ស្ទីលថ្មីៗបែបទាន់សម័យនិយម
ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ ធ្វើយ៉ាងនេះបានត្រូវ ធ្វើបែបនោះខុសនុះទេ ។ តែការស្លៀកពាក់តាមសម័យកាល មានសារះសំខាន់សំរាប់ទំនុកចិត្ត ខ្លួនឯង។ នេះមានន័យថា បើសម័យឥឡូវគេមិននិយម ខោជើងប៉ាត់ផង ហើយយើងពាក់តាអែង គេមើលមក ដូចជាសត្វចម្លែក ។ យុវវ័យ និង មនុស្សអាយុកណ្តាលក្រោម ៣៥ឆ្នាំ មានចំនួនច្រើននៅប្រទេសខ្មែរយើង ។ និយាយរួមគឺអ្នកដែលកើតក្រោយសម័យខ្មែរក្រហម ព្រោះក្រោយរបបប្រល័យពូជសាសន៏ ប្រជាជនមានត្រឹម ប្រហែល ៥លាននាក់ ឥឡូវមានប្រហែល ១៥លាននាក់ ។ នេះបានន័យថា ២ភាគ៣ រឺ ច្រើនជាង ៦៥ភាគរយ ។
ឥឡូវសង្គមខ្មែរយើង មានភាពទាន់សម័យច្រើនទាក់ទងនឹងការស្លៀកពាក់ ។ កាសែត ទស្សនាវដ្តីអំពីម៉ូដ ក៏មានការរីកដុះដាលជាលំដាប់ ។ ផ្សារទំនើបក៏មានច្រើន ហាងលក់សំលៀកបំពាក់ ក៏រីកដុះដាលដូចផ្សិត បិទក៏ច្រើន បើកក៏ច្រើន ។ មានកត្តាជាច្រើនទាក់ទងបព្ហា បិទ បើក ដូចផ្សិតនេះ ។ ភាគច្រើនគឺការចម្លងគំនិតគ្នា នឹងមិនមានការ ច្នៃប្រឌិតរៀងខ្លួន ។ និយាយឲចំ គឹការលក់ខោអាវនាំចូលពីប្រទេសថៃ ចិន រឺវៀតណាម ពីប្រភពតែមួយ ហើយរបស់យកមកលក់ទៀតសោត មើលតូបណាក៏ដូចតូបមួយណាដែរ របស់សឹងដូចគ្នាបេះដាក់ ខុសតាតូប និងអ្នកលក់ទេ។ ហ្នឹងគ្រាន់តែមួយចំណុចទេ ។ ការកាត់ថ្លៃ តថ្លៃ កោរកប់ពពក របស់លក់មិនទាក់ទាញ ការតាំងមិនសូវចាប់អារម្មណ៏ ជាដើម។
ស្រទាប់យុវវ័យមានផ្នត់គំនិតផ្សេង ចំពោះការស្លៀកពាក់ ។ គេនិយមអ្វីដែលថ្មី និងទាន់សម័យ ដោយយុវវ័យ តាមដានការនិយម តាមបណ្តាញ ប្រពន្ធ័សង្គម តារាចម្រៀងបរទេស និងអិនធឺណេត រាល់ថ្ងៃ ។ ម្យ៉ាងទៀតយុវវ័យ មិនសូវនិយមអ្វី ដែលមានពណ៌ឆើតពេកទេ ។
ចំពោះសម្លៀកបំពាក់ប្រចាំថ្ងៃ ការពេញនិយមនាពេលបច្ចុប្បន្នមានដូចជា៖

១. រ៉ូបផ្កាព៌ណស្រាលៗ ៖ ផ្កាមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះនារី មិនថាចាស់ ឬក្មេងនោះទេ ។ ម្នាក់ៗស្រលាញ់ផ្កា ។ មិនខុសគ្នាដែរ ភាពពេញនិយមរបស់ម៉ូដនាពេលថ្មីៗ ទាំងអាសី និងបច្ចឹមប្រទេស គេនិយមព្រោងព្រាត ផ្កាព៌ណស្រាលៗ ។
២. អាវសំណាញ់៖ អាកាសធាតុក្តៅ អាវសំណាញ់នេះផ្តល់ភាពងាយស្រួល និងសម្របទៅនឹងអាកាសធាតុក្តៅបានល្អ ។ អាចពាក់ជាមួយអាវក្នុងព៌ណសាច់ រឹព៌ណស្រាលៗដទៃទៀត ។
៣.សំពត់ភ្លី៖ សំពត់ភ្លីធំៗ និងមានផ្កាព៌ណខ្មៅ នឹងមិនសូវញឹក មានភាពទាក់ទាញ និងទាន់សម័យ ដោយសារមើលទៅមិនសូវសាំភ្នែក និងមិនសូវឆើតពេក ។
៤. អាវក្រឡាឆ្នូត៖ ក្រឡា មានភាពសាមញ និងអាចពាក់បានច្រើនកាលះទេសះ ។ ពាក់ធ្វើការ ចុងសប្តារ៏ដើរកម្សាន្ត ទៅមើលកុន រឹសបភីងជាដើម ។
៥. អាវពុម្ពខាងមុខ៖ អាវឆ្នូត និងឡេវពាក់កណ្តាលនេះ មានភាពងាយស្រួល និង បូរខាងមុខរំលេច នូវភាពស្រស់ តែមិនសូវឆើតឆាយហួសទំនង ។
៦.ខោខៅប៊ូយព៌ណសាច់៖ ខោខៅប៊ូយ មានភាពងាយស្រួល និងទាន់សម័យទាំងចាស់ ទាំងក្មេង ។ គេនិយម ខៅប៊ូយែដលមានព៌ណសាច់ ឬព៌ណស្រាលៗ ពាក់លាយជាមួយអាវឆ្នូត រឺផ្កា និងស្បែកជើង Sneaker ដូចជាម៉ាក Vans រឺ Fred Perry និង Converse ជាជំរើស ដែលកំពុងពេញនិយមជាសកល ។
៧.អាវហោប៉ាវមុខពីរ ៖ អាវហោប៉ាវពីរ ជាអាវទទួលបានការពេញនិយមច្រើន ជាពិសេសពាក់ជាមួយខោខៅប៊យ ។
៨.អាវប៉ាក់ធម្មតា ៖ ខ្មែរ យើងចូលចិត្តអាវប៉ាក់ ជាពិសេសសំរាប់ខោអាវសំលៀកបំពាក់បុណ្យទាន និងប្រពៃណី ដើម្បីចូលរួមកម្មវិធី មង្គលការ រឹបុណ្យទាន ។ ស្រដៀងគ្នានេះ ម៉ូដលើឆាកអន្តរជាតិ អ្នកច្នៃម៉ូដល្បីៗ បានកែឆ្នែអាវប៉ាក់ តាមបែប អាវពាក់សាមញ្ញប្រចាំថ្ងៃវិញ ។