• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

តើ ខូខូ ឆាណែល Coco Chanel ជានរណា ? 

Picture
Picture
កម្មវិធី នរណា ជា នរណា របស់ស្ទីលក្នុងថ្ងៃនេះ សូមលើកយកមកបង្ហាញកំពូលអ្នកច្នៃម៉ូដល្បីៗ ក្នុងឆាកអន្តរជាតិ ដកស្រង់មកផ្សព្វផ្សាយ ក្នុងគោលដៅចំណេះដឹង ក៏ដូចជាការស្រាវជ្រាវសម្រាប់អ្នកអាន ជាខេរៈភាសា ដែលមានចំណាប់អារម្មណ៏ស្វែងយល់ និងរៀនបន្ថែមពីស្នាដៃអ្នករចនាម៉ូដទាំងឡាយ ដើម្បីជាគន្លឹះក្នុងការរចនាម៉ូដ ក៏ដូចជាគំនិតក្នុងការយល់ដឹងជាសកល ។ ក្នុងថ្ងៃនេះ ក្រុមការងារស្ទីល នឹងលើកយកអ្នកច្នៃម៉ូដ ជើងចាស់ដ៏ល្បីឈ្មោះរបស់ប្រទេសបារាំង គឺលោកស្រី ខូខូ ឆាណែល ដែលយើងទំាងអស់គ្នា​ភាគច្រើន បានស្គាល់តាមម៉ាកកាបូប ឬទឹកអប់ដ៏ល្បីល្បាញរបស់ Chanel ។

ឈ្មោះពេញ ហ្គាប្រៀល ប៉ុងហើ ឆាណែល (កើតនៅឆ្នាំ ១៨៨៣ - ស្លាប់ឆ្នាំ ១៩៧១) ជាអ្នកច្នៃម៉ូដ ដ៏ល្បីឈ្មោះរបស់ប្រទេសបារាំង និងជាអ្នកបង្កើតម៉ាក ឆាណែល ។ លោកស្រី ជាអ្នកច្នៃម៉ូដបារាំងតែម្នាក់គត់ ដែលត្រូវបានទស្សនាវដ្តីល្បីឈ្មោះអាមេរិក ថែម (Time Magazine)ជ្រើសរើសថាជា មនុស្សមានឥទ្ធិពល ក្នុងចំណោមមនុស្ស ១០០នាក់ នៅសតវត្យទី ២០។ លោកស្រី បានពង្រីកអាជីវកម្មម៉ូដសម្លៀកបំពាក់បែបទំនើប និងថ្លៃៗ គ្រឿងសម្អាង កាប៉ូប និងទឹកអប់ម៉ាក Chanel ជាដើម ។ លោកស្រី កើតក្នុងគ្រួសារដ៏ក្រីក្រមួយ ដែលមានម្តាយជាអ្នកប៉ោក អ៊ុតខោអាវ ។ លោកស្រី មានបងប្អូន ៥នាក់ ប្រុស ២ ស្រី៣ ។ ម្តាយលោកស្រី ស្លាប់តាំងពីលោកស្រីមានអាយុ ១២ឆ្នាំមេ្លះ ។ លោកស្រីត្រូវបានឪពុកយកទៅអោយរស់នៅជាមួយម្តាយមីង និងក្រោយមករស់នៅមណ្ឌលកុមារ ដោយសារឪពុកលោកស្រី ត្រូវធ្វើចំណាកស្រុកទៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកការងារធ្វើ និងផ្សងព្រេង ។ 



ការរស់នៅក្នុងមណ្ឌលកុមារ លោកស្រីបានរៀនជំនាញកាត់ដេរ ដែលបានជួយលោកស្រី អោយទទួលបានការងារដំបូងជាជាងកាត់ដេរ ។ ក្រៅពីអាជីពកាត់ដេរ លោកស្រី ក៏ជាអ្នកចម្រៀង ការ៉ាបេ នៅតាមហាងកាហ្វេ ដែលពេញនិយមនៅស្រុកបារាំងនាសម័យនោះ។ ដោយសារអាជីពចម្រៀង លោកស្រីត្រូវបានគេដាក់ឈ្មោះហៅក្រៅថា ខូខូ ដោយសារលោកស្រីចូលចិត្តច្រៀងបទចម្រៀងពីបទ គឺបទ ខូខូ រីកូ Ko Ko Ri Ko និងបទ វី ខ្វាវួ ខូខូ Qui qu’a vu Coco ។

ដោយអាជីពជាអ្នកចម្រៀងមិនបានជោគជ័យដូចបំណងប្រាថ្នា លោកស្រី បានចាប់យកអាជីពកាត់ដេរ​ជាមុខរបរចម្បងសម្រាប់ពេលទៅអនាគត ។

