កេះច្រមុះមិនមែនជាការសំអាតទេ

មនុស្សតែងកេះច្រមុះដោយចៃដន្ដ ឬ ជាទំលាប់មិនល្អតាំងពីក្មេង។ ការកេះច្រមុះមិនគ្រាន់តែជាភាពខ្វះសុជីវធម៌ក្នុងទីសាធារណៈប៉ុណ្ណោះទេ វាជាបញ្ហាអនាម័យសំខាន់បំផុត។ កេះច្រមុះដោយដៃនឹងបង្កមេរោគឆ្លងចូលទៅក្នុងច្រមុះ ហើយផ្នែកខាងក្នុងច្រមុះជាភ្នាស់ស្តើង នឹងទទួលយកបាក់តេរីទាំងនោះ។ បាក់តេរីនោះជាេហតុបង្កអោយរលាក។ យើងតែងឃើញអ្នកកេះច្រមុះភាគច្រើនតែងមានកើតមុនក្នុងច្រមុះ ដោយបាក់តេរីចូលក្នុងរន្ធះរោមច្រមុះនិងធ្វើអោយហើម។ ការរលាកផ្សេងទៀតដូចជាការធ្វើអោយក្រហាយពិបាកដកដង្ហើម និង ងាយមានឈាមចេញតាមច្រមុះ។ ការសិក្សាវិជ្ជសាស្ត្របង្ហាញថាប្រតិ្តកម្មផ្លូវដង្ហើមមួយចំនួន ជាមជ្ងឺកើតដោយកំនរច្រមុះបង្កើតដោយបាក់តេរី។ ក្នុងករណីធ្ងន់ធ្ងរដែលអាចកើតមាន មេរោគឆ្លងតាមច្រមុះអាចឆ្លងដល់ប្រពន្ធ័ដង្ហើម និង ដល់ខួរក្បាល ដែលគេច្រើននិយាយថា ជម្ងឺរលាកច្រមុះរាំរ៉ៃ។
បើទោះជាទំលៀមអាក្រក់នៃការកេះច្រមុះ វាពិបាកនឹងជៀសវាង លោកអ្នកគួរអនុវត្តវិធីដូចជា៖
១. យកកូនកន្សែងតាមខ្លួនសំរាប់ញើសសំបោរជាជាងការយកម្រាមដៃេកះ
២. គិតដល់សុជីវធម៌ និង ចេះអៀនខ្មាស់ ដោយមិនយកដៃឆ្កឹះ
៣. សំអាតកំនរច្រមុះដោយប្រើទឹកអនាម័យសំអាត (លោកអ្នកអាចរកទិញបាននៅឱសថដ្ឋាន)
៤. ផឹកទឺកអោយច្រើន ដើម្បីកំុអោយភ្នាស់ច្រមុះស្ងួត
៥. អនុវត្តការវិធីសាស្ត្រ មិនកេះច្រមុះពេលរមាស់ដោយដកដង្ហើមវែងៗ
រៀបរៀង៖ ក្រុមការងារ ស្ទីល

ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់មធ្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។ ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា។ គុណសម្បតិរបស់វាក្នុងការថែរក្សាសម្ផស្ស គឺជាគ្រឿងផ្សំសំរាប់ខាត់ស្បែក ដោយមិនធ្វើអោយស្បែកស្ងួត ដូចការខាត់នឹងអំបិល។ គឿងផ្សំឯទៀតក៏មិននៅឯណាឆ្ងាយពីផ្ទះបាយទេ៖ ទឹកឃ្មុំ ក្រូចឆ្មារ និង ប្រេងអូលីវ ឬក៏ប្រេងដូងដែលងាយរកបំផុតក្នុងស្រុកខ្មែរ។ ក្រូចឆ្មារ សំបូរដោយវិតាមីនសេខ្ពស់ ហើយវាក៏ត្រូវបានស្គាល់ថា និង ....អានបន្ត»»»