• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

របៀបសំុ VISA សំរាប់ដំណើរកំសាន្តទៅសហគមអឺរ៉ុប

Picture
កាលពី ១០ ឆ្នាំមុន EuroTrip The movie បង្ហាញពីយុវជន អាេមរិក ធ្វើដំណើរ ៨ប្រទេស ក្នុងសហគមអឺរ៉ុប ដើម្បីស្វែងយល់ពី វប្បធម៌ និង សិល្បៈ។ ភាពដែលស្មានមិនដល់ ទាំងកំប្លុកកំប្លែង ទាំងសិុចសីុ ធ្វើអោយ មន្សុស ម្នា ចង់សាកល្បងការធ្វើដំណើរបែបផ្សងព្រេងដូចនេះ។ យុវជនខ្មែរសព្វថ្ងៃមានបំណងនិងចាប់ផ្ដើមមានលទ្ធភាពដើរលែងនៅអឺរ៉ុបដែរ។ អត្ថបទនេះបង្ហាញពីវិធីសាស្ត្រមួយក្នុងចំណោមវិធីផេ្សងៗ ក្នុងការបំពេញបែបបទសំុ VISA រយៈពេលខ្លី មិនលើសពី ៩០ថ្ងៃ សំរាប់សហគមអឺរ៉ុប (ដែលមានចំនួន ២៦ ប្រទេស)។ ការសំុ VISA មិនជាងាយ បុ៉ន្មានឡើយ វាទាមទារអោយយើងទ្រាមលក្ខណៈជាមុនយ៉ាង ហោចណាស់ ៣ខែ ដែរ  ដោយលោកអ្នកត្រូវរៀបចំ៖


១. លិខិតអញ្ជើញជាផ្លុវការពីមិត្តភក្រ័ ឬ បងប្អូនដែលរស់នៅអឺរ៉ុប េដាយបញ្ជាក់ពីកាល បរិេច្ឆទនិងធានាអោយអ្នកស្នាក់នៅ ។
២. ពាក្យសំុ (អាចទាក់ទងផ្ទល់នឹងទូតបារាំង ឬ ទូតអាឡឺម៉ង់ ឬ អាចទាញយកពី េគហទំព័រ អាំទែណែតរបស់ទូតទាំងនេះ)
  • ទូតបារាំង  (បើលិខិតអញ្ជើញផ្លូវការមកពី បែលស្សីក អេស្តូនា បារាំង ក្រិក អាយឡិន ម៉ាល់តា ណកវេ ប៉ុកទុយកាល់ ស្លវេនា អេស្បា៉ញ ស្វីដិន ឬ ស្វីស។ 
Embassy of France
1, Blvd. Monivong, Phnom Penh
Tel: 023 43 00 26, Fax: 023 43 00 41,
E-mail : consulat.phnom-penh-amba@diplomatie.gouv.fr
Internet : www.ambafrance-kh.org

  • ទូតអាឡឺម៉ង់ (បើលិខិតអញ្ជើញផ្លូវការមកពី អូទ្រីស អាឡឺម៉ង់ ហ្វាំងឡង់ លុច្សសំបួ ឬ ហូឡង់)
Embassy of the Federal Republic of Germany
No. 76, Street 214, Phnom Penh
Tel.: 023-216 381, Fax: 023-217 016,
E-mail: info@phnom-penh.diplo.de
Internet: www.phnom-penh.diplo.de

