ផឹកទឹកក្រូចឆ្មារនៅពេលព្រឹក ជួយដល់សុខភាពនិងភាពស្រស់ស្រាយរស់រវើក!
អ្នកទាំងអស់គ្នា ប្រហែលជាបានដឹងឬក៏មិនធ្លាប់បានដឹងថា ការផឹកទឹកក្រូចឆ្មារមុនដំបូងគេបង្អស់នៅពេលព្រឹក គឺវាជួយដល់ការលាងសម្អាតថ្លើម និងជួយរំញោចដល់ការចាប់ផ្តើមប្រព័ន្ធរំលាយអាហារ។ រឿងទាំងនេះវាជាការពិត ប៉ុន្តែក្រូចឆ្មារមានអត្ថប្រយោជន៍ច្រើនជាងនេះទៅទៀត ក្រូចឆ្មារគឺជាប្រភពដ៏ល្អនៃ អាស៊ីតស៊ីទ្រិត(Citirc Acid) ប៉ូតាស្យូម(Potassium) កាល់ស្យូម(Calcium) ផុសស្វ័រ(Phoshorous) និងម៉ាញ៉េស្យូម(Magnesium)។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ជាច្រើនសន្ធឹកសន្ធាប់នៃការផឹកទឹកក្រូចឆ្មារ ហើយអាចប្រាកដបានថា នៅពេលដែលលោកអ្នកបានអានអត្ថប្រយោជន៍របស់ក្រូចឆ្មារនេះរួចហើយ អ្នកទាំងអស់គ្នានឹងផឹកទឹកក្រូចឆ្មារជាទៀងទាត់ជាមិនខាន។

១.ជួយបង្កើនប្រព័ន្ធភាពសាុំៈ ក្រូចឆ្មារផ្ទុកនៅវីតាមីនC និងប៉ូតាស្យូមយ៉ាងច្រើន ដែលវាជួយសម្រួលដល់មុខងារខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ ហើយចំនែកប៉ូតាស្យូម វាក៏បានជួយគ្រប់គ្រងសម្ភាធឈាមផងដែរ។
២.ជួយអោយមានតុល្យភាពPH: ក្រូចឆ្មារគឺជាអាហារមួយសំបូរជាតិអាល់កាឡាំងយ៉ាងច្រើនបំផុត។ ក្រូចឆ្មារសំបូរទៅដោយជាតិអាស៊ីត នៅក្នុងដំណើរការរំលាយអាហារ រាងកាយនឹងមិនបង្កើតជាតិអាស៊ីតបន្ថែមទៀតទេ ដូច្នេះហើយ វាធ្វើឲ្យជាតិអាស៊ីតក្នុងខ្លួនរបស់អ្នកត្រូវបានកាត់បន្ថយ។
៣.ជួយសម្រក់ទម្ងន់: អត្ថប្រយោជន៍ដ៏ល្អមួយ ក្នុងចំណោមអត្ថប្រយោជន៍ដ៏ល្អជាច្រើនរបស់ទឹកក្រូចឆ្មារ គឺធ្វើឲ្យយើងស្រក់ទម្ងន់បានយ៉ាងឆាប់រហ័ស ហេតុផលគឺដោយសារតែក្រូចឆ្មារមានកម្រិតជាតិសរសៃខ្ពស់ ធ្វើឲ្យយើងមានអារម្មណ៍ស្កប់ស្កល់បានយូរ ព្រមទាំងជួយទប់ស្កាត់ចំនង់នៃការឃ្លានអាហារ។ វាគ្មានអ្វីទៅពិបាកទេ គ្រាន់តែលាយទឹកក្រូចឆ្មារជាមួយនឹងទឹកក្តៅឧណ្ហៗ ហើយដាក់ស្ករឬក៏ទឹកឃ្មុំចូលរួចទទួលទាន វានឹងជួយដល់ការសម្រក់ទម្ងន់របស់អ្នកបាន។
៤.ជំនួយប្រព័ន្ធរំលាយអាហារ: ទឹកក្រូចឆ្មារក្តៅៗ អាចជួយដល់បញ្ហាការរំលាយអាហារបានយ៉ាងច្រើន ដូចជាអាការៈចង់ក្អួត ក្រហាយដើមទ្រូង និងប៉ារ៉ាស៊ីតផ្សេងៗ។ ក្រូចឆ្មារជួយដល់ពោះវៀនក្នុងការបញ្ចេញចោលកាកសំណល់ ការពារការទល់លាមក ជួយកាត់បន្ថយបរិមាណការផលិតជាតិស្លេសនៅក្នុងរាងកាយ ជួយរំលាយដុំគ្រួសឬខ្លាញ់ក្នុងថង់ប្រមាត់ ជួយសម្អាតជាតិពុលនៅក្នុងថ្លើម និងជួយជម្រុញឲ្យថ្លើមផលិតទឹកប្រមាត់ ដែលជាជាតិអាស៊ីតតម្រូវការក្នុងការរំលាយអាហារ។
