• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

ទឹកផ្លែឈើកំប៉ុងជាភេសជ្ជៈ ឬ ជាអាហារបំប៉ន?

Picture
ការផ្សាយពានិជ្ជកម្មតាមទូរទស្សន៍ តែងយកតារាល្បឺមកកាន់កំប៉ុងទឹកផ្លែឈើ ហើយអមដោយពាក្យស្លោកថា វាជួយបំប៉នសុខភាព រក្សាសម្ផស្សអោយក្មេងជាងវ័យ។ ប្រសិនបើយើងយកទឹកភេ្ជសៈ និង ទឹកផ្លែឈើកំប៉ុងមកដាក់ក្បែរគ្នា រួចអោយជ្រើសរើស។ បុរសនារីដែលចូលចិត្តរក្សារាង និង គិតដល់សុខភាពនឹងច្រើសយកទឹកផ្លែឈើកំប៉ុងជាពំុខាន។ 

ទឹកផ្លែត្រូវបានស្គាល់ថាជាអាហារបំប៉នសុខភាព សំបូរដោយវីតាមីន អង់ទីអុកសីុដង់ ជាតិរែ៉ និង សារធាតុសរសៃដែលជួយដល់ប្រព័ន្ធរំលាយអាហារ និង ការពារជម្ងឺបេះដូង ជម្ងឺទឹកនោមផ្អែម និង ជម្ងឺមហារីកជាដើម។ មនុស្សមួយចំនួនមិនយល់ថា ទឹកផ្លែឈើស្រស់និងទឹកផ្លែឈើកំប៉ុង មិនមានគុណប្រយោជន៍ដូចគ្នាេទ។ ទឹកផ្លែឈើកំប៉ុងមានវីតាមីន អង់ទីអុកសីុដង់ និង ជាតិរែ៉ ខ្លះក៏ពិតមែន បុ៉ន្តែវាមិនអាចលុបគុណវិបត្តនៃជាតិស្ករ និង គីមី ដ៏លើសលប់របស់វាឡើយ។

  • ពំុមានសារធាតុសសៃដូចផ្លែឈើស្រស់
ទឹកផ្លែឈើកំប៉ុងបាតអស់សារធាតុសំខាន់ដូចដែលផ្លែឈើស្រស់មាន។ សូមសាក់ល្បងពិនិត្យមើលលើសំបកកំប៉ុងទឺកផ្លែឈើ អ្នកអាចរកឃើញពត៌មាន ពីសារធាតុបំប៉ន។ តើវាមានគុណសម្បតិ្តទ្រទ្រង់សុខភាពអ្នកឬទេ? ប្រហែលជាវាពិតជាមាន វីតាមីន និង ជាតិរ៉ែ បន្តិចបន្តួចមែន ែតវាពំុមានសារធាតុដូចពេលដែលផ្លែឈើនៅស្រស់ទេ។ សារធាតុសសៃមានគុណប្រយោជន៍សំរាប់ប្រពន្ធ័រំលាយអាហារត្រូវបានបាត់បង់អស់ វានៅសស់តែទឹកស្ករ ដែលផ្អែមខាស់ក បុ៉ណ្ណោះ។ 

  • ទឹកផ្លែឈើកំប៉ុងជាទឹកស្ករ និង សារធាតុបន្ថែមរស់ជាតិ
អ្នកផលិតទឹកផ្លែឈើកំប៉ុងទាំងអស់ពំុសុទ្ធតែស្មោះត្រង់ បញ្ជាក់ពីសារធាតុផ្សំទាំងអស់ទេ។ ទឹកផ្លែឈើដែលអ្នករកទិញបាននៅទីផ្សារ អាចពំុមែនជាអ្វីដែលអ្នកចង់បានទេ។ ផ្លែឈើក្នុងកំប៉ុងផ្សំអាចមានភាគរយតិច ក្រៅពីនោះគឺជាទឹកស្ករ និង សារធាតុគីមីបន្ថែមរស់ជាតិអោយឆ្ងាញ់។ បើទោះជានៅលើសំបកកំប៉ុងមានវាយផ្លាកបញ្ជាក់ថា ទឹកផ្លែឈើ ១០០% ក៏ដោយ វានៅតែបង្ហាញយា៉ងច្បាស់តាមសង្វាក់ផលិតកម្មដែរថា អ្នកផលិតទាំងនោះមានដាក់សារធាតុគីមី។ ការពិត បន្ទាប់ពីផ្លែឈើត្រូវបានច្របាច់រួច ទឹកផ្លែឈើត្រូវរក្សាទុកកំុអោយខូចក្នូងធុងដែលបំលែងមិនអោយមានអុកសីុស្សែនជិតមួយឆ្នាំ ទំរាំ គេច្រកវាចូលកំប៉ុង។ ដូច្នេះ រស់ជាតិធម្មជាតិក៏បាត់បង់ ជាហេតុនាំអោយអ្នកផលិតដាក់រស់ជាតិសម្បនិមិត្តអោយយើងញ្ញុាំទៅលាន់មាត់ថាឆ្ងាញ់។

