បទពិសោធឆ្លងដែនតាមច្រក ប៉ោយប៉ែត ទៅ ទីក្រុងបាងកក
ធ្វើដំណើរពីក្រុងសៀមរាបឆ្ពោះទៅទីក្រុងបាំងកក ចំណាយពេលមិនយូរប៉ុន្មានទេ។ ក្នូងរយះពេលជាង ៥ ឆ្នាំកន្លងមកនេះវាមានការខុសប្លែកច្រើន៖ ផ្លូវជាតិលេខ ៥ និង លេខ ៦ បានតភ្ជាប់ឆ្ពោះទៅច្រកព្រំដែន យ៉ាងល្អឥតខ្ចោះ ព្រមទាំងការឆ្លងដែនដោយមិនចាប់បាច់ប្រើទិដ្ឋការ បានបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋទាំង២ ប្រទេស និង ក្នុងតំបន់។ ស្ទីល សូមចូលរួមបទពិសោធន៍ពីអ្នកឆ្លងកាត់ព្រំដែនម្នាក់ ដូចតទៅ៖
ខាងព្រំដែនកម្ពុជា
នេះជាលើកទី១ហើយដែលខ្ញុំធ្វើដំណើរឆ្លងកាតតាមរយៈច្រកប៉ោយប៉ែត... ពេលចុះពីលើឡានក្រុងភ្លាម អ្នកតំណាងក្រុមហ៊ុនរថយន្តក្រុងបានប្រគល់ ស្ទីក័រ ឬ សញ្ញាសំគាល់អោយអ្នកដំណើរទាំងអស់ជាភាពងាយស្រួលដល់អ្នកតំណាងក្រុមហ៊ុនម្នាក់ទៀតនៅខាងព្រំដែនថៃ ងាយចំណាំបាន។
មានមនុស្សម្នាប្រហែលជា បួនដប់នាក់ មកចោមរោមសួរ ប្រសិនបើខ្ញូំចង់បានសេវ៉ាអូសឥវ៉ាន់។ ភ្ញៀវបរទេសមិនត្រូវបានសួរនាំឡើយ ព្រោះអ្នកអូសឥវ៉ាន់ទាំងនោះបានដឹងខ្លះហើយថា ជនបរទេសមានការប្រុងប្រយ័ត្នជាប្រចាំខ្លាចក្រែងបាត់បង់របស់ផ្ទាល់ខ្លួនពួកគេ។ សំឡេងលន់ឮរំពង៖ ១០បាត ២០បាត ១០០បាត ជាដើម... វាបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ច កម្ពុជា និង ថៃ ហើយនិងភាពទន់ខ្សោយសេដ្ឋកិច្ចរបស់ខ្មែរយើង។
ខ្ញុំបានអូសកូនវ៉ាលីតូចរបស់ខ្ញុំសំដៅទៅប៉ុស្តិមន្ត្រីត្រួតពិនិត្យអ្នកឆ្លងដែនខាងកម្ពុជាដែលស្ថិតនៅខាងស្តាំដៃ មុនឆ្លងចូលទៅដីថៃ។ ជនស្លៀកពាក់សីុវិល (ទំនងជាមានទំនាក់ទំនងល្អជាមួយមន្ត្រីព្រំដែនទាំងនោះ) បានមកសួរនាំអ្នកឆ្លងដែនខ្មែរថាមានត្រូវការសេវ៉ាពិសេសដើម្បីបំពេញឯកសារឆ្លងដែនឬអត់។ ខ្ញុំពំុបានឮច្បាស់ថាត្រូវបង់សេវាបុ៉ន្មានទេ គ្រាន់តែព្យាយាមគេចចេញ ដោយមិនចង់ចំណាយ ១០០បាត ឬ ៣០០បាត អោយអ្នកដទៃបំពេញអក្សរ ឡាតាំង ៣ទៅ៤ បន្ទាត់អោយ។ ប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនត្រូវទាមទារអោយ ថតចម្លងលិខិតឆ្លងដែនប្រគល់អោយមន្ត្រីព្រំដែនខាងថៃ....ខ្ញុំពិតជាមិនយល់ពីរឿងហ្នឹងទល់តែសោះ? ប្រហែលជាវិធានការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរឆ្លងដែនទៅធ្វើជាកម្មករខុសច្បាប់នៅប្រទេសថៃ??? អ្នករួមដំណើរខ្មែរទាំងអស់ត្រូវបានណែនាំអោយថតចម្លងលិខិតឆ្លងដែននៅទីនោះផ្ទាល់ (តូបឯកជន)។