៥.ជាថ្នាំបញ្ចុះទឹកនោម: ក្រូចឆ្មារជួយបង្កើនអត្រាផលិតទឹកនោមពីក្នុងរាងកាយ ដែលជួយបន្សុទ្ធជាតិពុលទៅជាទឹកនោម ដូច្នេះវាជួយរក្សាផ្លូវទឹកនោមរបស់យើងឲ្យមានសុខភាពល្អ។
៦.ថែរក្សាស្បែក: ក្រូចឆ្មារគឺជាថ្នាំសម្លាប់មេរោគពីធម្មជាតិ ដែលអាចព្យាបាលបញ្ហាស្បែកនានាបាន។ ក្រូចឆ្មារសំបូរទៅដោយវីតាមីនC ដែលជាអ្នកទទួលខុសត្រូវធ្វើអោយស្បែកស្អាតនិងមានសុខភាពល្អ។ ទឹកក្រូចឆ្មារជួយបន្សុទ្ធជាតិពុលពីក្នុងឈាម វាក៏បានជួយដល់ការថែរក្សាស្បែកផងដែរ ដែលនេះគឺជាគុណប្រយោជន៍របស់វីតាមីនC មាននៅក្នុងក្រូចឆ្មារ ជួយកាត់បន្ថយស្នាមជាំជ្រីវជ្រួញ។
៧.ល្អចំពោះធ្មេញ: អាស៊ីតស៊ីទ្រិច(citric acid)មាននៅក្នុងក្រូចឆ្មារ អាចសម្លាប់បាក់តេរីផ្សេងៗ ជួយថែទាំធ្មេញ បន្ថយការរលាកអញ្ជាញធ្មេញនិងធ្មេញ។ វិធីសាស្រ្តដោយប្រើប្រាស់ទឹកក្រូចឆ្មារនៅត្រង់កន្លែងធ្មេញដែលឈឺ វានឹងជួយកាត់បន្ថយការឈឺចាប់ យកទឹកក្រូចឆ្មារលាបលើអញ្ជាញធ្មេញ វាអាចជួយបញ្ចប់ការឈាមអញ្ជាញធ្មេញ។ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន ទឹកក្រូចឆ្មារក៏អាចបណ្តាលឲ្យខូចខាតទៅលើធ្មេញផ្ទៃផងដែរ ដូច្នេះមិនត្រូវប្រើប្រាស់ទឹកក្រូចឆ្មារច្រើនហួសហេតុពេកទេ។
៨.បំបាត់បញ្ហាផ្លូវដង្ហើម: ទឹកក្រូចឆ្មារក្តៅឧណ្ហៗ អាចជួយកម្ចាត់ការឆ្លងមេរោគនៅទ្រូង បញ្ឈប់ការក្អកជួយព្យាបាលការឆ្លងមេរោគតាមបំពង់ក ដូចជាឈឺបំពង់ក។ ដោយគ្រាន់តែច្របាច់ក្រូចឆ្មារមួយចំហៀងលាយជាមួយទឹកកន្លះកែវ ហើយយកមកកន្លាស់លេបៗជាញឹកញាប់នោះ ការឈឺបំពង់នឹងរលាយបាត់ក្នុងពេលឆាប់ៗជាមិនខាន។
៩.ជួយកម្ចាត់ទម្លាប់ញ៉ាំកាហ្វេ: ជាធម្មតា បន្ទាប់ពីអ្នកបានផឹកទឹកក្រូចឆ្មារក្តៅៗនៅពេលព្រឹក អ្នកនឹងមិនមានអារម្មណ៍ចង់ផឹកកាហ្វេទៀតទេ។ លោកអ្នកអាចសាកល្បងពិសោធន៍ដោយខ្លួនឯងផ្ទាល់។
១០.គ្រប់គ្រងសំពាធឈាមខ្ពស់ និងអាការៈផ្សេងៗ: ទឹកក្រូចឆ្មារជួយឲ្យលោកអ្នកគ្រប់គ្រងសំពាធឈាម វិលមុខ ចង់ក្អួត ជួយបំបាត់ការនឿយហត់ដល់រាងកាយ បំបាត់ភាពតប់ប្រមល់ ការក្រៀមក្រំបាក់ទឹកចិត្ត។ ការផឹកទឹកក្រូចឆ្មារក៏អាចសម្រាលជម្ងឺគ្រុនផ្តាសាយផងដែរ ដោយវាជួយបង្កើនការបញ្ចេញញើសពីរាងកាយ។