លោកស្រី បានចាប់ផ្តើមស្គាល់គ្នា និងមានទំនាក់ទំនងស្នេហាជាមួយអ្នកមានបារាំងម្នាក់ គឺលោក អេទៀន បាលសាន ដែលជាអ្នកមាន មានរបរជាថៅកែក្រណាត់ ប៉ុន្តែស្នេហានេះ មិនបានជាប់លាប់យូរទេ ។ ក្រោយមកលោកស្រី បានមានទំនាក់ទំនងស្នេហាថ្មីជាមួយមិត្តភកិ្ត សង្សាចាស់លោកស្រី គឺលោក អាធួ អេតវឺត ខាពែល ដែលបានជួយជ្រោមជ្រែងលោកស្រី អោយបើកហាងទី ១ របស់លោកស្រី ។ ទំនាក់ទំនងស្នេហាទី ២នេះ ក៏មិនជាប់លាប់ដែរ ដោយសារសង្សាទី ២លោកស្រី បានទៅរៀបការប្រពន្ធថ្មីផ្សេង តែអ្នកទាំងពីរនៅតែមានស្នេហាលួចលាក់ជារឿយៗ ។


ដោយសារទំនាក់ទំនងជាមួយសង្សាទី ២ នេះហើយ ដែលលោកស្រី ចាប់ផ្តើមមានគំនិត ផលិតមួក និង​ទឹកអប់ Chanel No. 5 លេខ ៥​ ដែលជាផលិតផលប្រណិត ។ លោកស្រីចាប់ផ្តើមល្បី នៅឆ្នាំ ១៩១២ ពេលតារាស្រីបារាំង បានពាក់មួកលោកស្រី និងផ្សព្វផ្សាយ នៅលើទស្សនាវដ្តីល្បីរបស់បារាំង ឡេ ម៉ូដ Les Modes។ ដោយសារមានការជួយជ្រោមជ្រែងពីបងប្អូនស្រី​និងម្តាយមីង ក្នុងការមើលការខុសត្រូវហាង អាជីវកម្មលោកស្រី កាន់តែទទួលភាពជោគជ័យកាន់តែខ្លាំងឡើងៗ រហូតដល់លោកស្រី បានសងបំណុលថ្លៃបើកហាងទីមួយ របស់លោកស្រីទៅសង្សាទី២ លោកស្រីវិញបាន ។ ដោយសារទីតាំងហាងលោកស្រី នៅក្នុងទីប្រជុំជនក្រុងបារីស និងមានភ្ញៀវគំាទ្រច្រើន នៅឆ្នាំ ១៩២១ លោកស្រី បានពង្រីកហាង និងបង្កើតជា បូទីកក្នុងប្រវត្តិសាស្ត្រជាលើកដំបូង ដោយដាក់លក់នូវ ផលិតផលប្រណីតៗដូចជា សម្លៀកបំពាក់ មួក គ្រឿងតុបតែងអល្ល័ងការ និងទឹកអប់ ។ ខាងក្រោមនេះជាការបង្ហាញម៉ូដរដូវកាលថ្មីរបស់ Chanel 
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture

ការបង្ហាញម៉ូដរដូវកាលថ្មី ដ៏អស្ចារ្យ របស់លោក ខាល ឡេខឺហ្វៀល  

Picture
ការបង្ហាញម៉ូដសម្រាប់រដូវផ្ការីក និងរដូវក្តៅ ឆ្នាំ ២០១៥ របស់ម៉ាក ឆាណែល Chanel ដែលមានលោក ខាល ឡេខឺហ្វៀល Karl Lagerfeld ជាអ្នកច្នៃម៉ូដ និងជាប្រធានផ្នែកគ្រប់គ្រងការច្នៃម៉ូដ បានធ្វើអោយអ្នកចូលទស្សនាដែលសុទ្ធសឹងតែជាប្រធានទស្សនាវដ្តី សិល្បៈករល្បីៗ អ្នកប្លុកផ្នែកម៉ូដ និងបណ្តាអ្នកពាក់ពន្ធ័ ហារមាត់សរសើមិនដាច់ ថាជាការបង្ហាញម៉ូដដ៏អស្ចារ្យ និងសក្តិសមទៅនឹងកេរ្ត៍ឈ្មោះ របស់ម៉ាក Chanel  ។ ...អានបន្ត»»»

រ៉ូប ១០ឈុត ដ៏អស្ចារ្យ របស់ អេលី សាប Elie Saab 

Picture
រដូវកាលបង្ហាញម៉ូដសកល សម្រាប់រដូវត្រជាក់ឆ្នាំ ២០១៥ និង ម៉ូដទំនើប ខូទួរ Couture ទើបតែនឹងបពា្ចប់ទៅ នៅទីក្រុងបង្ហាញម៉ូដពិភពលោកដូចជា ញីវយ៉ក មីឡង់ បារីស និងឡុងដុង ។ កំពូលអ្នកច្នៃម៉ូដលំដាប់ពិភពលោក បានបង្ហាញ និងបង្អួតម៉ូដថ្មីៗរបស់ខ្លួនសម្រាប់រដូវកាលថ្មី ។ ក្នុងចំណោមអ្នកច្នៃម៉ូដល្បីឈ្មោះទាំងអស់ ស្ទីល សូមលើកយកនៅពេលនេះ អ្នកច្នៃម៉ូដល្បីរូប ...អានបន្ត»»»