  • ភាពខុសប្លែកគ្នារវាង ស្ករក្នូងទឹកផ្លែឈើកំប៉ុង និង ស្ករក្នុងផ្លែឈើស្រស់
ការសិក្សាវិជ្ជាសាស្ត្រជាច្រើនបានបង្ហាញថា ជាតិស្ករធម្មជាតិក្នុងផ្លែឈើស្រស់មានបរិមាណតិចជាស្ករក្នុងភេសជ្ជៈ ឬ ទឹកផ្លែឈើកំប៉ុង រហូតជិតពាក់កណ្តាល។ ម្យ៉ាងទៀត ពេលអ្នកញ្ញុំាផ្លែឈើ អ្នកចំណយពេលទំពារ និង ឆាប់ឆ្អែត។ សំទុះជាតិស្ករចូលទៅដល់ថ្លើមមានកំរិតយឺត ជាហេតុដែលថ្លើមមិនធ្វើការងារធ្ងន់។ ជាតិស្ករច្រើនដែលចូលថ្លើមលឿនដោយការផឹកទឹកផ្លែឈើកំបុ៉ង ធ្វើប៉ះពាល់ដល់សុខភាពថ្លើម និង សុខភាពទូទៅ។ ចំពោះអ្នកកីឡាដែលត្រូវការ កាល់ឡូរីច្រើន ប្រហែលជាមិនជួបនឹងបញ្ហានេះទេ ក៏បុ៉ន្តែវាជារឿងមិនល្អចំពោះអ្នកមិនសូវមានសកម្មភាពពលកម្មច្រើន។ ពេលដែលថ្លើមមិនអាចបំបែកជាតិស្ករមិនទាន់ ស្ករក៏ក្លាយជាខ្លាញ់ដែលបណ្តាលអោយលើសទម្ងន់ និង បង្កមូលហេតុមួយចំនួនទៀតនាំអោយកើតជម្ងឺទឹកនោមផ្អែម។ 

ការជ្រើសយកទឹកផ្លែឈើកំប៉ុងគឺមិនខុសពីការជ្រើសយកទឹកភេសជ្ជៈទូទៅនោះទេ។ ស្ទីល សូមធ្វើការប្រៀបធៀបជាយោបល់៖ ពីការទិញភេសជ្ជៈ ឬ ទឹកក្រូចមួយកំប៉ុង វាស្មើនិងទិញផ្លែក្រូចពោធិសាត់ធម្មជាតិ យ៉ាងហោចណាស់ ២ ផ្លែ។ នេះជាជំរើសសំរាប់បំប៉នសុខភាពយា៉ងពិតប្រាកដ។ តែទោះជាយា៉ងណាក៏ដោយ វាអាស្រ័យលើចំណង់ចំណូលចិត្តផ្ទាល់ខ្លូនរបស់បុគ្គល។ លោកអ្នកអាចជ្រើសយកភេសជ្ជៈកំបុ៉ងទាំងនេះសំរាប់ឱកាសវិសេសណាមួយ អោយប្លែកមាត់ម្តង ក៏តាមចិត្ត!


Picture
ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់មធ្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។  ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា។ គុណសម្បតិរបស់វាក្នុងការថែរក្សាសម្ផស្ស គឺជាគ្រឿងផ្សំសំរាប់ខាត់ស្បែក ដោយមិនធ្វើអោយស្បែកស្ងួត ដូចការខាត់នឹងអំបិល។ គឿងផ្សំឯទៀតក៏មិននៅឯណាឆ្ងាយពីផ្ទះបាយទេ៖ ទឹកឃ្មុំ  ក្រូចឆ្មារ និង ប្រេងអូលីវ  ឬក៏ប្រេងដូងដែលងាយរកបំផុតក្នុងស្រុកខ្មែរ។ ក្រូចឆ្មារ សំបូរដោយវិតាមីនសេខ្ពស់ ហើយវាក៏ត្រូវបានស្គាល់ថា និង ....អានបន្ត»»»


Picture
អត់ដឹងអីតិចថា តែ មានប្រយោជន៏យ៉ាងហ្អឹង
តែ មានដើមកំណើតយូរយារមកហើយ ។ ចាស់បុរាណតែងតែពិសារតែ ព្រោះវាជួយបានពេលគ្រុនក្តៅ ផ្តាសាយ នឹង ការរក្សារាងមិនឲឡើងទម្ងន់ជាដើម ។ តែជាភេសជ្ជះងាយស្រួលក្នុងការធ្វើ ហើយជួយដល់សុខភាព និងស្បែក ប៉ុន្តែយើងពុំសូវបានដឹងអំពីសារះប្រយោជន៏ របស់វាច្រើនប៉ុណ្ណាទេ ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត ក៏បានអះអាងថាតែមានសារះប្រយោជន៏ ៩យ៉ាងដូចជា៖ ...អានបន្ត»»»

Powered by Create your own unique website with customizable templates.