វិធីមើលទៅអោយឃើញសក់ក្រាស់
បងប្រុសខ្ញុំគាត់រអូរថាសក់គាត់ស្តើងស្ទើរមើលឃើញរលាហើយ។ ខ្ញូំក៏ឆ្លើយយ៉ាងកំបុតទៅវិញថា «ទិញសក់ពាក់ទៅ!»។ គាត់សម្លឹងមកខ្ញូំទាំងមុខមាំទាំងមិននិយាយស្តីមួយមាត់។ ពុទ្ធោរ...ខ្ញូំដឹងថាគាត់ប្រាកដជាខឹងហើយ។
ការស្រាវជាវរបស់អ្នកជំនាញខាងរក្សាសម្ផស្សនិងសក់នៅអាមេរិកបង្ហាញថាការជ្រុះសក់បណ្តាលតាមវ័យ និង ការប្រែប្រួលនៃអកម៉ូន។ ប្រសិនបើការជ្រុះសក់បន្តកាន់ែតខ្លាំង គួរលោកអ្នកពិគ្រោះនឹងគ្រូពេទ្យ ឬ អ្នកជំនាញខាងរក្សាសម្ផស្សនិងសក់។ ក្នុងពេលដែលរកវិធីព្យាបាល ឬ វិធីទប់ស្កាត់ លោកអ្នកតែងតែចង់អោយមើលទៅនៅស្រស់ស្អាតដដែល។ ស្ទីល នាំយកបចេ្ចកទេសដែលជួយការពារសក់និងមើលទៅដូចសក់ក្រាស់៖ ១. ចាប់ផ្តើមពីការប្រើសាប៊ូកក់និងអប់ ត្រូវយកផលិតផលកក់និងអប់ណាដែលជួយបង្កើនទំហំសក់។ ការយល់ច្រឡំថា៖ បំពោរសាប៊ូកក់និងអប់លើសក់ដើម្បីទទួលលទ្ធផលល្អឆាប់ គឺពិតជាការយល់ខុស។ សូមប៉ាន់ប្រមាណចំនួនសក់របស់អ្នក! កក់និងអប់ត្រឹមកំរិតដែលអាចលាងជំរាស់ធូលីពីសក់និងបរិមាណប្រេងពីស្បែកក្បាលជាការត្រឹមត្រូវ។ ជៀសវាងការប្រើផលិតផលឥតប្រយោជន៍និងបំផ្លាញគល់រោមឬស្បែកក្បាលរបស់អ្នក ។ ២. ម៉ាសីុនផ្លុំសម្ងួតសក់ ការយកម៉ាសីុនមកផ្លុំសម្ងួតសក់ជំនួសកន្សែងពោះគោ ពេលដែលអ្នកងូតទឹករួច ជាវិធីជួយអោយមើលឃើញថាសក់មានទំហំធំនិងក្រាស់។ សិតសក់បំប៉ាស់និងក្របលើកន្លែងដែលស្តើង។ ៣. ឈប់ពាក់មួកបិទបាំង ការខ្មាស់អានដោយមិនចង់អោយអ្នកដទៃឃើញសក់តិចរបស់ខ្លួន ជាហេតុនាំអោយមនុស្សមួយចំនួន ដើរក៏ពាក់មួក ដេកក៏ពាក់មួក។ ត្រូវលះបង់ទំនៀមនេះចោល ការពាក់មួកតឹងហើយយូរជាបញ្ហាធ្វើអោយសសៃឈាមមិនអាចរត់ទៅចញ្ចឹមគលរោម និងបំផ្លាញគល់សក់ និង ស្បែកក្បាល។ អ្នកជំនាញនិយាយថាបើស្បែកក្បាលមិនមានសុខភាពល្អទេ សក់ក៏មិនបានទទួលសារជាតិបំប៉នហើយឆាប់ជ្រុះ។ ៤.ដៃជាស្និត ជឿអត់? ដៃជាស្និតម៉ែចែកអោយ និង ជាស្និតលេខមួយសំរាប់ធ្វើម៉ូតសក់។ ស្រុកយើងមានអ្នកជិះម៉ូតូច្រើន វាចាំបាច់ត្រូវពាក់មួកការពារសុវត្ថិភាព ហេីយភ្លីសក់ប្រាកដជាខូច។ សូមប្រើដៃសិតនិងធ្វើម៉ូតឡើងវិញដោយបំបាស់ក្របកន្លែងស្តើង។ សិតសក់នឹងស្និតកំុអោយជំពាក់ពេលចាំបាច់ តែសូមជ្រើសយកស្និតណាដែលរង្វើល! ៥.ចែល ក្រមួន និង ស្ព្រៃ មនុស្សមួយភាគលេងម៉ូតសក់លាប ចែល ហើយមើលទៅឃើញសក់ជោគ។ អ្នកមានសក់តិច ពិតជាឃើញសំប៉ែតនឹងក្បាល ឬ ប៉ាស់ឃើញលលា។ គួរជ្រើសយក ចែល ឬ ក្រមួនណាដែលសក្ត័សម ដែលមានបញ្ជក់ថាសំរាប់អោយសក់មានទំហំ។ ប្រើដៃលាបផលិតផលនោះពីគល់សក់ដោយមិនអោយប៉ះឬជាប់ច្រើននឹងស្បែកក្បាល ហើយធ្វើម៉ូតទាញបិតបាំងកន្លែងស្តើង ហើយបាញ់ស្ព្រៃសក់អោយរឹងបន្តិច។ ៦. ម៉ូតសក់និងផលិតផលបិទបាំង ការរើសម៉ូតសក់ជាការសំខាន់ សំរាប់អ្នកសក់ស្តើង។ បុរសមានសក់ជ្រុះច្រើននៅពីខាងមុខនិងកណ្តាលក្បាល ដូច្នេះគួរពិគ្រោះនឹងជាងកាត់សក់ ដើម្បីរើសម៉ូតណាអោយសមមាត្រនឹងសក់នៅផ្នែកទាំងសងខាងក្បាល។ គួរឈូសសក់ទាំងសងខាងនោះអោយស្តើងបន្តិចឬយ៉ាងណា? ម៉្យាងទៀត មានផលិតផលមួយចំនួនអាចជួយផ្នែកជ្រុះខ្លាំងមើលទៅឃើញក្រាស់បន្តិចមកវិញ។ ទីផ្សារស្រុកយើងមិនមានជំរើសច្រើននៅឡើយទេ ហើយក៏សូមពិចារណាមុននឹងទិញផលិតផល ជៀសវាងការខាត់បង់ប្រាក់កាកឥតប្រយោជន៍។ វិធីសាស្ត្រខាងលើអាចប្រើរួមគ្នាដើម្បីអោយមើលទៅឃើញសក់ក្រាស់។ លោកអ្នកប្រហែលជាត្រូវចំណាយពេលទំរាំសាំុនឹងការអនុវត្ត....គួរធ្វើការពិសោដន៍សាក់ល្បង! |
|