• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

អាថ៍កំបាំងស្ត្រី ៖ អារម្មណ៌ស្ត្រេសដែលស្ត្រីតែងតែមាន នៅពេលមានរដូវ 

Picture
កើតមកជាស្រ្តី យើងមានផលលំបាក ដែលភេទជាបុរសមិនអាចយល់បាន។​ ជារៀងរាល់ខែ មានពេលមួយដែលជាពេលដែល ស្រ្តីមានក្នុងអារម្មណ៌ថាពិបាកបំផុត គឺជាពេលដែលរដូវជិតមកដល់។ ជាពេលវេលាដែលមិនអាចគេចផុតបានឡើយ សំរាប់ស្រ្តី ស្ទីលបានធ្វើការសិក្សាស្រាវជ្រាវ ដើម្បីចែករំលែក ដល់មិត្តជាស្រី្តទាំងឡាយ ដើម្បីអោយអ្នកមានអាម្មណ៌ថា អ្នកដ៏ទៃក៏មាន ផលវិបាកដូចគ្នាដែរ។

អារម្មណ៌ដែលស្រ្តីតែងតែមានៈ
·       រដូវរបស់ខ្ញុំ មកពេលដែលពេលដែលត្រូវទៅដើរលេង ជាពេលដែលការងាររបស់ខ្ញុំកំពុងរវល់ខ្លាំង វាធ្វើអោយអ្នកខ្វល់ខ្វាយមិនអាចសំរេចចិត្តធ្វើអ្វីបាន
·       អូហ៌ រដូវខ្ញុំ មកយឺតហើយ យឺតមួយថ្ងៃ ពីរថ្ងៃ មួយសប្តាហ៌ មួយខែ ប្រហែលជាសុខភាពមានបញ្ហា ប្រហែលជាផ្ទៃពោះ ប្រហែលជាខ្ញុំហត់ពេក...​ ចំងល់កើតពេញខួរក្បាលរបស់អ្នក
·       មានអារម្មណ៌ថា ឈឺពោះ មានអារម្មណ៌ថា ឈឺក្បាល ឈឺគ្រប់កន្លែង មិនស្រស់ថ្លា ពិភពលោកអព្វអួរ មើលឃើញអ្វីក៏ជាផ្លូវមិនល្អ
·       មានអារម្មណ៌ថា ឃ្លានចំលែក ហើយចង់ទទួលអ្វីដែល ជាទូទៅអ្នកមិនសូវជាចង់ទទួលទាន​ ហើយម្ហូបដែលធ្លាប់ចូលចិត្តបែរជាមិនចង់ទៅវិញ
·       ទោះបីស្លៀកពាក់បែបណា ក៏អ្នកមានអារម្មណ៌ថាខ្លួនឯង មិនស្រស់ស្អាត មិនត្រូវចិត្ត
·       មានមានអារម្មណ៌ឆេវឆាវ ឆាប់ខឹង រឿងធម្មតាដែលអ្នក តែងតែអត់ធ្មត់បាន តែអ្នកស្រាប់តែទប់ចិត្តមិនបាន ទ្រហោយំ ក្រេធក្រោធ
·       មានអារម្មណ៌អស់កំលាំង ល្ហិតល្ហៃ មានអារម្មណ៌ថា គ្រាន់តែចង់នៅលើគ្រែ ហើយសំរាក
·       មានអារម្មណ៌ថា គ្រប់ចំណែកនៃដងខ្លួនរីកធំ ខុសធម្មតា វាធ្វើអោយអ្នកធុញថប់ ហើយខ្មាសអៀន

បន្ទាប់ពីរដូវបានបញ្ចប់ ស្រ្តីតែងតែមានអារម្មណ៌ស្រស់ថ្លា ហើយគិតថា ជីវិតបានត្រឡប់មកវិញហើយ។ ស្ទីលសូមជូនពរអោយស្រ្តី ទាំងឡាយ រីករាយ​ ហើយកត់ចំណាំនៅអារម្មណ៌របស់ខ្លួនយើងម្នាក់ៗ ដើម្បីជៀសវាងកុំអោយអារម្មណ៌ ដែលទាក់ទង​ រដូវ នេះប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពទូទៅ។


Picture

ដំបូន្មានខ្លីៗសម្រាប់អ្នកនៅលីវ ហើយឯកកា 
បើនៅលីវ ធ្វើម៉េចអោយខ្លួនយើងរីករាយ?​ អ្នកខ្លះ និយាយថា អផ្សុក អ្នកខ្លះថា ឯកកោ អ្នកខ្លះថា អត់មានអ្នកយល់ចិត្ត តែតាមពិតទៅ ទោះជាអ្នកមានគូរ ឬក៏នៅលីវ អារម្មណ៌បែបនេះ ហ្នឹងអាចកើតឡើងបានដូចគ្នា។ អានបន្ត»»»


Picture
តើធ្វើម៉េចពេលខូចចិត្ត?
ក្នុងជីវិតមនុស្សម្នាក់ៗ​ គ្មាននរណាអាចកំណត់បានថា វាហ្នឹងទៅជាយ៉ាងណា សេចក្តីសេ្នហា គឺអាចកើតឡើង ហើយបាត់បង់ទៅវិញដោយភាគីណាមួយ រឺភាគីទាំងសងខាងអស់ចិត្តរៀងៗ​ ខ្លួន រឺដោយសារបញ្ហាផ្សេងៗក្នុងជីវិត។ តើយើងគួរប្រឈមមុខដោយបែបណា បើយើងជួប ប្រទះរឿងបែបនេះ? អានបន្ត»»»


Picture
សារះប្រយោជន៏នៃការដើរ
នឿយហត់ពីការងារ តែកុំភ្លេចថែទាំសុខភាពផងណា​​ ការទទួលទានអាហារដោយត្រឹមត្រូវ ជាមួយនឹងការហាត់ប្រាណត្រឹមត្រូវ វាអាចជួយអោយយើងមានជីវិតដែលស្រស់ថ្លា​៕​ ពេលនេះក្រុមការងារ ស្ទីល សូមលើកយកការហាត់កីឡាដែលងាយស្រួល ដោយមិនអស់ថវិការច្រើនដល់លោកអ្នក គឺការដើរ។បើសិនជា លោកអ្នកមិនមានពេលច្រើនក្នុងការហាត់កីឡា សូមចំណាយពេលត្រឹម​​​ 30នាទី ក្នុងមួយថ្ងៃក្នុងការដើរ ។ ...អានបន្ត»»»


Picture
ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់មធ្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។  ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា។ គុណសម្បតិរបស់វាក្នុងការថែរក្សាសម្ផស្ស គឺជាគ្រឿងផ្សំសំរាប់ខាត់ស្បែក ដោយមិនធ្វើអោយស្បែកស្ងួត ដូចការខាត់នឹងអំបិល។ គឿងផ្សំឯទៀតក៏មិននៅឯណាឆ្ងាយពីផ្ទះបាយទេ៖ ទឹកឃ្មុំ  ក្រូចឆ្មារ និង ប្រេងអូលីវ  ឬក៏ប្រេងដូងដែលងាយរកបំផុតក្នុងស្រុកខ្មែរ។ ក្រូចឆ្មារ សំបូរដោយវិតាមីនសេខ្ពស់ ហើយវាក៏ត្រូវបានស្គាល់ថា និង ....អានបន្ត»»»


Powered by Create your own unique website with customizable templates.