• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

តារា ៨រូប ដែលមានស្តុកស្តម្ភ មុនពេលល្បីឈ្មោះ 

Picture
ព្រហ្មលិខិត ពិតជា ព្រហ្មលិខិតមែន ។ នេះគ្រាន់តែជាឃ្លាដើម្បីលួងចិត្ត និងបន្ធូរអារម្មណ៏កុំអោយវាស្ត្រេសពេក ។ មនុស្សម្នាក់ៗតែងមានក្តីប្រាថ្នាក្លាយជាអ្នកមាន តែមនុស្សគិត មិនដូចព្រហ្មលិខិតចារ ។ អ្នកខ្លះកើតមកជាសេដ្ធីស្រាប់ហ្មង ឯអ្នកខ្លះប្រឹង១ជីវិត រកចិញ្ចឹមក្រពះសឹងមិនឆ្អែត ។ មិនខុសពីគ្នានេះដែរ តារាលំដាប់ពិភពលោកមួយចំនួន ប្រឹងចង់ស្លាប់នូវពុំសូវល្បី និងមានលុយច្រើន ឯតារាមួយចំនួនកើតមកបានល្បីស្រួលៗ និងជាសេដ្ធីរួចស្រេចមុនពេលល្បី ឈ្មោះទៅទៀត ។ ខាងក្រោមនេះជាតារាដែលមានប្រាក់កាសស្តុកស្តម្ភមុនពេលល្បី ៖​
Picture
១. Julia Louis-Dreyfus (៣ពាន់លានដុល្លារ) ៖ រកចំណូលពីការសំដែង បាន ២០០លានដុល្លារ ។ តែអ្នកស្រីមានលុយច្រើន គឺដោយសារឪពុក គឺលោក​ William Louis-Dreyfus អាយុ ៨២ឆ្នាំជាមហាសេដ្ធីក្រុមហ៊ុន ថាមពលអគ្គីសនី ដែលមានលុយរាប់កោដ្ធ នឹងផ្ទេរកេរ្ត៏មរតកអោយ។ Julia Louis-Dreyfus ជាតារាស្រីក្នុងរឿង Seinfeld និង Veep ។ 

Picture
៣. Miley Cyrus (១៥០លានដុល្លារ)៖ ទំពាំងស្នងឬស្សី Miley ជាកូនស្រីរបស់តារាចម្រៀងល្បីជើងចាស់ លោក Billy Ray Cyrus ដែលមានលុយរាប់លាន ដុល្លារ​ពីអាជីពរបស់លោក ។ ដូចនេះ Miley មានភាពងាយស្រួលក្នុងការហក់ចូលវិស័យសិល្បៈ ចម្រៀង ។ 


Picture
៥. Anderson Cooper (១០០លានដុល្លារ)៖ Anderson Cooper មានជីតាជាមហាសេដ្ធី ដែលមានបណ្តាញ ក្រាស់ បានជួយអោយលោកហាត់រៀនជាមួយក្រុមចារម្មអាមេរិក CIA ទោះលោកមិនធ្លាប់ហាត់រៀននៅសាលា ឯកទេសផងសោះ។ ការងារនេះប្រសិនបើគ្មានទុយយោទេ ស្រុកអាមេរិក មែនពិតតែមិនស្រួលនោះទេ ។ ក្រោយមកលោកសម្រេចចិត្តធ្វើការជាអ្នកកាសែតវិញ ដោយដំបូងធ្វើការនៅទូរទស្សន៏ Channel One រួចមកនៅ ABC និង CNN ។  

Picture
៧. Adam Levine (៣៥លានដុល្លារ) ៖ជាអតីតអ្នកប្រើគ្រឿងញៀន និងមានគ្រួសារបាក់បែក តែមានឪពុកលោកមានហាងទំនើប Super Market រាប់សិប និងពូបង្កើតជាអ្នកនិពន្ធទៀត ។ Adam Levine បានចាប់ផ្តើមអាជីព ពីក្រុម Kara’s Flowers រួចហើយបានបង្កើតក្រុម Maroon 5 ដែលមានឈ្មោះល្បីរហូតមកដល់បច្ចុប្បន្ន ។ 

Picture
២. Lady Gaga (១៩០ លានដុល្លារ)៖ Lady Gaga តែងតែដាក់ខ្លួនថាមានប្រភពមកពីគ្រួសារមានជីវភាពក្រីក្រ តែតាមពិតឪពុករបស់នាងជាអ្នកសហគ្រិនក្រុមហ៊ុនអីនធឺណែត ដែលមានលុយច្រើន និងរស់នៅតំបន់អ្នកមាន នៅតំបន់ Manhattan នៃទីក្រុង New York ដែលគេគ្រប់គ្នាដឹងលឺថាជាប្លុកសំរាប់តែមហាសេដ្ធីទេ​ ដែលមានលទ្ធភាពរស់នៅទីនោះ ។ Lady Gaga រៀននៅសាលាល្បីៗ តម្លៃកប់ពពក ។ អ្នកចំណូលមធ្យម ឬក្រីក្រគ្មានលទ្ធភាពទេ ។ Lady Gaga ក៏ជាតារាចម្រៀងដែលរកចំណូលបានច្រើន ពីការសម្តែងប្រគុំ Tour ។ 

Picture
៤. Taylor Swift (១០៥លានដុល្លារ) ៖ ខុសពី Miley Cyrus Taylor Swift មានឪពុក ជីតា ជីតាទួត ជីលួត​​ ជីលា ជាប្រធានធនាគារដែលមានលុយយ៉ាងស្តុកស្តម្ភ ដែលបានជួយជ្រោមជ្រែងនាងអោយហក់ចូល វិស័យសិល្បៈ ។ 

Picture
៦. Chevy Chase (៥០លានដុល្លារ) លោក Chevy Chase រស់នៅក្នុងត្រកូលដ៏អច្ចារ្យ ។ ខ្សែស្រឡាយលោក មានតាំងពី ប្រធានទស្សនាវដ្តី អ្នកសិល្បៈព្យាណូ អ្នកចម្រៀងល្បី និងជាម្ចាស់ក្រុមហ៊ុន Crane Company ។ 

Picture
៨. PSY (២៥លានដុល្លារ) ៖ តារា PSY Gangnam Style ដែលមានអ្នកទស្សនា វីដេអូ លើ Youtube រហូតដល់ជាង ២ពាន់លានដង ជាប្រវត្តិសាស្រ្តមិនធ្លាប់មាន ។ ឪពុកលោកជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន ដែលមានលុយរាប់មិនអស់ ។ បើសិន PSY មិនមកច្រៀងក៏លោកមានលុយចាយមិនខ្វះទៅហើយ។


Picture










ឈុតសម្លៀកបំពាក់ តារាល្បីៗ ក្នុងកម្មវិធីពានរង្វាន់ GRAMMY AWARD ២០១៥ 

Picture










CL របស់ក្រុម 2NE1 ចេញអាល់ប៉ុមចំរៀងតែម្នាក់ឯងនៅអាមេរិក


Powered by Create your own unique website with customizable templates.