ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាត់ទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់មធ្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។ ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា។ គុណសម្បតិរបស់វាក្នុងការថែរក្សាសម្ផស្ស គឺជាគ្រឿងផ្សំសំរាប់ខាត់ស្បែក ដោយមិនធ្វើអោយស្បែកស្ងួត ដូចការខាត់នឹងអំបិល។ គឿងផ្សំឯទៀតក៏មិននៅឯណាឆ្ងាយពីផ្ទះបាយដែរ៖ ទឹកឃ្មុំ ក្រូចឆ្មារ និង ប្រេងអូលីវ ឬក៏ប្រេងដូងដែលងាយរកបំផុតក្នុងស្រុកខ្មែរ។ ក្រូចឆ្មារ សំបូរដោយវិតាមីនសេខ្ពស់ ហើយវាក៏ត្រូវបានស្គាល់ថា ជាភ្នាក់ងារបកសំអាតកោសិកាចាស់ កាត់បន្ថយស្លាកស្នាម និង មុន ដូចទឹកឃ្មុំដែរ។ ចំណែកឯ ប្រេងអូលីវ ឬ ប្រេងដូង មានគុណប្រយោជន៍មិនខុសគ្នាឡើយ វាមានសារជាតិជួយការពារមិនអោយស្បែកខូច ការពារបាេតរី និង សារធាតុផ្តល់សំេណីម ។
វីធីប្រើ៖ លាយស្ករ ស ឬ ស្ករ ត្នោត ចំនួន ២ពែងកន្លះ ជាមូយប្រេងអូលីវ ឬ ប្រេងដូង កន្លះពែង ទឹកឃ្មុំកន្លះពែង និង ទឹកក្រូចឆ្មារ ១ ឬ ២ស្លាព្រាបាយ។ ប្រសិនបើ លោកអ្នកចង់បានខ្លិនអប់ពី ក្រូចឆ្មារ សូមឈុសយកសំបកក្រូចឆ្មារប្រហែល ១ ស្លាបព្រាកាហ្វេ លាយនឹងល្បាយ។ យកល្បាយដែលលាយរួច មកម៉ាស្សាលើមុខថ្នមៗជារង្វង់មូល ដោយជៀសវាងរវង្វង់ភ្នែក បន្ទាប់មកម៉ាស្សាអោយសព្វនៅលើដងខ្លួន។ លាងជំរះពី ៣ ទៅ ៥ នាទី ក្រោយ ជាការស្រេច។ សូមចងចាំថាលោកអ្នកអាចខាត់ស្បែក ១ដង ក្នុង ១ សប្តាហ៏ និង ចៀសវាងខាត់លើស ២ ដង៕