ការបង្ហាញម៉ូដរដូវកាលថ្មី ដ៏អស្ចារ្យ របស់លោក ខាល ឡេខឺហ្វៀល
ការបង្ហាញម៉ូដសម្រាប់រដូវផ្ការីក និងរដូវក្តៅ ឆ្នាំ ២០១៥ របស់ម៉ាក ឆាណែល Chanel ដែលមានលោក ខាល ឡេខឺហ្វៀល Karl Lagerfeld ជាអ្នកច្នៃម៉ូដ និងជាប្រធានផ្នែកគ្រប់គ្រងការច្នៃម៉ូដ បានធ្វើអោយអ្នកចូលទស្សនាដែលសុទ្ធសឹងតែជាប្រធានទស្សនាវដ្តី សិល្បៈករល្បីៗ អ្នកប្លុកផ្នែកម៉ូដ និងបណ្តាអ្នកពាក់ពន្ធ័ ហារមាត់សរសើមិនដាច់ ថាជាការបង្ហាញម៉ូដដ៏អស្ចារ្យ និងសក្តិសមទៅនឹងកេរ្ត៍ឈ្មោះ របស់ម៉ាក Chanel ។
លោក ខាល ឡេខឺហ្វៀល Karl Lagerfeld មានដើមកំណើតជាជនជាតិអាល្លឺម៉ង់ ប៉ុន្តែលោកបានលូតធុំធាត់នៅស្រុកបារាំង ដោយសារក្រោយសង្គ្រាមលោកលើកទី ២បានបញ្ចប់ គ្រួសាររបស់លោកបានផ្លាស់មករស់នៅប្រទេសបារាំង តាំងតែពីលោកនៅតូច។ Karl Lagerfeld ជាស្ថាបនិក និងជាអ្នកស្នងតំណែងនៅម៉ាក Chanel តាំងពីទសវត្យទី ៨០ រហូតមកដល់បច្ចុប្បន្ន ។ ការកាន់ដំណែងប្រធានកំពូលនេះ មិនមែនបានមកពីខ្សែរបំពង់ទីបអីនោះទេ ។ លទ្ធផលទាំងនេះ គឺតាមរយៈស្នាដៃច្នៃម៉ូដកំពូលរបស់លោក ដែលបានដឹកនាំអោយម៉ាក Chanel កាន់តែល្បី និងជោគជ័យតាំងពីលោកកាន់តំណែងរហូតដល់បច្ចុប្បន្ន ។
ការបង្ហាញម៉ូដសម្រាប់រដូវកាលលើកនេះ Karl Largerfeld បានធ្វើអោយអ្នកទស្សនាការបង្ហាញម៉ូដរបស់លោក ហាមាត់ចគ្រុង ។ ខុសប្លែកពីការបង្ហាញម៉ូដដ៍ទៃ សម្រាប់រដូវកាលក្តៅ ដែលគេនិយមអ្វីដែលក្តៅ និងមានពន្លឺថ្ងៃច្រើន ប៉ុន្តែលោកបានជ្រើសរើសយកឆាកបង្ហាញដូចនៅរដូវត្រជាក់ទៅវិញ ។
ការបង្ហាញម៉ូដធ្វើឡើងនៅក្នុងសាលសិល្បៈដ៏ល្បី នៅទីក្រុងបារីស ក្នុងសួនឧទ្យានទឹកកក ដែលគេតម្លើង ។ ការបង្ហាញម៉ូដ ចាប់ផ្តើមដោយការរីករបស់ផ្កាក្រដាស់ ព៌ណទឹកកក តាមបច្ចេកទេសកំពូលរបស់ជប៉ុន អូរីហ្កាមី Origami បានលេចឡើង បន្ទាប់មក ផ្ការីករដូវក្តៅបានរីកឡើង ។ ការតម្លើងឆាកបែបនេះ មិនមែនងាយស្រួល និងថោកនោះទេ ។ តែអ្វីដែលសំខាន់ គឺការស្រមើស្រមៃបែបនេះ ត្រូវបានលោកនឹកឃើញ ដែលធ្វើអោយយើងមើលទៅដូចជា ការបង្ហាញម៉ូដក្នុងក្តីសុបិន្ត នៅឋានសួគ៏លោកកីយ៏ ។ បន្ទាប់មកអ្នកស្រោចផ្កា ដ៏សង្ហាបានចេញមកស្រោចសួនសុបិន្តរបស់លោក ហើយឈុតឆាកបង្ហាញម៉ូដបានចាប់ផ្តើម ។