ទំនៀមទម្លាប់សម្លៀកបំពាក់ហូល 

Pictureរូបភាព៖ ប៉ារ៉ាឌី
ហូលនិងផាមួងជាសម្លៀកបំពាក់ដែលពេញនិយមជាងគេក្នុងចំណោមសម្លៀកបំពាក់ប្រពៃណី ទាំងអស់ក្នុងការចូលរួមកម្មវិធីបែបប្រពៃណី ដូចជាពិធីមង្គលការ បុណ្យទាន ឬពិធីផ្លូវការផ្សេងៗ ។ ការប្រើប្រាស់ប្រចាំថ្ងៃគឺកម្ររណាស់ ដោយគេចាត់ទុកហូល ជាសម្លៀកបំពាក់ប្រណិត និងប្រើបានតែក្នុងកម្មវិធីជាផ្លូវការ ។ នេះក៏ដោយសារតែ ហូល ភាគច្រើនធ្វើអំពីសូត្រ ដែលជាប្រភេទសាច់ក្រណាត់កម្ររ និងពិបាកផលិត ។  អានបន្ត»»»

Picture
សម្លៀកបំពាក់រ៉ូប សីនដេរឺឡា CINDERELA ត្រូវបានសិស្សឆ្នើម ឆ្នៃម៉ូដសារជាថ្មី 

ក្រុងញីវយ៉ក ៖ សីនដេរឺឡា ដែលអ្នកគ្រប់គ្នាបានស្គាល់ និងចូលចិត្តតាមរយៈគំនូរជីវចល ជាពិសេសស្បែកជើងទិព្ធ និងឈុតរ៉ូបព៌ណខៀវដ៏ស្រស់ស្អាតរបស់នាង ដែលបានជួយអោយនាងបានជួបនឹងព្រះអង្គម្ចាស់គូរស្នេហ៏របស់នាង ។ សម្លៀកបំ​ពាក់រ៉ូបមួយឈុតដ៏ស្រស់ស្អាតនេះ​ជាក្តីស្រមៃរបស់កុមារភាគច្រើន និងក៏ជាម៉ូដសម្រាប់ការច្នៃម៉ូដរបស់អ្នកល្បីៗ រាប់សិបឆ្នាំមកហើយ សម្រាប់យកមកធ្វើជាគំនិតគោលដែរ ។ ...អានបន្ត»»»

រូបភាពៈ ស្បែកជើង ១០គូក្នុងក្តីសុបិន្ត របស់យុវជន  

Picture
Picture
SNEAKER ១០ម៉ូដ ែដលយុវត្តី ស្រមៃចង់បាន
យុវវ័យ ប្រៀបដូចជាផ្កាកំពុងក្រពុំ ដូចរុក្ខជាតិែដលកំពុងលូតលាស់ត្រួយខ្ចី អ្វីៗប្រកបទៅដោយភាពស្រស់ថ្លា មហិចិ្ឆតាក្នុងខ្លួន ភាពមាំមួន និងអង់អាច ត្រាបត្រួសហួសការស្មាន ។...អានបន្ត»»»

Picture
ស្ទីលថ្មីៗបែបទាន់សម័យនិយម 
ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ ធ្វើយ៉ាងនេះបានត្រូវ ធ្វើបែបនោះខុសនុះទេ ។ ...អានបន្ត»»»


Picture
ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ ....អានបន្ត»»»


Picture
អត់ដឹងអីតិចថា តែ មានប្រយោជន៏យ៉ាងហ្អឹង
តែ មានដើមកំណើតយូរយារមកហើយ ។ ចាស់បុរាណតែងតែពិសារតែ ព្រោះវាជួយបានពេលគ្រុនក្តៅ ផ្តាសាយ នឹង ការរក្សារាងមិនឲឡើងទម្ងន់ជាដើម ។ តែជាភេសជ្ជះងាយស្រួលក្នុងការធ្វើ ហើយជួយដល់សុខភាព និងស្បែក ប៉ុន្តែយើងពុំសូវបានដឹងអំពីសារះប្រយោជន៏ របស់វាច្រើនប៉ុណ្ណានទេ ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត ក៏បានអះអាងថាតែមានសារះប្រយោជន៏ ៩យ៉ាងដូចជា៖ ៕ ....អានបន្ត»»


Powered by Create your own unique website with customizable templates.