• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

ការស្លៀកពាក់ជាមួយស្បែកជើង Classic Sneakers

Picture
Picture
ស្បែកជើង ស្នីក័រខ្លាសីុក (Classic Sneakers) ធ្វើអោយអ្នកមើលទៅ ឃូល (cool) និងងាយស្រួលក្នុងការដើរ។ បើទោះជាអ្នកមិនអាចប្រើវាក្នុងកម្មវិធីផ្លូវការក៏ដោយ តែមានកាលៈទេសៈដែលអ្នកពាក់វាបាន ដូចជាចុងសប្តាហ៍ ដើរផ្សារ ដើរលែងជាមួយមិត្តភ័ក្ត និង កម្មវិធីអាហារពេលល្ងាច ឬ ទៅមើលកុនជាមួយសង្សារ។ អ្នករចនារបៀបនៃការស្លៀកពាក់របស់ ស្ទីល សូមណែនាំទិចនិចមួយចំនួនដើម្បីរៀបចំខ្លួនអោយបានសមរម្យតាមពេលវេលា នៅពេលអ្នកពាក់ស្បែកជើងស្នីក័រ។ 


សំរាប់ដើរក្នុងក្រុង និង ទៅហាងកាហ្វេ

Picture
Picture
សំរាប់ព្រឹកនិងថ្ងៃត្រង់ពេលអាកាសធាតុរាងក្តៅ ខោខ្លី អាវយឺតឬអាវសាច់ក្រណាត់ស្តើងៗ វ៉ែនតាខ្មៅ និង ស្នីក័រ គឺស័ក្កសមបំផុត។ ម៉ូតបច្ចុប្បន្នគឺ គេនិយមមូរជើងខោ និង ដៃអាវ ១ឬ២ភ្លី។ សំរាប់នារីៗចង់សិុចសីុ អាចជ្រើសយកអាវក រាងធំបន្តិចដែលបញ្ចេញសាច់ស្មាជំនួសការបង្ហាញដើមទ្រូង។

សបភីង ឬ ណាត់ជួបគ្នាទៅមើលកុន

Picture
Picture
នៅពេលដើរសបភីង ឬពេលណាត់ជួបជាមួយមិត្តភ័ក្ត និង សង្សារ លោកអ្នកគួរស្លៀកពាក់អោយមើលទៅទាន់សម័យ (Trendy Look)។ យើងណែនាំអោយបុរសៗស្លៀកខោ សាច់ក្រណាត់ កាគី (Khaki) ឬ ឈិនណូ (Chino) និង អាវសាច់ក្រណាត់ឬអាវយឺតដៃវែង ជាមួយនឹងស្នីក័រខ្លាស់សិុក។ ចំែណកឯ នារីៗក៏អាចពាក់ខោបានដែរ តែសំរាប់បង្ហាញពីភាពទន់ភ្លន់ អ្នកនាងកញ្ញាគួរពាក់សំពត់ភ្លីត្រឹមជង្គង់ និង អាវ ក្រណាត់ដៃខ្លី។ ម្យ៉ាងវិញទៀត បើអ្នកនាងកញ្ញាចូលចិត្តស្នីក័រមានពណ៌ឆើត គួរពាក់ រ៉ូបដែលមានសាច់ក្រណាត់ទន់ៗ និងមានផ្ទៃរំលេចពណ៌ (ពណ៌របស់ស្នីក័រ ត្រូវសដៀងនឹងពណ៌១មួយក្នុងចំណោមពណ៌ក្រឡេក្រឡារបស់រ៉ូប)។

កម្មវិធីពេលរសៀល

Picture
Picture
ក្លាសីុកស្នីក័រអាចពាក់ជាមួយនឹងសម្លៀកបំពាក់ក្លាសីុ (Classy clothes)។ ពេលលោកអ្នកមានកម្មវីធីពេលរសៀលលក្ខណៈបែបសីុវិល័យ (ដូចជាចូលរួមខួបកំណើតមិត្តភ័ក្ក ណាត់សង្សារទៅញ៉ំុស្រាក្រឡុក ឬបណ្តើរសង្សារទៅមើលពិពណ៌គំនូរនិងពីធីសម្តែងផ្សេងៗ)៖
  • បុរស៖ ពាក់វាជាមួយខោខោប៊យពណ៌ស្រគាំ(Dark Jeans)បត់ជើង១ឬ២ភ្លី  អាវយឺតលាត និង អាវធំរឹមរាងដែលមានពណ៌ស្រាលជាងខោបន្តិច
  • ស្ត្រី៖ ពាក់ក្លាសីុកស្នីក័រ ត្រូវនឹង សំពត់ផ្កាភ្លីខ្លីត្រឹមជង្គង់ និង អាវក្រណាត់ដៃខ្លីឬអត់មានដៃ ជាមួយនឹង អាវក្រៅខ្លីតូចមានពណ៌ស្រាល

