• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

ប្រឡាក់សាច់ជ្រូក អោយឆ្ងាញ់

Picture
Picture
Picture
គ្រឿងផ្សំ ៖ 
១. សាច់ជ្រូកសុទ្ធ ឬសាច់លាយខ្លាញ់ ៥០០ក្រាម 
២. ទឹកសុីអីុវផ្អែម ១ ស្លាបព្រាបាយ 
៣. ទឹកត្រី ៤ស្លាបព្រាបាយ
៤. ខ្ទឹមសរ ២ក្លែប
៥. ស្ករសរ ឬស្ករត្នោត កន្លះស្លាបព្រាបាយ 
៦. ខ្ទឹមក្រហម ១ដុំ  
៧. ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ 
៨. អំបិលម៉ត់ 

របៀបចម្អិន ៖ 
១. លាងសាច់ជ្រូកអោយបានស្អាត រួចសំងួតទឹកអោយល្អ
២. ហាន់សាច់ជ្រូក ស្តើងល្អម
៣. ចាក់គ្រឿងគ្រប់មុខ ដូចជាទឹកសីុអីវុផ្អែម ទឹកត្រី ខ្ទឹមសរ ខ្ទឹមក្រហម ស្ករ ម្រេច និងអំបិល លាយចូលគ្នា
៤. ច្របាច់ថើរៗ អេាយសប់ រួចច្រក ដាក់ទុកក្នូងទូរទឹកកក ៣០នាទី ។ វិធីនេះមានសារៈសំខាន់ណាស់ ដើម្បីអេាយសាច់ជ្រូកចូលជាតិបានសប់ និងត្រូវគ្រឿងល្អ ។ 
៥. បន្ទាប់ពីផ្អាប់ទុក ៣០នាទីមក​អ្នកអាចយកមក អាំង ឬចៀនតាមចំណូលចិត្ត ជាការស្រេច ។ 

Picture
ចង្កឹះសាច់មាន់
គ្រឿងផ្សំ ៖ 
១. ស្បៃចង្កឹះ ៥០០ ក្រាម
២. សាច់មាន់សុទ្ធ ចិញ្រាំអោយម៉ត់ ៣០០ ក្រាម
៣. ទឹកត្រី ២ស្លាបព្រាបាយ
៤. ខ្ទឹមសរ ២ក្លែប
៥. ស្ករសរ ឬស្ករត្នោត កន្លះស្លាបព្រាបាយ 
៦. បង្ការក្រៀម កន្លះស្លាបព្រាបាយ ត្រាំទឹក ៥នាទីទុក  
៧. ប្រេងឆា ផ្កាឈូករត្ន័ ឬប្រេងអូលីវ 
៨. អំបិលម៉ត់  ...អានបន្ត»»»

Picture
សារះប្រយោជន៏នៃការដើរ
នឿយហត់ពីការងារ តែកុំភ្លេចថែទាំសុខភាពផងណា​​ ការទទួលទានអាហារដោយត្រឹមត្រូវ ជាមួយនឹងការហាត់ប្រាណត្រឹមត្រូវ វាអាចជួយអោយយើងមានជីវិតដែលស្រស់ថ្លា​៕​ ពេលនេះក្រុមការងារ ស្ទីល សូមលើកយកការហាត់កីឡាដែលងាយស្រួល ដោយមិនអស់ថវិការច្រើនដល់លោកអ្នក គឺការដើរ។បើសិនជា លោកអ្នកមិនមានពេលច្រើនក្នុងការហាត់កីឡា សូមចំណាយពេលត្រឹម​​​ ៣០នាទី ក្នុងមួយថ្ងៃក្នុងការដើរ ។ ...អានបន្ត»»»

Picture
ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់មធ្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។  ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា។ គុណសម្បតិរបស់វាក្នុងការថែរក្សាសម្ផស្ស គឺជាគ្រឿងផ្សំសំរាប់ខាត់ស្បែក ដោយមិនធ្វើអោយស្បែកស្ងួត ដូចការខាត់នឹងអំបិល។ គឿងផ្សំឯទៀតក៏មិននៅឯណាឆ្ងាយពីផ្ទះបាយទេ៖ ទឹកឃ្មុំ  ក្រូចឆ្មារ និង ប្រេងអូលីវ  ឬក៏ប្រេងដូងដែលងាយរកបំផុតក្នុងស្រុកខ្មែរ។ ក្រូចឆ្មារ សំបូរដោយវិតាមីនសេខ្ពស់ ហើយវាក៏ត្រូវបានស្គាល់ថា និង ....អានបន្ត»»»


Powered by Create your own unique website with customizable templates.