្រត្តិកម្មរមាស់ស្បែក...អានបន្ត»»»
|
ពេលឈឺជង្គង់ វាបញ្ជាក់ប្រាប់អ្នកពីអ្វី?

ដើរឡើងទួល ឬ កាំជណ្តើរ ពេលនោះអ្នកស្រាប់តែឈឺចុកត្រង់ជង្គង់។ វាអាចជាសញ្ញាដំបូងនៃការរលាកសន្លាក់ជង្គង់។ តាមការសិក្សាលើអ្នកមានជម្ងឺរលាកសន្លាក់ជង្គង់ ពួកគេបានឆ្លើយថា ពីដំបូងពួកគេមានភាពមិនស្រួលពេលឡើងជណ្តើរ។ ដូច្នេះអ្នកស្រាវជ្រាវខាងវិជ្ជាសាស្ត្របានសន្មត់ថាវាជាជំហ៊ានទីមួយនៃការវិត្តន៍ទៅរកជម្ងឺរលាកឆ្អឹងជង្គង់។
តាមសំដីរបស់លោកគ្រូពេទ្យខាងសន្លាក់៖ នៅពេលបោះជំហ៊ានឡើងជណ្តើរទម្ងន់ខ្លួនបានសង្កត់ខ្លាំងជាងមុនលើសន្លាក់ជង្គង់ជាការដើរលើទីរាបស្មើធម្មតា។ ប្រសិនបើអ្នកមានភាពឈឺចាប់ត្រង់ជង្គង់ អ្នកគួរតែដឹងថាវាមានបញ្ហាហើយ។ ....អានបន្ត»»»
តាមសំដីរបស់លោកគ្រូពេទ្យខាងសន្លាក់៖ នៅពេលបោះជំហ៊ានឡើងជណ្តើរទម្ងន់ខ្លួនបានសង្កត់ខ្លាំងជាងមុនលើសន្លាក់ជង្គង់ជាការដើរលើទីរាបស្មើធម្មតា។ ប្រសិនបើអ្នកមានភាពឈឺចាប់ត្រង់ជង្គង់ អ្នកគួរតែដឹងថាវាមានបញ្ហាហើយ។ ....អានបន្ត»»»
ភាពរវើរវាយជួយអោយអ្នកបំពេញការងារប្រសើរជាងមុន
ជាដំបូង សូមកំុមានការភាន់ច្រឡំរវាង ភាពរវើរវាយអំពីការងារ និង ការបែកអារម្មណ៍លេងគិតពីការងារ។ សតិអារម្មណ៍មិនមូលដោយវិបត្តិ ឬ គិតដល់ដំណើរកំសាន្ត វាពំុមានប្រយោជន៍អ្វីឡើយដល់ការងារ។ ការសញ្ជឹងគិតដោយភាំងអារម្មណ៍ដល់ការងារដែលធ្វើកន្លងមក វាជាកត្តាវិជ្ជមាន។
ពេលកំពុងធ្វើការ អ្នកអាចបណ្តោយអោយអារម្មណ៍រវើរវាយបន្តិច វាអាចជួយអោយអ្នកគិតដល់ការភាន់ច្រឡំឬកំហុសដែលបានធ្វើពីថ្ងៃមុនៗ។ កាលពីពេលកន្លងមក អ្នកជំនាញខាងប្រសៃប្រសាទជឿថាភាពរវើរវាយធ្វើអោយអ្នកមិនអាចផ្តោតអារម្មណ៍ទាំងមូល និង រំខាន់ដល់ពេលវេលាបំពេញការងារក៏ពិតម៉ែន។ ប៉ុន្តែ រំពេចនោះ អ្នកនឹកស្រមៃដល់ចំនុចមួយដោយចៃដន្ត។ ប្រហែលជាអ្នកនឹកដល់ភាពមិនប្រក្រតី...អានបន្ត»»» |
ការស្លៀកពាក់ជាមួយស្បែកជើង Classic Sneakers
