• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

រក្សារាងតាមលំហាត់ប្រាណ ៥យ៉ាងងាយៗ

សំរាប់អ្នករវល់នឹងការងារហើយពំុមានពេលវេលាហាត់ប្រាណច្រើន សូមអនុវត្តវិធីហាត់ប្រាណ ៥ របៀប ដែលយើងណែនាំជូនលោកអ្នក។ ចំណាយពេលវេលាប្រហែលជា ៥ ទៅ ៧ នាទីរាងរាល់ព្រឹកដើម្បីភាពរហស័រហួនប្រចាំថ្ងៃ និង ជួយអោយរាងកាយនៅហំ។ ក្នុងលំហាត់ប្រាណនីមួយៗត្រូវធ្វើ ចំនួន ៥០ដង និង សំរាក ១០ វិនាទី។ 
Picture
១.ងើបអង្គុយបែបទាហ៊ាន៖ ក្រពាត់ដៃដាក់ពីក្រោយក្បាលនិងពើងទ្រូង ហើយអង្គុយពាក់កណ្តាលជំហរព្យាយាមធ្វើអោយខ្នងត្រង់ (ទំរង់ដូចកៅអី) បន្ទាប់មកប្រឹងងើបឈរឡើងវិញ។ វាជួយរំលាយខ្លាញ់ក្បាលពោះ ពង្រឹងសាច់ដុំភ្លៅ និង គូទ។

Picture
២.លោតកន្ថេកដៃជើង៖ ឈរត្រង់ខ្លួនដូចទាហ៊ាន រួចលោតដោយកន្ថេកដៃនិងជើង (លើកដៃអោយខ្ពស់ឡើងលើ)។ ពេលទំលាក់ខ្លួនមកវិញ សូមរក្សាស្ថានភាពត្រង់ខ្លូនដូចទាហ៊ានវិញ។ លោតសារឡើងវិញអោយគ្រប់ចំនួន ៥០ ដង។ ការធ្វើដូចនេះជួយដល់ចលនាបេះដូងនិងភាពរហ័សរហួន។ 


Picture
៣.អាវ៉ង់៖ ជាវិធីសាស្ត្រចាស់តែមានប្រសិទ្ធភាព។ ស្ថានភាពដងខ្លួងផ្ដេក ពន្លារជើងអោយត្រង់ និងដាក់ដៃអោយត្រង់ដើម្បីទប់ដងខ្លួនអោយផុតពីដី    ហើយដាក់ក្បាលស្របនិងឆ្អឹងដងខ្លួន (សូមពង្រឹងសាច់ដុំពោះផង)។ បត់ដៃនិងបន្ទាបខ្លួន អោយជិតដល់ដី រួចរុញដងខ្លួនមកស្ថានភាពដដែលវិញ។
វិធីនេះ វាជួយពង្រឹងសាច់ដំុដៃ ទ្រូង និង ពោះ។ 

Picture
៤.អ្នកឡើងភ្នំ៖ ដាក់ស្ថានភាពដងខ្លួនដូចលោកអ្នកប្រុងអាវ៉ង់។ សូមដាក់ក្បាលអោយស្របនឹងដងខ្លួន រួចទាញជើងស្តាំមកដល់ទ្រូង ហើយពន្លារមកវិញ។ សូមអនុវត្តជើងឆ្វេងដូចគ្នា។ ចលនានេះក្បាលពោះរាបស្មើ សំរួលសសៃជើង និង ពង្រឹងសាច់ដំុស្មារ។ 


Picture
៥.ពត់ក្បាលពោះ៖ ដេកសន្តូក និង អង្កុញជើង។ លោកអ្នកអាចដាក់ដៃលើដើមទ្រូង ឬ ផ្កួបដៃនិងពន្លារអោយត្រង់ទៅលើក្បាលដូចក្នុងរូប (ជ្រើសយកចលនាដែលងាយស្រួលសំរាប់អ្នក)។ ប្រឹងងើបខ្លួនឡើង ដោយពង្រឹងសាច់ដុំពោះ។ ព្យាយាមធ្វើអោយគ្រប់ចំនួនដើម្បីសាច់ក្បាលពោះរាបនិងសិុចសីុ។ 

រៀបរៀងដោយ៖ ក្រុមការងារ ស្ទីល
ថ្ងៃទី ១ ខែ មិនា ឆ្នាំ ២០១៥


Picture
កេះច្រមុះមិនមែនជាការសំអាតទេ
មនុស្សតែងកេះច្រមុះដោយចៃដន្ដ ឬ ជាទំលាប់មិនល្អតាំងពីក្មេង។ ការកេះច្រមុះមិនគ្រាន់តែជាភាពខ្វះសុជីវធម៌ក្នុងទីសាធារណៈប៉ុណ្ណោះទេ វាជាបញ្ហាអនាម័យសំខាន់បំផុត។ កេះច្រមុះដោយដៃនឹងបង្កមេរោគឆ្លងចូលទៅក្នុងច្រមុះ ហើយផ្នែកខាងក្នុងច្រមុះជាភ្នាស់ស្តើង នឹងទទួលយកបាក់តេរីទាំងនោះ។ បាក់តេរីនោះជាេហតុបង្កអោយរលាក។ យើងតែងឃើញអ្នកកេះច្រមុះភាគច្រើនតែងមានកើតមុនក្នុងច្រមុះ ...អានបន្ត»»»

Picture
ចំណាយតិច ..... ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់មធ្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។  ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា ....អានបន្ត»»»

Powered by Create your own unique website with customizable templates.