រៀបរៀងដោយ៖ ក្រុមការងារ ស្ទីល

ការបង្ហាញម៉ូដរដូវកាលថ្មី ដ៏អស្ចារ្យ របស់លោក ខាល ឡេខឺហ្វៀល  

Picture
ការបង្ហាញម៉ូដសម្រាប់រដូវផ្ការីក និងរដូវក្តៅ ឆ្នាំ ២០១៥ របស់ម៉ាក ឆាណែល Chanel ដែលមានលោក ខាល ឡេខឺហ្វៀល Karl Lagerfeld ជាអ្នកច្នៃម៉ូដ និងជាប្រធានផ្នែកគ្រប់គ្រងការច្នៃម៉ូដ បានធ្វើអោយអ្នកចូលទស្សនាដែលសុទ្ធសឹងតែជាប្រធានទស្សនាវដ្តី សិល្បៈករល្បីៗ អ្នកប្លុកផ្នែកម៉ូដ និងបណ្តាអ្នកពាក់ពន្ធ័ ហារមាត់សរសើមិនដាច់ ថាជាការបង្ហាញម៉ូដដ៏អស្ចារ្យ និងសក្តិសមទៅនឹងកេរ្ត៍ឈ្មោះ របស់ម៉ាក Chanel  ។ ...អានបន្ត»»»

Picture
សម្លៀកបំពាក់រ៉ូប សីនដេរឺឡា CINDERELA ត្រូវបានសិស្សឆ្នើម ឆ្នៃម៉ូដសារជាថ្មី 
ក្រុងញីវយ៉ក ៖ សីនដេរឺឡា ដែលអ្នកគ្រប់គ្នាបានស្គាល់ និងចូលចិត្តតាមរយៈគំនូរជីវចល ជាពិសេសស្បែកជើងទិព្ធ និងឈុតរ៉ូបព៌ណខៀវដ៏ស្រស់ស្អាតរបស់នាង ដែលបានជួយអោយនាងបានជួបនឹងព្រះអង្គម្ចាស់គូរស្នេហ៏របស់នាង ។ សម្លៀកបំ​ពាក់រ៉ូបមួយឈុតដ៏ស្រស់ស្អាតនេះ​ជាក្តីស្រមៃរបស់ ...អានបន្ត»»»



Picture
SNEAKER ១០ម៉ូដ ែដលយុវត្តី ស្រមៃចង់បាន
យុវវ័យ ប្រៀបដូចជាផ្កាកំពុងក្រពុំ ដូចរុក្ខជាតិែដលកំពុងលូតលាស់ត្រួយខ្ចី អ្វីៗប្រកបទៅដោយភាពស្រស់ថ្លា មហិចិ្ឆតាក្នុងខ្លួន ភាពមាំមួន និងអង់អាច ត្រាបត្រួសហួសការស្មាន ...អានបន្ត»»»

Picture
ស្ទីលថ្មីៗបែបទាន់សម័យនិយម 
ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ ធ្វើយ៉ាងនេះបានត្រូវ ធ្វើបែបនោះខុសនុះទេ ។ ...អានបន្ត»»»


Picture
ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ ....អានបន្ត»»»

Picture
អត់ដឹងអីតិចថា តែ មានប្រយោជន៏យ៉ាងហ្អឹង
តែ មានដើមកំណើតយូរយារមកហើយ ។ ចាស់បុរាណតែងតែពិសារតែ ព្រោះវាជួយបានពេលគ្រុនក្តៅ ផ្តាសាយ នឹង ការរក្សារាងមិនឲឡើងទម្ងន់ជាដើម ។ តែជាភេសជ្ជះងាយស្រួលក្នុងការធ្វើ ហើយជួយដល់សុខភាព ....អានបន្ត»»

Powered by Create your own unique website with customizable templates.