• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

ប្រញាប់ទៅលេងឋានសួគ៌កោះរ៉ុង និង កោះរ៉ុងសន្លឹម!

Picture
ឯណាទៅឋានសួគ៌? បើទោះជាលោកតា សីុន សីុសាមុតបានបកស្រាយថា វានៅលើថ្ពល់ លើភ្នែក លើទ្រូងស្នេហ៍ តែប្រសិនបើបងនិងអូនទៅក្រេបទឹកឃ្មំុ នៅផ្ទះល្វែង ប្លុកលូទឹកស្អុយនោះវិញ ពិតជារកមនោសច្ចេតនាមិនឃើញឡើយ។ ស្ទីល សូមណែនាំឋានសួគ៌សំរាប់គួរសង្សារ ស្វាមីភរិយា និង អ្នកចង់សំរាកលំហែកាយពីការងារ អោយទៅលេងកោះរុ៉ង (Koh Rong) និង កោះរុ៉ងសន្លឹម (Koh Rong Sanloem) ឬ កោះសង្សារ។ ទឹកសមុទ្រថ្លាខៀវស្រងាត់មើលឃើញផ្កាថ្ម ឆ្នេរខ្សាច់សម៉ត់ខៃ និង ភាពស្ងប់ស្ងាត់ វាហាក់ដូចជាឋានសួគ៌លើលោកពិតៗ។ 

ទស្សនាវដ្តី អ្នកទេសចរណ៏សាក់កាដូនៅអាសីុអាគ្នេយ៍ (The Southeast Asia Backpacker Magazine) ប្រចាំខែមករា ឆ្នាំ២០១៥ បានអោយចំណាត់ថ្នាក់ទីមួយដល់កោះរុ៉ង ថាជាឋានសួគ៌ដ៏សែនមនោរម្យបំផុតនៅអាសីុអាគ្នេយ៍។ កោះរុ៉ង និង កោះរុ៉ងសន្លឹម ដែលធ្លាប់តែលំបាករកមធ្យោបាយដើម្បីទៅដល់ ឥឡួវនេះមានទូក និង កាណូត ជាច្រើនសំរាប់ធ្វើដំណើរឆ្លងកាត់។  កោះទាំង២ស្ថិតនៅ ប្រហែលជា ២៥ គ.ម ពីឆ្នេរក្រុងព្រះសីហនុ៖ កោះរុ៉ង មានផ្ទៃដី ៧៨ គ.ម ការ៉េ និង ប្រវែងឆ្នេរ ៦១ គ.ម ចំណែកឯ កោះរុ៉ងសន្លឹម មានទំហំតូចជាង ដោយមានផ្ទៃដីត្រឹមតែ ២៥ គ.ម ការ៉េនិង មានប្រវែងឆ្នេរ ៣៧ គ.ម។ កោះរុ៉ងមានភូមិតូចៗ ចំនួន ៣ ឬ ៤ និង មានមនុស្សម្នា ជាង ១.០០០ នាក់ ហើយវាមានភាពអូ៊អរជាកោះរុ៉ងសន្លឹម។  រីឯកោះរុ៉ងសន្លឹមតូចវិញបានអភិវឌ្ឍន៏ដោយក្រុមហ៊ុនឯកជនមួយ  វាបានក្លាយខ្លួនជារមណីដ្ឋានឡូយឆាយនិងស្ងប់ស្ងាត់ជាងកោះរុ៉ងបន្តិច។ ការធ្វើដំណើរដោយទូកទៅកាន់កោះទាំងនេះត្រូវចំណាយពេល ២ ទៅ ២ម៉៉ោងកន្លះ និង ត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ តាមកាប៉ាល់ទឹក។

តំបន់ទេសចរណ៍ថ្មីនេះទើបនឹងមានភាពល្បីល្បាញ ដូច្នេះសម្រស់ធម្មជាតិពិតៗនៅមាននៅឡើយ។ យើងពេញចិត្តនឹងការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ពន្ធ័សំរួលដល់ការធ្វើដំណើរទៅកាន់ទីកំសាន្តប្រៀបដូចនឹងឋានសួគ៌នេះ ប៉ុន្តែការអភិវឌ្ឍន៍ច្រើនលើសពីនោះដូចជា ការរីកដុះដាល់ កាសីុណូ និង ក្លឹបកំសាន្តច្រើនជ្រុល វានឹងធ្វើអោយសម្រស់ឋានសួគ៌បែបធម្មជាតិលេងមានលើលោកយើងហើយ។ ដោយការបារម្ភនឹងមានថ្ងៃនោះមកដល់ បងប្អូនប្រជាពលរដ្ឋយើងគួរឈ្លាតឱកាសទៅកំសាន្តនៅឋានសួគ៌កោះរុ៉ងនិងកោះរុ៉ងសន្លឹមនេះអោយបានឆាប់ទៅ!

រៀបរៀងដោយ៖ ក្រុមការងារ ស្ទីល
ថ្ងៃទី ២៧ ខែ គុម្ភៈ ឆ្នាំ ២០១៥


កំសាន្តឆ្ងាយពីផ្ទះបន្តិច៖ ទៅកោះភីភី

Picture
កំពុងសោម កំពត ជាទីមនោរម្យ មានទាំងភ្នំ មានទាំងសមុទ្រ... តែយើងទៅស្ទើរតែរាល់អាទិត្យហើយ។ ចង់សាក់ល្បងធ្វើដំណើរកំសាន្តបែបផ្សងព្រេងក្រៅស្រុកខ្មែរ តែមិនជាឆ្ងាយពីផ្ទះពេក?  ប្រសិនបើលោកអ្នកមានពេលវេលាសំរាកប្រហែល ពី ៤ ថៃទៅ ១សប្តាហ៏  ស្ទីល ចូលរួមផ្តល់គំនិតទៅកាន់ ឆ្នេរសមុទ្រ ខ្សាច់ស ម៉ត់ មានសំរស់ផ្កាថ្ម និង មច្ឆាភ្លឺភ្លេត។ កោះ ភី​ភី ជាកោះមួយដ៏ស្រស់ស្អាតក្នុងចំណោមកោះល្បឺៗលើពិភពលោក។ ប្រជុំកោះនេះ មានទំហំ ប្រមាណ ៣៩,០០០ ហិចតា វាស្ថិតនៅក្នុងប្រទេសថៃ  ៤៨ គម. ពី ភូកេត ឬ ៤២ គម. ពី ក្រាបុី (ជិត ២ ឬ ៣ ម៉ោង តាមកាបា៉ល់ទឹក)។ ។ ឆ្លងដែនតាម ច្រកប៉យប៉ែត ពីេខត្តសៀមរាប ទៅកាន់ទីក្រុងបាំងកក ប្រហែល ពី៦ ទៅ ៨ម៉ោង និង ១២ ម៉ោងទៀតទើបដល់ ភូេកត ឬ ក្រាបុី។...អានបន្ត»»»

Powered by Create your own unique website with customizable templates.