• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

ៈ

យល់ដឹងពីសុខភាពមាត់និងធ្មេញ

Picture
ថ្មីៗនេះ សហគមទន្តពេទ្យសហរដ្ឋអាមេរិក អះអាងថាកង្វះខាតអនាម័យមាត់ធ្មេញ ជាបញ្ហាទាក់ទងដល់ជម្ងឺបេះដូង និង បញ្ហាសុខភាពផ្សេងៗទៀតដូចជាបាតបង់អារម្មណ៍នៅពេលរួមភេទ។ ទោះជាអ្នកខំសំអាតមាត់ធ្មេញញឹកញ៉ាប់ អ្នកពំុបានចាប់អារម្មណ៍ពីកំហុសឆ្គងមួយចំនួនដែលទាក់ទងនឹងអនាម័យពំុដិតដល់។ ដើម្បីសុខភាពល្អនិងមានស្នាមញញឹមស្រស់ស្អាត សូមយល់ដឹងពីចំនុចទាំង ៦ ខាងក្រោម៖
១. សំអាតត្រឹមត្រូវតាមពេលវេលា
ទោះជានឿយហត់យ៉ាងណាក៏ដោយ ត្រូវដុសធ្មេញមុនពេលចូលគេង ដើម្បីជៀសវាងដង្កូវសីុធ្មេញ ដែលបង្ករដោយកំណរបាក់តេរីកើតពីអាហារដែលនៅជាប់នឹងធ្មេញ។ តាមការបក់ស្រាយរបស់គ្រូពេទ្យធ្មេញ ពេលព្រឹកជាពេលសំខាន់ដែរក្នុងការដុសធ្មេញ ព្រោះនៅពេលគេងលក់ ការផលិតទឹកមាត់ដើម្បីការពារអញ្ចាញនិងធ្មេញមានកំរិតតិចជាងធម្មតា (ជាពិសេសពេលចំពោះអ្នកដែលគេងស្រមុក កំរិតទឹកមាត់កាន់តែតិចទៅទៀត) វាជាវេលាដែលបាក់តេរីករកើតគុណទ្វេដងលឿនជាងមុន។ ដូច្នេះត្រូវដុសធ្មេញ ២ដង ក្នុងមួយថ្ងៃ ដោយចំណាយពេលយ៉ាងហោចណាស់ ២ នាទីម្តង (៣០ វិនាទី ក្នុងមួយចំហៀងថ្គាមក្រោមឬលើ)។
២. ជ្រើសរើសច្រាស់ដែលត្រឹមត្រូវ
អញ្ចាញជាផ្នែកមួយងាយដាច់រហែក។ ការដុសជាមួយច្រាស់ដែលរឹង វានាំអោយអញ្ចាញដាច់រលាត់។ ប្រវែងគល់ធ្មេញនឹងវែងជាមុន នាំអោយបាត់សម្សស់ពេលសើច ហើយ បាក់តេរីងាយទំុនឹងគល់ធ្មេញ នោះធ្មេញឆាប់បាក់ចាប់ពីគល់មក។ ច្រាស់ល្អ និង មិនគ្រោះថ្នាក់ដល់អញ្ចាញហើយអាចជំរះកំណអាហារ ជាប្រភេទច្រាស់មានសសៃទន់។ 
៣.ជៀសវាងការដុសខុសទិចនិច
ចំនុចសំខាន់ពេលដុសធ្មេញមុខ ត្រូវដុសបញ្ឈរ ដើម្បីអោយសសៃច្រាស់ចូលសំអាតបានសព្វ។ ផ្នែកខាងក្រោយធ្មេញមុខ វាពិបាកក្នុការសំអាតបន្តិច។ គួរបញ្ឈរច្រាស់ឡើងលើ វាងាយស្រួលដល់ការដាក់ក្បាលច្រាស់ដុសបានល្អ។ ពេលដុសផ្នែកផ្សេងៗ គួរដាក់ដងច្រាស់ជាមំុ ៣០ ទៅ ៤៥ ដឺក្រេ ពេលប៉ះអញ្ចាញ។ បង្វិលកដៃជារង្វង់មូលព្រោះវិធីបែបនេះ វាសំអាតកំណអាហារបានស្អាត។ 
៤.សំអាតបន្ថែមដោយទឹកខ្ពល់មាត់
ដុសសំអាតនិងថ្នាំដុសធ្មេញ វាពំុបានសំអាត ១០០% ទេ។ បច្ចុប្បន្ននេះ ទន្តពេទ្យបានណែនាំអោយសំអាតបន្ថែមនឹងទឹកខ្ពល់មាត់។ សូមកំុគិតថាទឹកខ្ពល់មាត់ដែលល្អគឺខ្លាំង។ ជៀសវាងទឹកខ្ពល់មាត់ដែលមានជាតិអាល់កុល នាំអោយមានអារម្មណ៍ក្រហល់ក្រហាយ។ ត្រូវពិនិត្យមើលទឹកខ្ពល់មាត់ដែមានជាតិ អីុដ្រូហ្សែន ភៀរុកសីុត (Hydrogen Peroxide) ព្រោះវាជាគ្រឿងផ្សំដែលជំរះបានល្អ។ បើអ្នកមិនចង់ចំណាយទេ គួរខ្ពល់នឹងទឹកស្អាតក៏បានដែរ។ 
៥. កោសអណ្តាត
អណ្តាតជាជំរករបស់បាក់តេរី។ អាហារ និង កំអែលរបស់វាងាយជាប់នឹងផ្នែកគល់ និង ផ្នែកកណ្តាលអណ្តាត។ ជាទូទៅបាក់តេរីករកើតនៅទីនោះ ជាហេតុនាំអោយមាត់មានក្លិនមិនល្អ។ ពេលអ្នកដុសសំអាតធ្មេញ សូមកំុភ្លេចកោសសំអាតអណ្តាតផង! អ្នកអាចទិញ ច្រាស់ដែលមានផ្នែកគ្រើម សំរាប់កោស ឬ ទិញ ប្រដាប់កោសអណ្តាតតែម្តងក៏បាន។ បើពំុដូច្នោះទេ សូមយកស្លាបព្រាបាយ មកកោះថ្នមៗ។ 
៦. ផ្លាស់ប្តូរច្រាស់ថ្មី
សហគមទន្តពេទ្យណែនាំអោយប្តូរច្រាស់រៀងរាល់ ពី ៣ ទៅ ៤ ខែម្តង។ ច្រាស់ជាអ្នកសំអាត ក៏ប៉ុន្តែវាក៏ជាអ្នកផ្ទុះបាក់តេរី និង ជាជំរក របស់វីរុសរាប់លានក្បាលដែរ។ ប្រសិនបើអ្នកមានជម្ងឺមាត់ធ្មេញ ឬផ្លូវដង្ហើម គួរផ្លាស់ប្តូរច្រាស់ចាស់របស់អ្នកចោលទៅ!


