• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

top 3  របស់កំពូលតារាបង្ហាញម៉ូតកម្ពុជា

Picture
ឆ្លងកាត់ការប្រកួតប្រជែងទាំងមុខកាមេរ៉ា ព្រមទាំងការវាយតំលៃពីគណកម្មការនិងការអោយពិន្ទុររបស់អ្នកគាំទ្រ ជាពិសេសការទ្រាំទ្រជីវិតរស់នៅក្រោមដំបូលផ្ទះតែមួយ ជាមួយនឹងគូរប្រគួតប្រជែងរបស់ខ្លួន មិនជាងាយស្រួលពេកទេ មុនគ្រងដំណែងជាតារាកំពូលតារាបង្ហាញម៉ូត និង ប្រាក់ ២ មឺុនដុល្លារ។  ពាក្យសំដីផ្លែផ្កា និង ដំណក់ទឹកភ្នែករបស់កញ្ញាៗទាំងនោះ មានគ្រប់វគ្គទាំងអស់។ ៣ខែកន្លះបានកន្លងផុតទៅ ពេលវេលាផ្តាច់ព្រ័តនឹងរំកិលខិតជិតចូលមកដល់ បេក្ខនារីជាច្រើនត្រូវបានជំរុះរហូតមកដល់អ្នកមានសមត្ថភាព ៣នាក់ចុងក្រោយ។ វគ្គទី១៥ បានបង្ហាញពីគំនិតយោបល់និងចំណាប់អារម្មណ៍របស់នារីទាំង៣នាក់ពីកម្មវិធី និងអ្វីៗដែលពួកគាត់បានរៀនសូត្រពីពេលកន្លងមក។ ពួកគាត់បាននិយាយថា គាត់មិនគិតពីតំលៃភ្ជាប់ ២មឺុនដុល្លាហ្នឹងប៉ុន្មានទេ...អីដែលសំខាន់នោះគឺកិតិ្តយស និង បំណងល្បីឈ្មោះរបស់ពួកគាត់ទេ។
រូបថតនៅវគ្គជំរុះមុននោះ ស្ទើតែជាបង្ហាញពីអត្តចរិករបស់បេក្ខនារីនីមួយៗ៖
Picture
កញ្ញា ច័ន្ទ គង់កា អាយុ ២២ ឆ្នាំ កំពស់ ១៦៩ ស.ម ជាអតីតបុគ្គលិកសណ្ឋាគារ ផ្នែកលក់។ ក្នុងរូបនេះ កញ្ញាបង្ហាញពីចរិយាសម្បត្តិដ៏មឺុងម៉ាត់ជាតួអង្គជំទាវស្រែន របស់តេជោយ៉ត ក៏ដូចចរិកនិងសំដីសំដៅផ្ទាល់របស់កញ្ញា។ 

Picture
កញ្ញា លុន បូដាលីស អាយុ ២៣ ឆ្នាំ កំពស់ ១៦៥ ស.ម ជាពិធីការនីរបស់ទូរទស្ស My Tv ពីមុន។ ដាលីសត្រូវបានទទួលស្គាល់ពីភាពរស់រាយ ក្លាហាននិងការចូលចិត្តបង្ហាញពីភាពជឿជាក់ពីសម្ភសទាក់ទាញរបស់ខ្លួន។ ឈុតរូបនាងកាកីនេះ ដាលីសសំដែងបានគួរសម។ 

Picture
កញ្ញា កេ ច័ន្ទកេសី អាយុ ២៥ឆ្នាំ កំពស់ ១៦៨ ស.ម ដែលមានអាជីពជាតារាបង្ហាញមូ៉តស្រាប់។ រូបថតរបស់នាងស្តីពីសិលាចាំប្តី ដែលរូបនាងផ្ទាល់មានចរិកស្រគត់ស្រគំុនិងមិន ចេះនិយាយស្តីច្រើន។ 


ទំនៀមទម្លាប់សម្លៀកបំពាក់ហូល 

ហូលនិងផាមួងជាសម្លៀកបំពាក់ដែលពេញនិយមជាងគេក្នុងចំណោមសម្លៀកបំពាក់ប្រពៃណី ទាំងអស់ក្នុងការចូលរួមកម្មវិធីបែបប្រពៃណី ដូចជាពិធីមង្គលការ បុណ្យទាន ឬពិធីផ្លូវការផ្សេងៗ ។ ការប្រើប្រាស់ប្រចាំថ្ងៃគឺកម្ររណាស់ ដោយគេចាត់ទុកហូល ជាសម្លៀកបំពាក់ប្រណិត និងប្រើបានតែក្នុងកម្មវិធីជាផ្លូវការ ។ នេះក៏ដោយសារតែ ហូល ភាគច្រើនធ្វើអំពីសូត្រ ដែលជាប្រភេទសាច់ក្រណាត់កម្ររ និងពិបាកផលិត ។  ប្រវតិ្តនិងអាយុកាលនៃការប្រើប្រាស់វា មានតាំងពីយូរយារណាស់មកហើយ ។ ពុំមានឯកសារ ច្បាស់លាស់ណាដែលអះអាងប្រាកដថា នៅពេលណានោះឲប្រាកដទេ ។ តាមប្រភពខ្លះបានបញ្ជាក់ថា មានកំណើតតាំងពីសម័យឧដុង្គ ប្រភពខ្លះទៀតថាតាំងពីសម័យហ្វូណនម្លេះ...អានបន្ត»»»

Picture
រូបភាព៖ ប៉ារ៉ាឌី

Picture
SNEAKER ១០ម៉ូដ ែដលយុវត្តី ស្រមៃចង់បាន
យុវវ័យ ប្រៀបដូចជាផ្កាកំពុងក្រពុំ ដូចរុក្ខជាតិែដលកំពុងលូតលាស់ត្រួយខ្ចី អ្វីៗប្រកបទៅដោយភាពស្រស់ថ្លា មហិចិ្ឆតាក្នុងខ្លួន ភាពមាំមួន និងអង់អាច ត្រាបត្រួសហួសការស្មាន ...អានបន្ត»»»

Picture
ស្ទីលថ្មីៗបែបទាន់សម័យនិយម 
ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ  ...អានបន្ត»»»


Powered by Create your own unique website with customizable templates.