មុខមិនជ្រួញ៖ ការព្យាយាមរយៈពេល ៤០ឆ្នាំ មានលទ្ធផល
|
|
លោកស្រី តេស គ្រីស្ទាន (Tess Christian)មានអាយុ ៥០ឆ្នាំហើយ គាត់តែងតែជួបនឹងភាពរីករាយ និង កំប្លែងគួរអោយអស់សំណើច ប៉ុន្តែរយៈពេល ជិត ៤០ឆ្នាំគាត់ប្តេជ្ញាចិត្តមោះមុតមិនសើច ឬក៏ញញឹមឡើយ បើទោះជាក្នុងថ្ងៃខួបកំណើតកូនស្រីរបស់គាត់ក៏ដោយ។ នេះក៏ព្រោះតែលោកស្រីចង់រក្សាមុខមាំហ្នឹង ដូរយកភាពស្រស់ស្អាតមិនជ្រួញនិងមើលទៅនៅក្មេងដដែល។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញូំមិនមានស្នាមជ្រួញ ព្រោះែតខ្ញុំហ្វឹកហាត់គ្រប់គ្រងសាច់ដំុលើផ្ទៃមុខខ្ញុំ។ មុនស្សស្ទើរតែគ្រប់គ្នាសួរខ្ញុំថា ខ្ញុំមានចាក់ថ្នាំ បូថុក ដើម្បីទប់ស្កាត់មិនអោយជ្រួញ។ ការពិតនៅជាការពិត ខ្ញុំមិនប្រើគឿងគីមីហ្នឹងទេ។ ខ្ញុំរៀនទ្រាំមិនសើច និង មិនជ្រួញចញ្ចើម តាំងពីនៅក្មេងមកម្លេះ ហើយការប្រឹងប្រែងនេះមានប្រយោជន៍មែន សូម្បីតែស្នាមឆ្នួតមួយក៏គ្មានផង។»
លោកស្រី គ្រីស្ទាន មានបំណងចង់ពិសោដផងដែរពីប្រសិទ្ធភាពដូចនេះ ដោយមិនចំណាយលើការចាក់ថ្នាំកែសម្ផស្ស និងអស់លុយ អស់កាក់ទិញឡេបំបាត់ភាពជ្រីវជ្រួញ។ យើងដឹងហើយថា សារធាតុ បូថុក អាចជួញអោយបាត់ជ្រីវជ្រួញ តាមរយៈការកាត់បន្ថយចលនាសាច់ដំុលើមុខ។ អ្នកជំនាញខាងសម្ផស្សគិតថាជារឿងដ៏ចំលែកសំរាប់មនុស្សដែលមិនបង្ហាញអារម្មណ៍តាមរយៈទឹកមុខ តែក៏អាចមានលទ្ធផលម្យ៉ាង។
អត់សើច អត់ញញឹម អត់ជ្រួញចញ្ចើម វាជាបច្ចេកទេសមួយបែបក្នូងការរក្សាសម្ផស្ស មានតារាជាច្រើនអនុវត្តវិធីសាស្ត្រនេះ។ សូម្បីតែ តារាសិចសីុ ឃីម កាដាសហ្សាន (Kim Kardashian) ដែលមានវ័យ ៣៤ ឆ្នាំខំព្យាយាមអត់សើច ឬ អត់ញញឹម ក្នុងបំណងដូចគ្នា។ ប៉ុន្តែក្នុងមួយឆាកជីវិត បើខំធ្វើបែបនេះ ដើម្បីប្តូរនិងការមិនអោយមានស្នាមឆូត ៣ ឬ ៤ លើថ្ងាស់និងថ្ពល់ ជារឿងមួយមិនងាយទេ។ តើបុរស នារី ណាទៅនឹងធ្វើយ៉ាងនេះ អោយការប្រាស្រ័យទាក់ទងជាមួយអ្នកដ៏ទៃ ភរិយាស្វាមី ធុញ ទ្រាន់ ហើយកូនៗច្រឡំថាបា៉ម៉ាក់មានវិបត្តិអី?