សម្លៀកបំពាក់រ៉ូប សីនដេរឺឡា Cinderela ត្រូវបានសិស្សឆ្នើម ឆ្នៃម៉ូដសារជាថ្មី
ក្រុងញីវយ៉ក ៖ សីនដេរឺឡា ដែលអ្នកគ្រប់គ្នាបានស្គាល់ និងចូលចិត្តតាមរយៈគំនូរជីវចល ជាពិសេសស្បែកជើងទិព្ធ និងឈុតរ៉ូបព៌ណខៀវដ៏ស្រស់ស្អាតរបស់នាង ដែលបានជួយអោយនាងបានជួបនឹងព្រះអង្គម្ចាស់គូរស្នេហ៏របស់នាង ។ សម្លៀកបំពាក់រ៉ូបមួយឈុតដ៏ស្រស់ស្អាតនេះជាក្តីស្រមៃរបស់កុមារភាគច្រើន និងក៏ជាម៉ូដសម្រាប់ការច្នៃម៉ូដរបស់អ្នកល្បីៗ រាប់សិបឆ្នាំមកហើយ សម្រាប់យកមកធ្វើជាគំនិតគោលដែរ ។ ឥឡូវនេះ រ៉ូបដ៏ស្រស់ស្អាតនេះ ត្រូវបានគេយកមកធ្វើជា ប្រធានបទនៃ កម្មវិធីប្រកួតប្រជែងពានរង្វាន់ អ្នកច្នៃម៉ូដ នៃសាលាច្នៃម៉ូដ សាកលវិទ្យាល័យ ខេន ស្តេត ដែលបានផ្តួចផ្តើមគំនិតក្នុងការច្នៃម៉ូដរ៉ូបថ្មី អោយសីនដេរឺឡា ។ គម្រោងកម្មវិធីនេះទទួលការជ្រោមជ្រែង និងសហការ រវាងក្រុមហ៊ុន ឌីសនីឡេន ជាមួយនឹង តារាហូលីវូឌ ខេតធី ហម Katie Holmes វាគ្មិនម៉ូដ លោកស្រី នីណា ហ្គាសៀរ Nina Gacia (គណៈកម្មការ Project Runway ) និង អ្នកច្នៃម៉ូដល្បី ឆាឡត រ៉នសុន Charlotte Ronson ដើម្បីធ្វើការវាយតម្លៃរកអ្នកឈ្នះពីការប្រកួតឆ្នៃម៉ូដនេះ ។ អ្នកឈ្នះក្នុងកម្មវិធីនេះ នឹងទទួលបានអាហារូបករណ៏ពីសាកលវិទ្យាល័យ ខេន ស្តេត និងឱកាសដាក់បង្ហាញស្នាដៃ នៅឯសាលសិល្បៈ ម៉ានហាតតាន នៃទីក្រុង ញីវយ៉ក ។
ទំនៀមទម្លាប់សម្លៀកបំពាក់ហូល
ហូលនិងផាមួងជាសម្លៀកបំពាក់ដែលពេញនិយមជាងគេក្នុងចំណោមសម្លៀកបំពាក់ប្រពៃណី ទាំងអស់ក្នុងការចូលរួមកម្មវិធីបែបប្រពៃណី ដូចជាពិធីមង្គលការ បុណ្យទាន ឬពិធីផ្លូវការផ្សេងៗ ។ ការប្រើប្រាស់ប្រចាំថ្ងៃគឺកម្ររណាស់ ដោយគេចាត់ទុកហូល ជាសម្លៀកបំពាក់ប្រណិត និងប្រើបានតែក្នុងកម្មវិធីជាផ្លូវការ ។ នេះក៏ដោយសារតែ ហូល ភាគច្រើនធ្វើអំពីសូត្រ ដែលជាប្រភេទសាច់ក្រណាត់កម្ររ និងពិបាកផលិត ។ អានបន្ត»»»
រូបភាពៈ ស្បែកជើង ១០គូក្នុងក្តីសុបិន្ត របស់យុវជន |
SNEAKER ១០ម៉ូដ ែដលយុវត្តី ស្រមៃចង់បាន
យុវវ័យ ប្រៀបដូចជាផ្កាកំពុងក្រពុំ ដូចរុក្ខជាតិែដលកំពុងលូតលាស់ត្រួយខ្ចី អ្វីៗប្រកបទៅដោយភាពស្រស់ថ្លា មហិចិ្ឆតាក្នុងខ្លួន ភាពមាំមួន និងអង់អាច ត្រាបត្រួសហួសការស្មាន ។...អានបន្ត»»» |
ស្ទីលថ្មីៗបែបទាន់សម័យនិយម
ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ ធ្វើយ៉ាងនេះបានត្រូវ ធ្វើបែបនោះខុសនុះទេ ។ ...អានបន្ត»»» |
ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ ....អានបន្ត»»» |
អត់ដឹងអីតិចថា តែ មានប្រយោជន៏យ៉ាងហ្អឹង
តែ មានដើមកំណើតយូរយារមកហើយ ។ ចាស់បុរាណតែងតែពិសារតែ ព្រោះវាជួយបានពេលគ្រុនក្តៅ ផ្តាសាយ នឹង ការរក្សារាងមិនឲឡើងទម្ងន់ជាដើម ។ តែជាភេសជ្ជះងាយស្រួលក្នុងការធ្វើ ហើយជួយដល់សុខភាព និងស្បែក ប៉ុន្តែយើងពុំសូវបានដឹងអំពីសារះប្រយោជន៏ របស់វាច្រើនប៉ុណ្ណានទេ ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត ក៏បានអះអាងថាតែមានសារះប្រយោជន៏ ៩យ៉ាងដូចជា៖ ៕ ....អានបន្ត»» |