• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

របៀបនៃការប្រើទឹកអប់

ជ្រើសបានក្លិនទឹកអប់ដែលអ្នកចូលចិត្តគឺមិនទាន់ចប់នៅឡើយទេ។ ការបាញ់ទឹកអប់ស្រោចខ្លួន ហើយលោកអ្នកគិតថាខ្លួនមានក្លិនក្រអូបដូចទេវបុត្រ ទេពធីតា គឺពិតជាមិនត្រឹមត្រូវនោះដែរ។ មានកត្តាមួយចំនួនដែលគួរយល់ដឹងពីការប្រើប្រាស់វាអោយមានប្រសិទ្ធភាព មិនខ្ជះខ្ជាយ និង មិនអោយមានប្រត្តិកម្មរមាស់ស្បែក។   
Picture

១. កន្លែងណានៅលើខ្លួនដែលគួរបាញ់ទឹកអប់?

កដៃ ឬ ក្រោយក និង ក្បែរគុម្ពត្រចៀក គឺជាកន្លែងត្រឹមត្រូវលោកអ្នកគួរបាញទឹកអប់។ វាជាកន្លែងអ្នកដទៃអាចស្រូបយកក្លិនបានយ៉ាងល្អ។ ចំណែកឯ សក់ជាកន្លែងពិសេសផ្សេងមួយទៀតក្រៅពីស្បែកដែលគួរបាញ់ទឹកអប់ដែរ។ អ្នកជំនាញ់ខាងក្លិនទឹកអប់ លោកស្រី អាស់សីុ ខ្លាសេ (Azzi Glasser) អោយម៉ាកល្បីដូចជា អាឡិចសាន់ដឺ ម៉ាកឃ្វីន (Alexander McQueen) បានអះអាងថា៖ អ្នកមានសក់ក្រាស់គួរបាញ់ទឹកអប់មួយឆិតលើសក់ ព្រោះសក់អាចរក្សាក្លិនបានល្អនិងយូរ។

ម្យ៉ាងទៀតចំពោះអ្នកមានស្បែកឆាប់ប្រិត្តកម្ម មិនគួរគិតថាគួរតែបាញ់លើស្បែកនិងសក់ទេ លោកអ្នកអាចបាញ់ទឹកអប់លើ កអាវ ឬ​ ផ្នែកខាងក្នុងអាវធំរបស់អ្នកជំនួសវិញ។ ក្លិននឹងអប់ខ្លួនលោកអ្នកពេលអ្នកដោះអាវធំេចញ។ 

២. ពេលណាត្រូវបាញ់ទឹកអប់?

 លោកស្រី លីនដា ភីលឃីងស្តុន (Linda Pilkington) អ្នកជំនាញ់ទឹកអប់របស់ម៉ាក អរម៉ុងចេយនី (Ormonde Jayne) បាននិយាយថា៖ បាញ់ទឹកអប់ពេលអ្នកទើបនឹងងូតទឹកសំអាតខ្លួនរួច ជាពេលដែលស្បែកនៅមានសំណើម និង នៅស្រទាន់ក្តៅអន់ៗនៅឡើយ។ ទឹកអប់នឹងនៅជាប់លើស្បែកបានល្អ និង មិនក្រហយដូចពេលពេលបាញ់លើស្បែកស្ងួត។  ចំណែកឯអ្នកជំនាញ់ទឹកអប់ជនជាតិបារាំង លោកស្រី អីុមីលី កូផឺំម៉ាន់ ធ្លាប់ផ្សំទឹកអប់អោយក្រុមហ៊ុនល្បីៗ ដូចជា ឡាលីក (Lalique), បាកូ រ៉ាបែន (Paco Rabanne) និង ហ្វ័ររ៉ារី (Ferrari) បានណែនាំអោយបាញ់ទឹកអប់លើដើមទ្រូងបន្តិច មុនពេលគួរសង្សារ ឬ ភរិយាស្វាមី របស់អ្នកថើប។ លោកអ្នកនឹងដក់ក្នុងចិត្តរបស់ដៃគួរលោកអ្នកជានិច្ច។ 

៣. មនុស្សគ្រប់គ្នាមិនចូលចិត្តក្លិនឆួលខ្លាំង

លោកអ្នកធ្លាប់ឮ ហើយពីការនិយាយចេចចូច ថា «គាត់នេះធំុក្លិនអោយឆួល»។ គួរអីលោកអ្នកកំុបាញ់ទឹកអប់ដូចស្រោចងូតទឹក បើទោះជាក្លិនវាល្អយ៉ាងណាក៏ដោយ។ កំណត់ម្តង ពី ១ទៅ ២ ឆិត វាគ្រប់គ្រាន់ណាស់ទៅហើយ។ អ្នកផ្សំទឹក លោកស្រី  មាធីល ឡូរ៉ង់ (Mathilde Laurent) អោយម៉ាក Cartier និយាយថា៖ ទឹកអប់ល្អ បាញ់តែមួយឆិត គឺក្រអូបសាយ។ បាញ់តិច តែមានមុនស្នេហ៍ខ្លាំង។ ករណីអ្នកស្រលាញ់ក្លិនខ្លាំងនិងជាប់បានយូរ គួរជ្រើសយកទឹកអប់ប្រភេទ អូ ដឺ បាហ្វាម (Eau De Parfum)។ 
Picture


ការជ្រើសរើស ក្រវ៉ាត់ក និង ការស្លៀកពាក់សមសួន

Picture
Picture
ក្រវ៉ាត់កជាផ្នែកមួយនៃសម្លៀកបំពាក់ដែលជួយអោយបុរសៗមើលទៅសង្ហារសមសួន។ ប៉ុនែ្តវាទាមទារអោយមានការជ្រើសពណ៌ដែលសីុនឹងសម្បុរស្បែក ព្រមទាំងសាច់ក្រណាត់ដែលងាយក្នុងការប្រើប្រាស់ និងប្រើបានយូរ....អានបន្ត»»»

ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ

Picture
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់ធម្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។  ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា។ ....អានបន្ត»»»

មុខមិនជ្រួញ៖ ការព្យាយាមរយៈពេល ៤០ឆ្នាំ មានលទ្ធផល

Picture
លោកស្រី តេស គ្រីស្ទាន (Tess Christian)មានអាយុ ៥០ឆ្នាំហើយ គាត់តែងតែជួបនឹងភាពរីករាយ និង កំប្លែងគួរអោយអស់សំណើច ប៉ុន្តែរយៈពេល ជិត ៤០ឆ្នាំគាត់ប្តេជ្ញាចិត្តមោះមុតមិនសើច ឬក៏ញញឹមឡើយ បើទោះជាក្នុងថ្ងៃខួបកំណើតកូនស្រីរបស់គាត់ក៏ដោយ។  នេះក៏ព្រោះតែលោកស្រីចង់រក្សាមុខមាំហ្នឹង ដូរយកភាពស្រស់....អានបន្ត»»»

Powered by Create your own unique website with customizable templates.