• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

ការជ្រើសរើស ក្រវ៉ាត់ក និង ការស្លៀកពាក់សមសួន

Picture
ក្រវ៉ាត់កជាផ្នែកមួយនៃសម្លៀកបំពាក់ដែលជួយអោយបុរសៗមើលទៅសង្ហារសមសួន។ ប៉ុនែ្តវាទាមទារអោយមានការជ្រើសពណ៌ដែលសីុនឹងសម្បុរស្បែក ព្រមទាំងសាច់ក្រណាត់ដែលងាយក្នុងការប្រើប្រាស់ និងប្រើបានយូរ។

១.យល់ដឹងពីក្រវ៉ាត់កដែលមានគុណភាព

Picture
Picture
  • ជ្រើសសាច់ក្រណាត់៖ ក្រវ៉ាត់កល្អគឺធ្វើពីសូត្រ ព្រោះវាទន់រលោង ខុសពីប្រភេទក្រណាត់ដ៏ទៃដែលងាយទួកខ្ទេច។ សូមស្ទាប់មើលក្រវ៉ាត់កដែលលោកអ្នកបំរុងនឹងទិញ ក្រវ៉ាត់កដែលមានគុណភាពគឺត្រូវបានដេរឡើងដោយ ៣ស្រទាប់។ ក្រវ៉ាត់កដែលអន់គឺមានតែ ២ស្រទាប់ទេ។ 
  • ក្រណាត់ទ្រនាប់ក្រវ៉ាត់ក៖ បំណងដែលយើងពិនិត្យមើលទ្រនាប់កណ្តាលរបស់ក្រវ៉ាតក់ក គឺដើម្បីជៀសវាងការជ្រួញ។ឡែនជាប្រភេទទ្រនាប់លេខមួយ។ គ្រាន់តែកាន់ស្មានពីទម្ងន់គឺដឹងពីគុណភាព។ ឡែនសុទ្ធ១០០%មានទម្ងន់រាងធ្ងន់។ 
  • ដេរដោយដៃ៖ ក្រវា៉ត់កដេរដោយដៃគឺរក្សារាងបានល្អជាងការដេរដោយម៉ាសីុនទាំងស្រុង។ ប៉ុន្តែសូមមើលធ្នេរដែលមាំពំុងាយរសាត់ខូច។

២. ការចងនិងកំពស់របស់ក្រវា៉ត់ក៖ 

Picture
Picture
  • មិនត្រូវចង់តឹងឬធូរពេក។ ដោយចង់ចាំថាវាជាផ្នែកលម្អរ មិនមែនជាខ្សែចងបន្តឹងកទេ។ 
  • ក្រវ៉ាត់កគួរមានប្រវែងត្រឹមក្បាលខ្សែក្រវា៉ត់ បន្ទាប់ពីចងរួច។ ប្រវែងទទឹងក្រវា៉ត់កគួរមានទំហំ ចន្លោះពី ៥.៥​ ស.ម ទៅ ១០ ស.ម អោយសមតាមទំហំខ្លួនរបស់អ្នក។ សំរាប់មូ៉តសាមញ្ញ គួរយកទទឹងដែលសមនឹងទទឹងកបើក នៃអាវគ្រ័រសេរបស់អ្នក។

៣. ក្រណាត់ក្រវ៉ាត់ក ត្រូវនឹងក្រណាត់អាវ

Picture
Picture
  • ពាក់ក្រវ៉ាត់កឡែន នឹង អាវគ្រ័រសេឡែនគ្រើមឬអាវធំក្រាស់ធ្ងន់ៗ
  • ក្រវ៉ាត់កធ្វើពីសូត្រពាក់សមនឹងអាវធំរាងស្តើងនិងរលោង (Business suits)

៤.រើសពណ៌

Picture
Picture
  • ពណ៌មានរាប់ពាន់ច្រើនជាងការស្រមៃរបស់យើងទៅទៀត។ ជៀសវាងការពាក់ក្រវ៉ាត់កហើយមើលទៅដូចថ្លុកកំប្លែងនោះ ជាដំបូងគួរយកក្រវ៉ាត់កដែលមានពណ៌ស្រដៀងនឹងអាវធំរបស់អ្នក។ ប្រសិនបើក្រវ៉ាត់ករបស់អ្នកមានឆ្នូតឬក្រឡានោះ សូមធ្វើយ៉ាងណាអោយមានពណ៌មួយដូចនឹងពណ៌របស់អាវធំ។ ក្នុងកម្មវិធីផ្លូវការ លោកអ្នកតម្រូវអោយពាក់ក្រវ៉ាត់កមានពណ៌ស្រអាប់ឬដិតជាងពណ៌អាវ។  
  • ក្រវ៉ាត់កមានពណ៌ក្រម៉ៅគឺសមរម្យនឹងសម្លៀកបំពាក់ផ្លូវការ (Business suits)។ ពាក់វាជាមួយអាវពណ៌ កាគី ឬ ពណ៌ខៀវ ឬ ប្រផេះ។
  • សំរាប់យុវជនវ័យក្មេងៗ ឬ អ្នករស់នៅស្រុកក្តៅដូចស្រុកខ្មែរយើងអាចពាក់ក្រវ៉ាត់កពណ៌រាងឆើតបន្តិច តែដាច់ខាតត្រូវជ្រើសពណ៌អោយសមនឹងពណ៌អាវ និង ឈុតអាវធំ។ 

៥.សម្បុរស្បែកនិងពណ៌ក្រវ៉ាត់ក

Picture
Picture
  • អ្នកមានសក់និងសម្បុរស្បែករាងក្រម៉ៅ គួរពាក់ក្រវ៉ាត់កពណ៌ភ្លឺៗ
  • អ្នកមានស្បែករាងជ្រះ ឬ ស ត្រូវពាក់ក្រវ៉ាត់កស្រអាប់ជាងស្បែករបស់ខ្លួន 


ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ

Picture
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់ធម្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។  ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា។ ....អានបន្ត»»»

មុខមិនជ្រួញ៖ ការព្យាយាមរយៈពេល ៤០ឆ្នាំ មានលទ្ធផល

Picture
លោកស្រី តេស គ្រីស្ទាន (Tess Christian)មានអាយុ ៥០ឆ្នាំហើយ គាត់តែងតែជួបនឹងភាពរីករាយ និង កំប្លែងគួរអោយអស់សំណើច ប៉ុន្តែរយៈពេល ជិត ៤០ឆ្នាំគាត់ប្តេជ្ញាចិត្តមោះមុតមិនសើច ឬក៏ញញឹមឡើយ បើទោះជាក្នុងថ្ងៃខួបកំណើតកូនស្រីរបស់គាត់ក៏ដោយ។  នេះក៏ព្រោះតែលោកស្រីចង់រក្សាមុខមាំហ្នឹង ដូរយកភាពស្រស់....អានបន្ត»»»


Powered by Create your own unique website with customizable templates.