ស្បែកជើង ស្នីក័រខ្លាសីុក (Classic Sneakers) ធ្វើអោយអ្នកមើលទៅ ឃូល (cool) និងងាយស្រួលក្នុងការដើរ។ បើទោះជាអ្នកមិនអាចប្រើវាក្នុងកម្មវិធីផ្លូវការក៏ដោយ តែមានកាលៈទេសៈដែលអ្នកពាក់វាបាន ដូចជាចុងសប្តាហ៍ ដើរផ្សារ ដើរលែងជាមួយមិត្តភ័ក្ត និង កម្មវិធីអាហារពេលល្ងាច ឬ ទៅមើលកុនជាមួយសង្សារ។ អ្នករចនារបៀបនៃការស្លៀកពាក់របស់ ស្ទីល សូមណែនាំទិចនិចមួយចំនួនដើម្បីរៀបចំខ្លួនអោយបានសមរម្យតាមពេលវេលា នៅពេលអ្នកពាក់ស្បែកជើងស្នីក័រ...អានបន្ត»»»
ការបង្ហាញម៉ូដរដូវកាលថ្មី ដ៏អស្ចារ្យ របស់លោក ខាល ឡេខឺហ្វៀល![]() ការបង្ហាញម៉ូដសម្រាប់រដូវផ្ការីក និងរដូវក្តៅ ឆ្នាំ ២០១៥ របស់ម៉ាក ឆាណែល Chanel ដែលមានលោក ខាល ឡេខឺហ្វៀល Karl Lagerfeld ជាអ្នកច្នៃម៉ូដ និងជាប្រធានផ្នែកគ្រប់គ្រងការច្នៃម៉ូដ បានធ្វើអោយអ្នកចូលទស្សនាដែលសុទ្ធសឹងតែជាប្រធានទស្សនាវដ្តី សិល្បៈករល្បីៗ អ្នកប្លុកផ្នែកម៉ូដ និងបណ្តាអ្នកពាក់ពន្ធ័ ហារមាត់សរសើមិនដាច់ ថាជាការបង្ហាញម៉ូដដ៏អស្ចារ្យ និងសក្តិសមទៅនឹងកេរ្ត៍ឈ្មោះ របស់ម៉ាក Chanel ។ អានបន្ត»»»
|
ទំនៀមទម្លាប់សម្លៀកបំពាក់ហូល
![]() ហូលនិងផាមួងជាសម្លៀកបំពាក់ដែលពេញនិយមជាងគេក្នុងចំណោមសម្លៀកបំពាក់ប្រពៃណី ទាំងអស់ក្នុងការចូលរួមកម្មវិធីបែបប្រពៃណី ដូចជាពិធីមង្គលការ បុណ្យទាន ឬពិធីផ្លូវការផ្សេងៗ ។ ការប្រើប្រាស់ប្រចាំថ្ងៃគឺកម្ររណាស់ ដោយគេចាត់ទុកហូល ជាសម្លៀកបំពាក់ប្រណិត និងប្រើបានតែក្នុងកម្មវិធីជាផ្លូវការ ។ នេះក៏ដោយសារតែ ហូល ភាគច្រើនធ្វើអំពីសូត្រ ដែលជាប្រភេទសាច់ក្រណាត់កម្ររ និងពិបាកផលិត ...អានបន្ត»»»
|
Britney Spears ជ្រុះសក់មួយដំុលើឆាក![]() បន្ទាប់ពីម៉ាដុនណា បានធ្លាក់ពីលើឆាកកាលពីសប្តាហ៍មុន ថ្ងៃទី ៣ ខែ មិនា នេះ តារាចំរៀង ប្រីនី ស្ពៀរ (Britney Spears) បានធ្វើអោយទស្សនិជននៅ កាសីុណូ ឡាវេហ្គាស់ ភ័យលោះព្រលឹង។ ប្រីនីជ្រុះសក់មួយដំុធំ នៅពេលកំពុងរាំច្រៀងគ្រវីក្រវ៉ាត់លើឆាក។ មិនដឹងអីថាជាសក់ពាក់បន្ថែមអោយឃើញក្រាស់សោះ។ ទស្សនិជននាំគ្នាហ៊ូមួយ ហួសចិត្តនិងសំរស់ក្លែងក្លាយរបស់តារាៗ...អានបន្ត»»»
|
Madonna ធ្លាក់ពីលើឆាកសំដែង
![]() តើតារាចំរៀង ម៉ាដុនណា (Madonna) ក្លាយជាយាយចាស់ឈរ លែងនឹងហើយឬ?
