• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

ស្លៀកពាក់យ៉ាងម៉េច អោយរាងស្លីម?

Picture
មនុស្សភាគច្រើនតែងគិតពីរឿងឡើងគីឡូ ហើយក៏មានមនុស្សមិនតិចដែរមានអារម្មណ៍ថាអ្នកដទៃមើលមកខ្លួនថាមានរាងធាត់ជ្រុល។ មានវិធីនៃការស្លៀកពាក់មួយចំនួនដែលជួយអោយអ្នកនាង កញ្ញា មើលទៅមានរាងស្លីមស្អាត។  ជាទូទៅ វាជាល្បិចនៃការបន្លំភ្នែកដែលមានប្រសិទ្ធភាព ដោយការជ្រើសយកខោអាវសមរម្យ និង ការតុបតែងខ្លួនបិទបាំង។

Picture
១.ពាក់ខោអាវទ្រនាប់ដែលសមខ្លឹបនឹងរាង៖  ពាក់អាវទ្រនាប់ដែលជួយគ្រប់សាច់សុដន់ដែលសល់ពីចំហៀងហើយទាញវាមកខាងមុខអោយឃើញឡើងពើង។ ជៀសវាងអាវទ្រនាប់ដែលធ្វើអោយដើមទ្រូងសំប៉ែត និង មើលទៅឃើញដើមទ្រូងធ្លាក់មកចំហៀងសងខាង វាហាក់ដូចជាអ្នកធាត់ជាងមុន។ ខោទ្រនាប់ដែលជួយលើកត្រគាក និង ទាញកំបេ៉ះគូទអ្នកឡើង។  ខោបែបនេះបង្កើនអោយត្រគាកនិងគូទអ្នកតឹងណែន។ 

Picture
២ .សាក់ខោអាវរឹបរាងអោយស្លីម៖ បើអ្នកចង់អោយចេញរាងតែម្តង គួរទិញខោអាវជួយរឹមរាង (body shaper) ។ វាមិនស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃទេ តែអ្នកអាចទ្រាំពាក់វាបានក្នុងកម្មវិធីពិសេសយូរៗម្តង។ ប៉ុន្តែបច្ចុប្បន្ននេះ មានបច្ចេកវិទ្យាទំនើបអាចផលិតសាច់ក្រណាត់ដែលយើងអាចពាក់បានរាល់ថ្ងៃ។ វាជួយអោយអ្នកមានរាងស្លីមភ្លាមៗ ហើយពាក់វាជាប្រចាំអាចជួយអោយអ្នកទទួលបានរាងស្គមស្អាតមកវិញ។


Picture
៣.ពាក់ត្រូវតាមទំហំ៖ កាលណាពាក់សម្លៀកបំពាក់ចង្អៀតជាងខ្លួនវាធ្វើអោយអ្នកមើលឃើញធាត់ ដូចគ្នានឹងការពាក់សម្លៀកបំពាក់ធំរលុងដែលធ្វើអោយដទៃគិតឃើញថាអ្នកកំពុងឡើងគីឡូ។ មានតែសម្លៀកបំពាក់ដែលត្រូវនឹងខ្នាតរបស់អ្នក ទើបធ្វើអោយអ្នកមើលឃើញមានរាងរ៉ូវ។  ម្យ៉ាងទៀតមុនសំរេចចិត្តទិញអាវ សូមពិនិត្យមើលអាវកំុអោយមានរាងយួរមុខ ឬ យួរក្រោយ។ បើពំុដូច្នោះទេ ពេលអ្នកពាក់វា អ្នកនឹងមានរាងដូចដុះក្បាលពោះ។ 

Picture
៤.ជៀសវាងខោអាវរឹបរាង៖ ខោអាវយឺតរឹបធ្វើអោយមនុស្សធាត់ចេញរាងដូចសាច់ក្រកអញ្ជឹង។ ករណីអ្នកចង់ពាក់សម្លៀកបំពាក់សាច់យឺត គួររើសយកម៉ូតដែលមានរាងរលុងវិញ វាបង្ហាញហាក់ដូចជាអ្នកមានរាងធាត់តែវាមិនអាក្រក់មើលដូចការបញ្ចេញសាច់ធាត់កងៗ។



