ទំនៀមទម្លាប់សម្លៀកបំពាក់ហូល
ហូលនិងផាមួងជាសម្លៀកបំពាក់ដែលពេញនិយមជាងគេក្នុងចំណោមសម្លៀកបំពាក់ប្រពៃណី ទាំងអស់ក្នុងការចូលរួមកម្មវិធីបែបប្រពៃណី ដូចជាពិធីមង្គលការ បុណ្យទាន ឬពិធីផ្លូវការផ្សេងៗ ។ ការប្រើប្រាស់ប្រចាំថ្ងៃគឺកម្ររណាស់ ដោយគេចាត់ទុកហូល ជាសម្លៀកបំពាក់ប្រណិត និងប្រើបានតែក្នុងកម្មវិធីជាផ្លូវការ ។ នេះក៏ដោយសារតែ ហូល ភាគច្រើនធ្វើអំពីសូត្រ ដែលជាប្រភេទសាច់ក្រណាត់កម្ររ និងពិបាកផលិត ។ ប្រវតិ្តនិងអាយុកាលនៃការប្រើប្រាស់វា មានតាំងពីយូរយារណាស់មកហើយ ។ ពុំមានឯកសារ ច្បាស់លាស់ណាដែលអះអាងប្រាកដថា នៅពេលណានោះឲប្រាកដទេ ។ តាមប្រភពខ្លះបានបញ្ជាក់ថា មានកំណើតតាំងពីសម័យឧដុង្គ ប្រភពខ្លះទៀតថាតាំងពីសម័យហ្វូណនម្លេះ ។
ទោះបីជាសម័យកាលបានវិវត្តិរីកចម្រើនជឿនលឿន និងសម្លៀកបំពាក់មានភាពឆើតឆាយសម្បូរ បែបយ៉ាងណាក៏ដោយ ក៏ហូល នៅតែបន្តការរស់រានក្នុងសង្គមខ្មែរបន្តទៅទៀត ជាពិសេសក្នុងកម្មវិធីប្រពៃណីតែម្តង ។ ការប្រើប្រាស់ហូល នាពេលបច្ចុប្បន្នមានភាពខុសប្លែកគ្នាខ្លះៗ ទៅនឹងការប្រើប្រាស់តាមបែបបុរាណ ។ ទី ១គឺការរចនាម៉ូដហូល មានភាពប្លែកៗ ដូចជាការប្រើគោម ព៌ណ ជាដើមមិនសូវបុរាណដូចកាលពីមុន ។ សម័យមុន គេនិយមប្រើហូល ដែលមានព៌ណចំណាស់ៗ ហើយលាយព៌ណចម្រុះ ដូចជាព៌ណលឿង និងក្រហមជាមួយគ្នា ឬព៌ណបៃតង និង ក្រហម ឬ លឿង និងព៌ណខៀវ ។ ខុសគ្នានេះ សម័យឥឡូវគេប្រើព៌ណតែមួយសុទ្ធ ឬព៌ណស្រដៀងប្រដេញព៌ណគ្នា ហើយជាប្រភេទព៌ណស្រស់ៗ និងឆើត ដែលមើលទៅទាក់ភ្នែកមនុស្សជំនាន់ក្រោយ ។ ទី២ ការពេញនិយមថ្មីខ្លះទៀត គឺគេប្រើក្រណាត់សូត្រលាត មករចនាជាសម្លៀកបំពាក់ ដែលអាចប្រើជាមួយហូលបាន ។ ហូល ភាគច្រើន គេស្លៀកពាក់ជាមួយអាវប៉ាក់សម្រាប់ស្ត្រី និង ជាមួយខោខ្មៅ ឬខោព៌ណស្រដៀងសម្រាប់បុរស ។
ផលិតផលហូលក៏បានរងឥទ្ធិពល ពីការនាំចូលហូលពីប្រទេសជិតខាងដូចជាថៃ ឡាវជាដើម ដោយសារផលិតផលនាំចូលមានតម្លៃទាបជាង និងវត្ថុធាតុដើមលាយជាដើម ។
ហូលដែលមានទឹកដៃល្អ គឺភាគច្រើនមកពីខេត្តតាកែវ ដែលមានចំនួនអ្នកត្បាញហូលច្រើនជាងគេ និងប្រភេទគោមមានភាពសម្បូរបែប និងដេញទាន់សម័យកាល ។ ក្រៅពីហូលខេត្តតាកែវ ហូលព្រែកចង្រ្កាន ខេត្តកំពង់ចាម ក៏មានការពេញនិយមផងដែរ ។ ហូលមកពីព្រែកចង្ក្រានច្រើនមានគោមធំៗ ហើយព៌ណ និងគោមមិនសូវឆើតដូចខេត្តតាកែវទេ ។ នេះក៏ដោយសារទម្លាប់នៃការផលិតរបស់តំបន់នីមួយៗមានភាពខុសគ្នា ។

រូបភាពៈ ស្បែកជើង ១០គូក្នុងក្តីសុបិន្ត របស់យុវជន |
SNEAKER ១០ម៉ូដ ែដលយុវត្តី ស្រមៃចង់បាន
យុវវ័យ ប្រៀបដូចជាផ្កាកំពុងក្រពុំ ដូចរុក្ខជាតិែដលកំពុងលូតលាស់ត្រួយខ្ចី អ្វីៗប្រកបទៅដោយភាពស្រស់ថ្លា មហិចិ្ឆតាក្នុងខ្លួន ភាពមាំមួន និងអង់អាច ត្រាបត្រួសហួសការស្មាន ។...អានបន្ត»»» |
ស្ទីលថ្មីៗបែបទាន់សម័យនិយម
ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ ធ្វើយ៉ាងនេះបានត្រូវ ធ្វើបែបនោះខុសនុះទេ ។ ...អានបន្ត»»» |
ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ ....អានបន្ត»»» |
អត់ដឹងអីតិចថា តែ មានប្រយោជន៏យ៉ាងហ្អឹង
តែ មានដើមកំណើតយូរយារមកហើយ ។ ចាស់បុរាណតែងតែពិសារតែ ព្រោះវាជួយបានពេលគ្រុនក្តៅ ផ្តាសាយ នឹង ការរក្សារាងមិនឲឡើងទម្ងន់ជាដើម ។ តែជាភេសជ្ជះងាយស្រួលក្នុងការធ្វើ ហើយជួយដល់សុខភាព និងស្បែក ប៉ុន្តែយើងពុំសូវបានដឹងអំពីសារះប្រយោជន៏ របស់វាច្រើនប៉ុណ្ណានទេ ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត ក៏បានអះអាងថាតែមានសារះប្រយោជន៏ ៩យ៉ាងដូចជា៖ ៕ ....អានបន្ត»» |