៣. រូបថតត្រូវខ្នាតសំរាប់ VISA ចំនួន ២ សន្លឹក (១សន្លឹកបិតនឹងពាក្យសំុ ១សន្លឹកទៀត ត្រូវផ្ជាប់ជាមួយ ។
៤. លិខិតឆ្លងដែនដែលមានសុពលភាព និង មានយ៉ាងតិច ២ទំព័រ ទំនេរ
៥. លិខិតបញ្ជាក់ពីស្ថានភាពការងារ និង ហិរញ្ញវុត្ថុនិង ពំុមានបំណងលួចស្នាក់នៅបន្តដោយខុសច្បាប់នៅអឺរ៉ុប៖
  •  បុលិក្គស្ថាប័ន៖ លិខិតពីស្ថាប័នការងារដោយបញ្ជាក់ពីប្រាក់បៀរវត្សសមរម្យ រយៈពេលវេលាសំរាក់ពីការងារ ធានាពីការមិនបាត់បងការងារហើយវិលត្រលប់មកវិញបន្ទាប់ពី វិស្សមកាល។
  • ម្ជាស់អាជីវកម្ម៖ ប័ណ្ណប៉ាតង់ ស្ថានភាពប្រាក់ចំណូល ឬ ប្រាក់ធានាដំកល់ក្នុងធនាគារ និង ធានាមកបំពេញការងារវិញបន្ទាប់ពី វិស្សមកាល។
៦.  សំបុត្រកំណើត បកប្រែផ្លូវការជាភាសាអង់គ្លេស
៧. សៀវភៅគ្រួសារ បកប្រែផ្លូវការជាភាសាអង់គ្លេស
៨. អត្តសញ្ញាណប័ណ្ណ បកប្រែផ្លូវការជាភាសាអង់គ្លេស
៩. សំបុត្រយន្តហោះ បានកក់ទុកជាមុន (លេាកអ្នកអាចទាក់ទងក្រុមហ៊ុនទេសចរណ៍)
១០. ធានារ៉ាប់រងការធ្វើដំណើរ (លេាកអ្នកត្រូវទិញតាមចំនួនថ្ងៃដែលស្នាក់នៅ)

រៀបរៀង៖ ក្រុមការងារ ស្ទីល 


កំសាន្តឆ្ងាយពីផ្ទះបន្តិច៖ ទៅកោះភីភី

Picture
កំពុងសោម កំពត ជាទីមនោរម្យ មានទាំងភ្នំ មានទាំងសមុទ្រ... តែយើងទៅស្ទើរតែរាល់អាទិត្យហើយ។ ចង់សាក់ល្បងធ្វើដំណើរកំសាន្តបែបផ្សងព្រេងក្រៅស្រុកខ្មែរ តែមិនជាឆ្ងាយពីផ្ទះពេក?  ប្រសិនបើលោកអ្នកមានពេលវេលាសំរាកប្រហែល ពី ៤ ថៃ្ងទៅ ១សប្តាហ៏  ស្ទីល ចូលរួមផ្តល់គំនិតទៅកាន់ ឆ្នេរសមុទ្រ ខ្សាច់ស ម៉ត់ មានសំរស់ផ្កាថ្ម និង មច្ឆាភ្លឺភ្លេត។ កោះ ភី​ភី ជាកោះមួយដ៏ស្រស់ស្អាតក្នុងចំណោមកោះល្បឺៗលើពិភពលោក។ ប្រជុំកោះនេះ មានទំហំ ប្រមាណ ៣៩,០០០ ហិចតា វាស្ថិតនៅក្នុងប្រទេសថៃ  ៤៨ គម. ពី ភូកេត ឬ ៤២ គម. ពី ក្រាបុី (ជិត ២ ឬ ៣ ម៉ោង តាមកាបា៉ល់ទឹក) ...អានបន្ត»»»

សារះប្រយោជន៏នៃការដើរ

Picture
នឿយហត់ពីការងារ តែកុំភ្លេចថែទាំសុខភាពផងណា​​ ការទទួលទានអាហារដោយត្រឹមត្រូវ ជាមួយនឹងការហាត់ប្រាណត្រឹមត្រូវ វាអាចជួយអោយយើងមានជីវិតដែលស្រស់ថ្លា​៕​ ពេលនេះក្រុមការងារ ស្ទីល សូមលើកយកការហាត់កីឡាដែលងាយស្រួល ដោយមិនអស់ថវិការច្រើនដល់លោកអ្នក គឺការដើរ។បើសិនជា លោកអ្នកមិនមានពេលច្រើនក្នុងការហាត់កីឡា សូមចំណាយពេលត្រឹម​​​ ៣០នាទី ក្នុងមួយថ្ងៃក្នុងការដើរ។ ...អានបន្ត»»

Powered by Create your own unique website with customizable templates.