Cambodia Fashion Illumination ប្រចាំឆ្នាំ ២០១៥
កាលពីខែ មិនា ឆ្នាំមុន SOVEREIGN បាននាំយកការដើរបង្ហាញមូ៉តដ៏អស្ចារ្យ Cambodia Fashion Illumination (CFI) ជាកម្មវិធីមិនដែលធ្លាប់មានពីមុនមកនៅកម្ពុជា ក្នូងគោលបំណងបង្ហាញពីមាកផលិតផលល្បឺៗទាន់សម័យនិយមដែលក្រុមហ៊ុននេះបានចូល និង មូ៉តច្នៃដោយអ្នកច្នៃមូ៉តជាតិនិងអន្តរជាតិ ។ យើងឃើញលទ្ធផលមិនអន់ទេក្រោយពីកម្មវិធីនាឆ្នាំមុនបានបញ្ចប់៖ ក្រុមយុវវ័យសម័យថ្មីមានការរំជើបរំជួលនិងគាំទ្រការបង្ហាញម៉ូត បានចុចបូតង់ Like លើ Facebook របស់ CFI រហូតជាង ៨,០០០ នាក់។ ក្តីរំពឹកទុកលើវិស័យបង្ហាញម៉ូតរបស់កម្ពុជាក៏មានកាន់តែច្រើនឡើង ហើយក៏ជាឱកាសសំរាប់អ្នកច្នៃម៉ូតខ្មែរ ដើម្បីបញ្ចេញថ្វីដៃតំណាងជាតិ និង ការទទួលស្គាល់ពីអន្តរជាតិ។ ក្នុងឆ្នាំេនះ CFI នឹងធ្វើអោយកក្រើក ទីក្រុងភ្នំពេញទៀតហើយ។ កម្មវិធីបង្ហាញម៉ូតសំរាប់រដូវផ្ការីក និង រដូវក្តៅ ឆ្នាំ ២០១៥ នឹងប្រព្រឹត្តទៅនាថ្ងៃ អាទិត្យ ទី ១ មិនា ២០១៥ វេលាម៉ោង ៦ ល្ងាច នៅសណ្ឋាគារ ឡឺរូយ៉ាល់ (Raffles Hotel Le Royal)។ សំបុត្រសំរាប់ការទស្សនាអាចរកទិញបាននៅ ហាង MANGO ផ្លូវ ព្រះសីុហនុ។
![]() ស្ទីលថ្មីៗបែបទាន់សម័យនិយម ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ ធ្វើយ៉ាងនេះបានត្រូវ ធ្វើបែបនោះខុសទេ ។ តែការស្លៀកពាក់តាមសម័យកាល មានសារះសំខាន់សំរាប់ទំនុកចិត្ត ខ្លួនឯង។ ...អានបន្ត»»» |
![]() ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា ....អានបន្ត»»» |
![]() អត់ដឹងអីតិចថា តែ មានប្រយោជន៏យ៉ាងហ្អឹង តែ មានដើមកំណើតយូរយារមកហើយ ។ ចាស់បុរាណតែងតែពិសារតែ ព្រោះវាជួយបានពេលគ្រុនក្តៅ ផ្តាសាយ នឹង ការរក្សារាងមិនឲឡើងទម្ងន់ជាដើម ។ តែជាភេសជ្ជះងាយស្រួលក្នុងការធ្វើ ហើយជួយដល់សុខភាព និងស្បែក ....អានបន្ត»» |