លើកនេះការតំរង់ជួរប្រគល់ឯកសារអោយមន្ត្រីព្រំដែនរាងយូរជាងសព្វដង ព្រោះអីមានភ្ញៀវជាតិនិងអន្តរជាតិជាច្រើននាំគ្នាធ្វើដំណើរ។ ភាពរញ៉េរញ៉ៃក៏កើតមាននៅប៉ុស្តិព្រំដែនខ្មែរយើង៖ ការដាក់ខ្សែបន្ទាត់អោយតំរង់ជួរគឺពំុមានឡើយ សំឡេងរអូរទាំជាច្រើនភាសាលាន់រំពង ការឈ្លោះប្រកែកគ្នាដោយបជ្រៀតក៏ផ្តើមឡើង។ ខ្ញុំអាចយល់បានខ្លះៗ ពេលជនបរទេសនិយាយខ្សឹមខ្សាវគ្នាថា «ខាងបុ៉ស្តិថៃគ្មានសណ្តាប់ធ្នាប់ដូចខាងនេះក៏អត់?»។ ខ្ញុំរាងអៀនខ្មាស់បន្តិច ហើយខំតំរង់ជួរអោយមានរបៀបឡើងវិញ។ ខ្ញុំអើយខ្ញំុ ខ្មាស់គេអស់...។
ខាងព្រំដែនថៃ
បន្ទាប់ពីប្រគល់ឯកសារអោយមន្ត្រីព្រំដែនខ្មែរហើយ ខ្ញុំបន្តដំណើរថ្មើជើងប្រហែលជិត ៥ នាទីមុនទៅដល់ប៉ុស្តិព្រំដែនថៃ។ អ្នកឆ្លងដែន ត្រូវបានចែកជា២ ប្រភេទ នៅពេលដែលតំរង់ជួរ។ អ្នកដែលបានបង់សេវាពិសេសព្រំដែនបានណែនាំដោយអ្នករត់ការ អោយតំរង់ជូរខាងស្តាំដៃដែលមានមនុស្សតិចជាង។ ខ្ញុំក៏ចាប់ផ្តើមយល់ថា នេះជាសេវ៉ាពិសេសរបស់េគ...? ការរៀបចំខាងថៃមានរបៀបជាងបន្តិច ព្រោះមានបន្ទាត់ខាន់បែងចែកអោយតំរង់ជួរ និង មានប្រពន្ធ័សុវត្តិភាពយ៉ាងត្រឹមត្រូវ។ ខ្ញូំរាងអន់ចិត្តណាស់ដែរ ដែលបានឃើញ ព្រំដែនខាងគេល្អជាងខ្លួន។
ឥវ៉ាន់ និង វ៉ាលីធំៗ ត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយម៉ាសីុនស្កែនរបស់ប៉ូលីសថៃ។ ឆ្លងកាត់ដំណាក់កាលនេះរួច ខ្ញូំក៏បន្តដំណើរប្រហែលជា ៥០ ម៉ែត្រទៅមុខទៀតទើបជួបអ្នកតំណាងក្រុមហ៊ុនរថយន្តក្រុង។ អ្នកធ្វើដំណើរទាំងអស់ត្រូវបាននាំយកទៅដាក់កន្លែងញុាំអាហារដែលពំុមានជំរឿស និង ចំណាយពេល ១ ឬ ២ ម៉ោងមុននឹងបន្តដំណើរទៅទៀត រហូតដល់ទីក្រុងបាងកក។
ពត៌មានគួរទ្រាមទុកជាមុន
ដូចលោកអ្នកដឹងស្រាប់ហើយ ការធ្វើដំណើរតាមរថយន្តក្រុង ជាវិធីសន្សំសំចៃ តែចំណាយពេល។ ហើយចាំបាច់គួរយល់ដឹងពត៌មានមួយចំនួនជាមុន នោះការធ្វើដំណើរនឹងមានភាពរលូន៖
រៀបរៀង៖ ក្រុមការងារ ស្ទីល

- ថតចម្លងលិខិតឆ្លងដែន ១ សន្លឹក ទុកជាមុន (ខាងផ្នែកមានពត៌មានផ្ទាល់ខ្លួន) សំរាប់អោយមន្ត្រីព្រំដែនថៃ។
- បំពេញប័ត្រចេញចូលជាអក្សរធំ ឡាតាំង (ទាំងព្រំដែនខ្មែរ និង ថៃ)
- សូមរក្សារបៀបរៀបរយ ពេលតំរង់ជួរផ្តល់ឯកសារជូនមន្ត្រីព្រំដែន (គ្មានខ្សែខាន់អោយតំរង់ជូរទេ)
- ប្រសិនបើ មិនចង់ចំណាយពេលយូរ គួរជ្រើសរថយន្តក្រុង Direct ឈ្មោះ ណាតាកាន់ Natakan (តែជាក្រុមហ៊ុនថៃ)។
រៀបរៀង៖ ក្រុមការងារ ស្ទីល