Picture
៥.ប្រើពណ៌ខ្មៅ ឬ ពណ៌ចាស់ស្រគាំ៖ សម្លៀកបំពាក់ពណ៌ខ្មៅមានឥទ្ធិពលអោយរាងកាយមើលទៅស្គម។ អ្នកមានរាងធាត់គួរមានខោអាវពណ៌ខ្មៅ ឬ ពណ៌ចាស់ស្រគាំ។  បើអ្នកស្រលាញ់សម្លៀកបំពាក់ពណ៌ដទៃទៀត យ៉ាងហោចណាស់ក៏ប្រើវាជាមួយអាវ ឬ ខោខ្មៅឬស្រគាំដែរ។ 


Picture
៦. សាច់ក្រឡេក្រឡា ឬ សាច់ឆ្នូតជួយបន្លំភ្នែក៖ សាច់ក្រណាត់ដែលមានក្រឡា និង ឆ្នូតបញ្ឈរ (មិនត្រូវប្រើក្រឡា ឬឆ្នូតទទឹងទេ) អាចធ្វើអោយអ្នកដទៃផ្តោតមើលស្នាមគួរវាសនៃផ្ទៃក្រណាត់ ជាងការផ្តោតអារម្មណ៍លើរាងកាយធាត់របស់អ្នក។  


Picture
៧.ម៉ូតបិទបាំងកន្លែងធាត់៖ ក្បាលពោះជាកន្លែងយើងគ្រប់គ្នាទទួលស្គាល់ថាជាចំនុចផ្តើមធាត់មុនគេ។ ជ្រើសរកដោយប្រុងប្រយ័ត្ននូវម៉ូតណាដែលអាចជួយគ្របបាំងកន្លែងធាត់ដូចជា មូ៉តភ្លីឬ ម៉ូតរំុបិទបាំងក្បាលពោះ ។

Picture
៨.បង្ហាញកចំនុចតូចស្រឡូន៖ កំភួនដៃ និង កំភួនជើងភាគច្រើនមិនធាត់ដូចដើមដៃនិងភ្លៅទេ។ ពាក់ខោអាវឬរ៉ូបគ្របបិទបាំងដើមដៃនិងភ្លៅរួចបញ្ចេញផ្នែកដែលស្រឡូនជាងនៃកំភួនដៃនិងកំភួនជើង វាធ្វើអោយមនុស្សម្នាមិននឹងគិតថាអ្នកធាត់នោះឡើយ។  ដូចនេះសូមទិញអាវដែលគ្របដើមដៃ និង ខោ ឬសំពត់ត្រឹមជង្គង់ មកពាក់សាកល្បងមើល!


Picture


៩. ខ្សែក្រវ៉ាត់បញ្ចេញរាង៖ បើទោះជាខ្សែក្រវា៉ត់បង្ហាញពីទំហំចង្កេះរបស់អ្នក តែមានវិធីធ្វើអោយវាក្លាយជាចំនុចតូចស្លីមរបស់អ្នកវិញ។ ជ្រើសយករូ៉បឬអាវមួយណាដែលមានរាងរលុង រួចយកខ្សែក្រវ៉ាត់មកពាក់ពីលើវា។ អ្នកដទៃនឹងឃើញពីភាពចំនុចរីកសាយនិងរួមតូច ហាក់ដូចជាអ្នកមានខ្លួនមូលក្លំស្អាត។ 
 

Picture
១០.ម៉ូតសក់និងការផាត់មុខ៖ ប្រាប់ជាអ្នកកាត់សក់របស់អ្នកអោយណែនាំម៉ូតណាដែលជួយអោយមើលទៅឃើញមុខនិងក របស់អ្នកវែងជាមុន។ គួរជៀសវាងសក់ខ្លី វាអាចធ្វើអោយមុខអ្នកមូលធាត់។ សក់វែងគ្របថ្ពាល់ជាជំរើសមួយល្អ។ ចំណែកឯការផាត់មុខជាជ្រុងមួយជួយអោយអ្នកដទៃមើលមកមុខអ្នកជាងសម្លឹងមើលរាងធាត់របស់អ្នក។ សូមកំុលាបម្ស៉ៅមុខក្រាស់ច្រើនពេក សូមផ្តោតលើការផាត់ត្របកភ្នែក ឬ លាបក្រេមបបូរមាត់វិញ។ ធ្វើយ៉ាងណាអោយមានលក្ខណៈបែបធម្មជាតិ។ 


Picture
១១.គ្រឿងអលង្ការសំរាប់មុខធាត់មូល៖ ខ្សែក និង ក្រវិល ជាគ្រឿងលម្អ ហើយក៏ជាផ្នែកមួយអាចប្តូរទំរង់មុខនិងដងខ្លួនដែរ។ សំរាប់អ្នកធាត់ និង មានមុខមូល សូមប្រើ ខ្សែក និង ក្រវិញមានរំយោល វែងៗ។ មិនគួរប្រើជាដាច់ខាតនូវគ្រឿងអលង្ការដែលមានទទឹងធំ ព្រោះវាអាចធ្វើអោយខ្លូននិងមុខអ្នកមើលទៅមានសាច់និងហាក់ដូចជាធាត់ខ្លាំងជាងមុន។ 