ក្នុងវ័យ ៥៦ ឆ្នាំ ម៉ាដុនណា នៅមានកំលាំងមិនចាញ់តារាចំរៀងវ័យក្មេង ឯទៀតទេ។ គាត់អាចរាំពត់ពេនមិនចាញ់ Lady GaGa ឡើយ។ បុ៉ន្តែ នារាត្រី ថ្ងៃទី ២៥ គុម្ភៈ ២០១៥ ម្សិលមិញនេះ ម៉ាដុនណាបានធ្វើអោយទស្សនិកជននៅកម្មវិធី Brit Award 2015 នៅទីក្រុងឡុង (London) នៃចក្រភព្រអង់គ្លេស ចងចាំមិនភ្លេចនៅ....អានបន្ត»»» |
កំសាន្តឆ្ងាយពីផ្ទះបន្តិច៖ ទៅកោះភីភី

កំពុងសោម កំពត ជាទីមនោរម្យ មានទាំងភ្នំ មានទាំងសមុទ្រ... តែយើងទៅស្ទើរតែរាល់អាទិត្យហើយ។ ចង់សាក់ល្បងធ្វើដំណើរកំសាន្តបែបផ្សងព្រេងក្រៅស្រុកខ្មែរ តែមិនជាឆ្ងាយពីផ្ទះពេក? ប្រសិនបើលោកអ្នកមានពេលវេលាសំរាកប្រហែល ពី ៤ ថៃ្ងទៅ ១សប្តាហ៏ ស្ទីល ចូលរួមផ្តល់គំនិតទៅកាន់ ឆ្នេរសមុទ្រ ខ្សាច់ស ម៉ត់ មានសំរស់ផ្កាថ្ម និង មច្ឆាភ្លឺភ្លេត។ កោះ ភីភី ជាកោះមួយដ៏ស្រស់ស្អាតក្នុងចំណោមកោះល្បឺៗលើពិភពលោក។ ប្រជុំកោះនេះ មានទំហំ ប្រមាណ ៣៩,០០០ ហិចតា វាស្ថិតនៅក្នុងប្រទេសថៃ ៤៨ គម. ពី ភូកេត ឬ ៤២ គម. ពី ក្រាបុី (ជិត ២ ឬ ៣ ម៉ោង តាមកាបា៉ល់ទឹក) ...អានបន្ត»»»
ជោគជ័យដោយគំនិតវិជ្ជមាន
មនុស្សម្នាក់ៗអាចកំណត់ភាពជោគជ័យរបស់ខ្លួនតាមច្រើនបែប ច្រើនយ៉ាង។ យើងពំុបាច់លើកយកឧទាហរណ៍របស់មហាសេដ្ឋីប្រាក់រាប់លានកោដ ម៉ាក ហ្សូកកាបឺក (Mark Zuckerberg) ឬ មីល ហ្គេត (Bill Gates) ដោយក្តីស្រម៉ៃឈោងចាប់ពំុដល់ទេ។ ស្ទីល គ្រាន់តែយកគំរូរបស់អ្នកជំនួញវ័យក្មេងជនជាតិអូស្ត្រាលី ដ្វេន ម៉ាធិន (Dwayne Martens) ជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន អាហារ និង ជីវិតសុខភាព អាម៉ាហ្សូនៀរ (Amazonia) ដែលមានភាពជោគជ័យដោយគំនិតវិជ្ជមាន។ គំនិតវិជ្ជមាននេះពំុមែនកើតឡើងដោយឯងៗទេ វាទាមទារអោយបុគ្គលគ្រប់រូបបណ្តុះវាដោយខ្លួនឯង។ តាមបទពិសោធន៍របស់ លោក វេន ម៉ាធិន គំនិតវិជ្ជមានរបស់លោកគឺកើតឡើងដោយ ៤ចំនុច៖ ជំនឿ ឆន្ទៈ សម្ឈជញ្ញៈ និង សច្ចៈ។...អានបន្ត»»»
|
វីតាមីនសំរាប់ប្រដាប់ភេទបុរស