ទំនៀមទម្លាប់សម្លៀកបំពាក់ហូល
ហូលនិងផាមួងជាសម្លៀកបំពាក់ដែលពេញនិយមជាងគេក្នុងចំណោមសម្លៀកបំពាក់ប្រពៃណី ទាំងអស់ក្នុងការចូលរួមកម្មវិធីបែបប្រពៃណី ដូចជាពិធីមង្គលការ បុណ្យទាន ឬពិធីផ្លូវការផ្សេងៗ ។ ការប្រើប្រាស់ប្រចាំថ្ងៃគឺកម្ររណាស់ ដោយគេចាត់ទុកហូល ជាសម្លៀកបំពាក់ប្រណិត និងប្រើបានតែក្នុងកម្មវិធីជាផ្លូវការ ។ នេះក៏ដោយសារតែ ហូល ភាគច្រើនធ្វើអំពីសូត្រ ដែលជាប្រភេទសាច់ក្រណាត់កម្ររ និងពិបាកផលិត ។ អានបន្ត»»»
|
សម្លៀកបំពាក់រ៉ូប សីនដេរឺឡា CINDERELA ត្រូវបានសិស្សឆ្នើម ឆ្នៃម៉ូដសារជាថ្មី
ក្រុងញីវយ៉ក ៖ សីនដេរឺឡា ដែលអ្នកគ្រប់គ្នាបានស្គាល់ និងចូលចិត្តតាមរយៈគំនូរជីវចល ជាពិសេសស្បែកជើងទិព្ធ និងឈុតរ៉ូបព៌ណខៀវដ៏ស្រស់ស្អាតរបស់នាង ដែលបានជួយអោយនាងបានជួបនឹងព្រះអង្គម្ចាស់គូរស្នេហ៏របស់នាង ។ សម្លៀកបំពាក់រ៉ូបមួយឈុតដ៏ស្រស់ស្អាតនេះជាក្តីស្រមៃរបស់កុមារភាគច្រើន និងក៏ជាម៉ូដសម្រាប់ការច្នៃម៉ូដរបស់អ្នកល្បីៗ រាប់សិបឆ្នាំមកហើយ សម្រាប់យកមកធ្វើជាគំនិតគោលដែរ ។ ...អានបន្ត»»» |
រូបភាពៈ ស្បែកជើង ១០គូក្នុងក្តីសុបិន្ត របស់យុវជន |
SNEAKER ១០ម៉ូដ ែដលយុវត្តី ស្រមៃចង់បាន
យុវវ័យ ប្រៀបដូចជាផ្កាកំពុងក្រពុំ ដូចរុក្ខជាតិែដលកំពុងលូតលាស់ត្រួយខ្ចី អ្វីៗប្រកបទៅដោយភាពស្រស់ថ្លា មហិចិ្ឆតាក្នុងខ្លួន ភាពមាំមួន និងអង់អាច ត្រាបត្រួសហួសការស្មាន ។...អានបន្ត»»» |
ស្ទីលថ្មីៗបែបទាន់សម័យនិយម
ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ ធ្វើយ៉ាងនេះបានត្រូវ ធ្វើបែបនោះខុសនុះទេ ។ ...អានបន្ត»»» |
ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ ....អានបន្ត»»» |
អត់ដឹងអីតិចថា តែ មានប្រយោជន៏យ៉ាងហ្អឹង
តែ មានដើមកំណើតយូរយារមកហើយ ។ ចាស់បុរាណតែងតែពិសារតែ ព្រោះវាជួយបានពេលគ្រុនក្តៅ ផ្តាសាយ នឹង ការរក្សារាងមិនឲឡើងទម្ងន់ជាដើម ។ តែជាភេសជ្ជះងាយស្រួលក្នុងការធ្វើ ហើយជួយដល់សុខភាព និងស្បែក ប៉ុន្តែយើងពុំសូវបានដឹងអំពីសារះប្រយោជន៏ របស់វាច្រើនប៉ុណ្ណានទេ ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត ក៏បានអះអាងថាតែមានសារះប្រយោជន៏ ៩យ៉ាងដូចជា៖ ៕ ....អានបន្ត»» |