Picture
១២.សាកពាក់ស្បែកជើងកែងស្រួច៖ ជាការពិត ការពាក់ស្បែកជើងកែងចោតមិនជាស្រួលដើរឡើយ។ តែដើម្បីស្អាត អ្នកត្រូវសាកល្បងស្បែកជើងកែងស្រួចដែលខ្ពស់ ព្រោះវាជើងអ្នកមានរាងស្រូន ហើយកំប៉េះគូទដែលធាត់មានរាងតូចជាងមុន។ សូមជៀសវាងស្បែកជើងកែងសំបែ៉ត ឬមានក្រវា៉ត់កែង។ ស្បែកជើងកែងសំប៉ែតនឹងធ្វើអោយកំភួនជើងអ្នកមើលទៅឃើញធំ។ ចំណែកឯ ស្បែកជើងមានក្រវ៉ាត់កែងវិញនឹងធ្វើអោយអ្នកមានកំពស់ទាប មើលទៅមានជើងខ្លីមិនស្រលូន។ 


គួរអោយស្រលាញ់ជាមួយមូ៉តសក់ Messy Bed Head

Picture
សំរាប់ថ្ងៃចុងសប្តាហ៍ ទៅលេងចំការ ឬ ទៅមាត់សមុទ្រ ហើយអ្នកនាង កញ្ញា ធុញទ្រាន់នឹងចំណាយពេលរាប់ម៉ោងសំរាប់ធ្វើមូ៉តសក់? សាក់ល្បងមូ៉តសក់របស់តារាចំរៀងនិងតារាភាពយន្តកូរ៉េ កញ្ញា ណាំ ហ្គីយូ រី (Nam Gyu Ri)។ ស្ទីលសក់នេះ គេហៅថាជាមូ៉តសក់ទើបនឹងក្រោកពីកេង (Messy Bed Head)។ មើលទៅមិនអន់ទេ ថែមទាំងសិុចសីុទៀតផង។ សក់អង្កាញ់បែបធម្មជាតិ ហាក់ដូចជាពំុបានសិត រួមនឹងការផាត់មុខតែបន្តិចបន្តួច ជួយអោយមើលទៅមានការទាក់ទាញមួយបែបប្លែក។ 
ហ្គីយូ រី លេងមូ៉តសក់អត់សិតនេះសំរាប់ថតអោយទស្សនាវដ្តី អីុនស្តាយ (Instyle) ឆ្លងពីរដូវរងារទៅរដូវផ្ការីក...អានបន្ត»»»


ការជ្រើសរើស ក្រវ៉ាត់ក និង ការស្លៀកពាក់សមសួន

Picture
Picture
ក្រវ៉ាត់កជាផ្នែកមួយនៃសម្លៀកបំពាក់ដែលជួយអោយបុរសៗមើលទៅសង្ហារសមសួន។ ប៉ុនែ្តវាទាមទារអោយមានការជ្រើសពណ៌ដែលសីុនឹងសម្បុរស្បែក ព្រមទាំងសាច់ក្រណាត់ដែលងាយក្នុងការប្រើប្រាស់ និងប្រើបានយូរ....អានបន្ត»»»

ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ

Picture
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់ធម្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។  ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា។ ....អានបន្ត»»»

មុខមិនជ្រួញ៖ ការព្យាយាមរយៈពេល ៤០ឆ្នាំ មានលទ្ធផល

Picture
លោកស្រី តេស គ្រីស្ទាន (Tess Christian)មានអាយុ ៥០ឆ្នាំហើយ គាត់តែងតែជួបនឹងភាពរីករាយ និង កំប្លែងគួរអោយអស់សំណើច ប៉ុន្តែរយៈពេល ជិត ៤០ឆ្នាំគាត់ប្តេជ្ញាចិត្តមោះមុតមិនសើច ឬក៏ញញឹមឡើយ បើទោះជាក្នុងថ្ងៃខួបកំណើតកូនស្រីរបស់គាត់ក៏ដោយ។  នេះក៏ព្រោះតែលោកស្រីចង់រក្សាមុខមាំហ្នឹង ដូរយកភាពស្រស់....អានបន្ត»»»

Powered by Create your own unique website with customizable templates.