ជោគជ័យដោយគំនិតវិជ្ជមាន
មនុស្សម្នាក់ៗអាចកំណត់ភាពជោគជ័យរបស់ខ្លួនតាមច្រើនបែប ច្រើនយ៉ាង។ យើងពំុបាច់លើកយកឧទាហរណ៍របស់មហាសេដ្ឋីប្រាក់រាប់លានកោដ ម៉ាក ហ្សូកកាបឺក (Mark Zuckerberg) ឬ មីល ហ្គេត (Bill Gates) ដោយក្តីស្រម៉ៃឈោងចាប់ពំុដល់ទេ។ ស្ទីល គ្រាន់តែយកគំរូរបស់អ្នកជំនួញវ័យក្មេងជនជាតិអូស្ត្រាលី ដ្វេន ម៉ាធិន (Dwayne Martens) ជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន អាហារ និង ជីវិតសុខភាព អាម៉ាហ្សូនៀរ (Amazonia) ដែលមានភាពជោគជ័យដោយគំនិតវិជ្ជមាន។ គំនិតវិជ្ជមាននេះពំុមែនកើតឡើងដោយឯងៗទេ វាទាមទារអោយបុគ្គលគ្រប់រូបបណ្តុះវាដោយខ្លួនឯង។ តាមបទពិសោធន៍របស់ លោក វេន ម៉ាធិន គំនិតវិជ្ជមានរបស់លោកគឺកើតឡើងដោយ ៤ចំនុច៖ ជំនឿ ឆន្ទៈ សម្ឈជញ្ញៈ និង សច្ចៈ។
១. ជំនឿ ឬ ការជឿជាក់
យើងតែងឮគេនិយាយថា«ក្អេងក្អាងដូចក្អាត់ក្នុងអណ្តូង»។ កូនក្អាត់ជឿថាមេឃ មានទំហំប៉ុនមាត់អណ្តូង ដោយពំុដឹងពីពិភពខាងក្រៅឡើយ។ នោះមានន័យថា ជំនឿក៏ពំុមែនកើតឡើងដោយការគិតម្នាក់ឯងដែរ។ ការទទួលបទពិសោធន៍ពីពិភពខាងក្រៅគឺជាជំនឿពិតប្រាកដ។ ការអាន ការបោះជំហ៊ានចេញទៅក្រៅផ្ទះចូលប្រឡូកសម្មភាពសង្គមនានា ការបញ្ចេញមតិនិងយោបល់ ការទទួលភាពបរាជ័យ ជាដំណើរទៅរកភាពជឿជាក់លើខ្លូនឯង ហើយវាជាមូលដ្ឋានគ្រឹះសំខាន់បំផុតសំរាប់ភាពជោគជ័យ។
២. ឆន្ទៈ ឬ ចេតនា
សេចក្តីតាំងចិត្តជាភាពខ្លាំងរបស់គំនិតវិជ្ជមាន។ លោកអ្នកពំុចាំបាច់ដាក់កំហិតថាត្រូវតែធ្វើនេះ ឬធ្វើនោះដោយភាពដាច់ខាតទេ។ ការរំលឹកដល់ខ្លួនឯងញឹកញាប់ ពីកាតព្វកិច្ចដែលត្រូវសំរេច និង គោលដៅដែលយើងចង់បាន(សច្ចៈ) គឺល្អគ្រប់គ្រាន់។ ពោល យើងគួរធ្វើអោយមានភាពសាមញ្ញ និង ក្លាយជាទម្លាប់ប្រចាំថ្ងៃ។
៣. សម្ឈជញ្ញៈ
ត្រូវដឹងខ្លួនថា យើងកំពុងធ្វើអ្វី។ រកមូលហេតុដែលរាំងស្ទះដល់ការបំពេញការងារ។ សាក់ល្បងដើរតួជាអ្នកអោយពិន្ទុលើសកម្មភាព និង លទ្ធផលការងាររបស់ខ្លួនឯង ឬ ហ៊ានទទួលការវាយតំលៃពីអ្នកដទៃថាជាការរិះគន់ដើម្បីស្ថាបនា។
៤. សច្ចៈ ឬ ការពិត
ពាក្យថាសច្ចៈ វាបញ្ជាក់ច្បាស់ពីអ្វីដែលយើងចង់ធ្វើ(បំណងពិត)។ ឧទាហរណ៍ថាអ្នកចង់មានអាជីវកម្មមួយដែលខុសប្លែកពីអ្នកដទៃ ផ្តល់ចំណេះដឹងដល់មនុស្ស ឬ សេវាបំរើសុខមាភាពសង្គម ឬ ផលិតផលដែលមិនត្រឹមតែរកចំណូលអោយអ្នកតែវាអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់និងមិនប៉ះពាល់ដល់សុខភាព។ សូមលោកអ្នកប្រកាន់នូវគោលជំហរដែលលោកអ្នកចង់ធ្វើនេះ! កាលណាភាពសច្ចៈ រួមផ្សំនិងការតាំងចិត្ត ប្រកបដោយភាពជឿជាក់ និង សម្ឈជញ្ញៈ យើងនឹងប្រកាន់បានគំនិតវិជ្ជមានដើម្បីភាពជោគជ័យហើយ។
រៀបរៀងដោយ៖ ក្រុមការងារ ស្ទីល

លោក ដ្វេន ម៉ាធិន (Dwayne Martens) ជាអ្នកស្ថាបនា និង ជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន អាហារ និង ជីវិតសុខភាព អាម៉ាហ្សូនៀរ (Amazonia)
រក្សារាងតាមលំហាត់ប្រាណ ៥យ៉ាងងាយៗ
សំរាប់អ្នករវល់នឹងការងារហើយពំុមានពេលវេលាហាត់ប្រាណច្រើន សូមអនុវត្តវិធីហាត់ប្រាណ ៥ របៀប ដែលយើងណែនាំជូនលោកអ្នក។ ចំណាយពេលវេលាប្រហែលជា ៥ ទៅ ៧ នាទីរាងរាល់ព្រឹកដើម្បីភាពរហស័រហួនប្រចាំថ្ងៃ និង ជួយអោយរាងកាយនៅហំ។ ក្នុងលំហាត់ប្រាណនីមួយៗត្រូវធ្វើ ចំនួន ៥០ដង និង សំរាក ១០ វិនាទី...អានបន្ត»»»
|
កេះច្រមុះមិនមែនជាការសំអាតទេ
មនុស្សតែងកេះច្រមុះដោយចៃដន្ដ ឬ ជាទំលាប់មិនល្អតាំងពីក្មេង។ ការកេះច្រមុះមិនគ្រាន់តែជាភាពខ្វះសុជីវធម៌ក្នុងទីសាធារណៈប៉ុណ្ណោះទេ វាជាបញ្ហាអនាម័យសំខាន់បំផុត។ កេះច្រមុះដោយដៃនឹងបង្កមេរោគឆ្លងចូលទៅក្នុងច្រមុះ ហើយផ្នែកខាងក្នុងច្រមុះជាភ្នាស់ស្តើង នឹងទទួលយកបាក់តេរីទាំងនោះ។ បាក់តេរីនោះជាេហតុបង្កអោយរលាក។ យើងតែងឃើញអ្នកកេះច្រមុះភាគច្រើនតែងមានកើតមុនក្នុងច្រមុះ ...អានបន្ត»»» |
ចំណាយតិច ..... ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់មធ្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។ ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា ....អានបន្ត»»» |