១១.ប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម: ទឹកក្រូចឆ្មារ គឺជាប្រភពសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អបំផុត ដែលជួយការពារការវិវឌ្ឍន៍របស់រ៉ាឌីកាល់ស៊េរីនៅក្នុងរាងកាយរបស់យើង។ ទឹកក្រូចឆ្មាគ្មានកាឡូរីទេ គឺដូចជាទឹកធម្មតាអញ្ជឹងគ្រាន់តែមានរស់ជាតិគ្រាន់បើជាង វាជួយព្យាបាលអាការៈឈឺក្បាលធេងធោង(ផឹកស្រារួច) ជួយតុល្យភាពជាតិស្ករក្នុងឈាម ជំរុញការរំលាយអាហារ និងសំអាតស្បែក។
របៀបផឹកទឹកក្រូចឆ្មារ
-លោកអ្នក គួរតែផឹកទឹកក្រូចឆ្មារដោយពោះទទេរនៅរៀងរាល់ពេលព្រឹក(ទឹកក្តៅឧណ្ហៗមួយកែវលាយជាមួយទឹកក្រូចឆ្មារស្រស់១ចំហៀង រួចបន្ថែមស្ករឬទឹកឃ្មុំបន្តិចតាមចំនូលចិត្ត)។
-នៅរៀងរាល់ល្ងាច លោកអ្នកក៏គួរតែញ៉ាំទឹកក្រូចឆ្មារបន្ថែម១កែវទៀតផងដែរ។
-លោកអ្នកមិនត្រូវប្រើទឹកដែលមានកម្តៅក្តៅពេក ឬក៏ត្រជាក់ពេកនោះទេ ដូច្នេះវានឹងមិនធ្វើឲ្យអ្នកឈឺក្រពះទេ។

វីតាមីនសំរាប់ប្រដាប់ភេទបុរស
អីុតាលី៖ ការសិក្សាស្រាវជ្រាវមួយអំពីការបាត់បង់ចំណង និង ភាពមិនប្រក្រតីប្រដាប់ភេទរបស់បុរសនៅពេលបំរុងប្រយុទ្ធនៅលើគ្រែ បានបង្ហាញថា វាបណ្តាលមកពីកង្វះវីតាមីន ដេ (Vitamin D)។ អ្នកជំនាញសុខភាពបានពិសោធន៍លើបុរស ១៤៣នាក់ ហើយរកឃើញ ...អានបន្ត»»» |
រក្សារាងតាមលំហាត់ប្រាណ ៥យ៉ាងងាយៗសំរាប់អ្នករវល់នឹងការងារហើយពំុមានពេលវេលាហាត់ប្រាណច្រើន សូមអនុវត្តវិធីហាត់ប្រាណ ៥ របៀប ដែលយើងណែនាំជូនលោកអ្នក។ ចំណាយពេលវេលាប្រហែលជា ៥ ទៅ ៧ នាទីរាងរាល់ព្រឹកដើម្បីភាពរហស័រហួនប្រចាំថ្ងៃ និង ជួយអោយរាងកាយនៅហំ។ ក្នុងលំហាត់ប្រាណនីមួយៗត្រូវធ្វើ ចំនួន ៥០ដង និង សំរាក ១០ វិនាទី ...អានបន្ត»»»
|
កេះច្រមុះមិនមែនជាការសំអាតទេ
មនុស្សតែងកេះច្រមុះដោយចៃដន្ដ ឬ ជាទំលាប់មិនល្អតាំងពីក្មេង។ ការកេះច្រមុះមិនគ្រាន់តែជាភាពខ្វះសុជីវធម៌ក្នុងទីសាធារណៈប៉ុណ្ណោះទេ វាជាបញ្ហាអនាម័យសំខាន់បំផុត។ កេះច្រមុះដោយដៃនឹងបង្កមេរោគឆ្លងចូលទៅក្នុងច្រមុះ ហើយផ្នែកខាងក្នុងច្រមុះជាភ្នាស់ស្តើង នឹងទទួលយកបាក់តេរីទាំងនោះ។ បាក់តេរីនោះជាេហតុបង្កអោយរលាក។ យើងតែងឃើញអ្នកកេះច្រមុះភាគច្រើនតែងមានកើតមុនក្នុងច្រមុះ ...អានបន្ត»»» |
ចំណាយតិច ..... ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់មធ្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។ ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា ....អានបន្ត»»» |