• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា


ប្រលោមលោក Fifty Shades of Grey បានថតជាខ្សែភាពយន្ត

Picture
តើ GREY ជាបុរសប្រភេទណាដែលអាចក្លាយជាអ្នកជំនួញជោគជ័យ វ័យក្មេង? «សុភាព ម៉ត់ចត់ ឆ្លាត គាត់អាចធ្វើអោយយើងមានអារម្មណ៍ភ័យស្លន់ពេលគាត់និយាយជាមួយយើង....ជាពិសេសនោះ គាត់អាចគ្រប់គ្រងស្ថានភាពគ្រប់យ៉ាងបាន»។ ពេលដោះក្រវា៉ត់ក និង អាវក្រ័រសេចេញ គាត់មានមុខមួយផ្សេងទៀត.....ឬក៏ជិត ៥០ បែបទៀតដែលនារីៗ មិនដឹង។

សេរីុប្រលោមលោក FIFTY SHADES (Fifty Shades of Grey, Fifty Shades Darker និង Fifty Shades Freed) ដែលអ្នកនិពន្ធ E.L. James បានសរសេរ និង បានបកប្រែជា ៥២ ភាសា រួចមកហើយ វាត្រូវបានលក់ដាច់ជាង ១០០ លានក្បាល ចាប់តាំពី ឆ្នាំ ២០១២ មកដល់បច្ចុប្បន្ន។ FIFTY SHADES OF GREY ជាប្រលោមលោកស្តីពីមនោសច្ចេតនារំជើបរំជួល របស់អ្នកដែលមានអារម្មណ៏ផ្លូវភេទប្លែក ដោយត្រេកត្រអាលនឹងឃើញដៃគួរម្នាក់ទៀតរងការឈឺចាប់ផ្នែករាងកាយ (Sadism)។ រឿងល្ខោន វិនាដកម្មនេះ វាឆ្លុះបញ្ចាំងអោយឃើញពីជីវិតស្នេហាមួយបែប ដែលធម្មជាតិតាក់តែង។ នេះជាប្រធានបទមួយដែលប្រជាជនខ្មែរយើងពំុដែលនិយាយ និង ហាក់ដូចជាធ្វើមិនដឹងមិនឮ។ មិត្តយុវវ័យដែលចង់យល់ដឹងពីជ្រុងមួយនៃជីវិត គួររកទិញសៀវភៅរឿងនេះដើម្បីអាន។ ចំពោះអ្នកនិយមទសន្សាភាពយន្ត ឱកាសល្អនឹងមកដល់ហើយ៖ FIFTY SHADES OF GREY នឹងចេញលើផ្ទាំងទសន្សីភាពចាប់ពីទិវានៃក្តីស្រលាញ់ (Valentine's Day) នាថ្ងៃទី ១៤ គុម្ភៈ េនះតទៅ។ ម្យ៉ាងវិញទៀត តារាស្រីប្រុស (Jamie Dornan និង Dakota Johnson រួមទាំងតារាចំរៀង Rita Ora) ក្នុងសាច់រឿងពិតជា HOT៕


Picture










ឈុតសម្លៀកបំពាក់ តារាល្បីៗ ក្នុងកម្មវិធីពានរង្វាន់ GRAMMY AWARD ២០១៥ 

Picture










CL របស់ក្រុម 2NE1 ចេញអាល់ប៉ុមចំរៀងតែម្នាក់ឯងនៅអាមេរិក


Powered by Create your own unique website with customizable templates.