រក្សារាងតាមលំហាត់ប្រាណ ៥យ៉ាងងាយៗ

សំរាប់អ្នករវល់នឹងការងារហើយពំុមានពេលវេលាហាត់ប្រាណច្រើន សូមអនុវត្តវិធីហាត់ប្រាណ ៥ របៀប ដែលយើងណែនាំជូនលោកអ្នក។ ចំណាយពេលវេលាប្រហែលជា ៥ ទៅ ៧ នាទីរាងរាល់ព្រឹកដើម្បីភាពរហស័រហួនប្រចាំថ្ងៃ និង ជួយអោយរាងកាយនៅហំ។ ក្នុងលំហាត់ប្រាណនីមួយៗត្រូវធ្វើ ចំនួន ៥០ដង និង សំរាក ១០ វិនាទី...អានបន្ត»»»
Picture
Picture

Picture
កេះច្រមុះមិនមែនជាការសំអាតទេ
មនុស្សតែងកេះច្រមុះដោយចៃដន្ដ ឬ ជាទំលាប់មិនល្អតាំងពីក្មេង។ ការកេះច្រមុះមិនគ្រាន់តែជាភាពខ្វះសុជីវធម៌ក្នុងទីសាធារណៈប៉ុណ្ណោះទេ វាជាបញ្ហាអនាម័យសំខាន់បំផុត។ កេះច្រមុះដោយដៃនឹងបង្កមេរោគឆ្លងចូលទៅក្នុងច្រមុះ ហើយផ្នែកខាងក្នុងច្រមុះជាភ្នាស់ស្តើង នឹងទទួលយកបាក់តេរីទាំងនោះ។ បាក់តេរីនោះជាេហតុបង្កអោយរលាក។ យើងតែងឃើញអ្នកកេះច្រមុះភាគច្រើនតែងមានកើតមុនក្នុងច្រមុះ ...អានបន្ត»»»

Picture
ចំណាយតិច ..... ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់មធ្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។  ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា ....អានបន្ត»»»

Powered by Create your own unique website with customizable templates.