អីុតាលី៖ ការសិក្សាស្រាវជ្រាវមួយអំពីការបាត់បង់ចំណង និង ភាពមិនប្រក្រតីប្រដាប់ភេទរបស់បុរសនៅពេលបំរុងប្រយុទ្ធនៅលើគ្រែ បានបង្ហាញថា វាបណ្តាលមកពីកង្វះវីតាមីន ដេ (Vitamin D)។ អ្នកជំនាញសុខភាពបានពិសោធន៍លើបុរស ១៤៣នាក់ ហើយរកឃើញ ជិត៥០% នៃបុរសទាំងនោះខ្វះវីតាមីន ដេ និង ម្នាក់ក្នុងចំណោម ៥ នាក់ បុណ្ណោះមានជីវជាតិ ដេ គ្រប់គ្រាន់។ ភាពជាក់ស្តែងនោះ បុរសដែលមានប្រដាប់ភេទមិនឡើងរឹង មានកំរិតវីតាមីនតិចជាង ២៤% បៀបនឹងបុរសមានប្រដាប់ភេទដំណើរការធម្មតា។
កំរិតមិនគ្រប់គ្រាន់នៃវីតាមីន ដេ ជាមូលហេតុមិនអាចប្រឆាំងនឹង រ៉ាឌីកាល់សេរី ដែលបំផ្លាញ់ នីទ្រិចអុកសីុត។ កាលណា នីទ្រិចអុកសីុត មានកំរិតទាប វាពំុអាចជួយសំរួលដល់លំហូរឈាមគ្រប់គ្រាន់ក្នុងសារពាង្គកាយ។ ពោលគឺ ប្រដាប់ភេទពំុរឹងដូចតម្រូវការ។ បើតាមអ្នកជំនាញខាងតម្រងនោម និង សុខភាពបុរស លោក ឡារី លីបហ្សូល (Larry Lipshultz) បាននិយាយថា...អានបន្ត»»»
កំរិតមិនគ្រប់គ្រាន់នៃវីតាមីន ដេ ជាមូលហេតុមិនអាចប្រឆាំងនឹង រ៉ាឌីកាល់សេរី ដែលបំផ្លាញ់ នីទ្រិចអុកសីុត។ កាលណា នីទ្រិចអុកសីុត មានកំរិតទាប វាពំុអាចជួយសំរួលដល់លំហូរឈាមគ្រប់គ្រាន់ក្នុងសារពាង្គកាយ។ ពោលគឺ ប្រដាប់ភេទពំុរឹងដូចតម្រូវការ។ បើតាមអ្នកជំនាញខាងតម្រងនោម និង សុខភាពបុរស លោក ឡារី លីបហ្សូល (Larry Lipshultz) បាននិយាយថា...អានបន្ត»»»
![]() សំរាប់អ្នករវល់នឹងការងារហើយពំុមានពេលវេលាហាត់ប្រាណច្រើន សូមអនុវត្តវិធីហាត់ប្រាណ ៥ របៀប ដែលយើងណែនាំជូនលោកអ្នក។ ចំណាយពេលវេលាប្រហែលជា ៥ ទៅ ៧ នាទីរាងរាល់ព្រឹកដើម្បីភាពរហស័រហួនប្រចាំថ្ងៃ និង ជួយអោយរាងកាយនៅហំ។ ក្នុងលំហាត់ប្រាណនីមួយៗត្រូវធ្វើ ចំនួន ៥០ដង និង សំរាក ១០ វិនាទី ...អានបន្ត»»»
|
![]() ការផ្សាយពានិជ្ជកម្មតាមទូរទស្សន៍ តែងយកតារាល្បឺមកកាន់កំប៉ុងទឹកផ្លែឈើ ហើយអមដោយពាក្យស្លោកថា វាជួយបំប៉នសុខភាព រក្សាសម្ផស្សអោយក្មេងជាងវ័យ។ ប្រសិនបើយើងយកទឹកភេ្ជសៈ និង ទឹកផ្លែឈើកំប៉ុងមកដាក់ក្បែរគ្នា រួចអោយជ្រើសរើស។ បុរសនារីដែលចូលចិត្តរក្សារាង និង គិតដល់សុខភាពនឹងច្រើសយកទឹកផ្លែឈើកំប៉ុងជាពំុខាន។...អានបន្ត»»
|