អាថ៌កំបាំងនៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់សម្រាប់នារីៗ
ការប្រើប្រាស់ពណ៌សម្លៀកបំពាក់ឲបានត្រឹមត្រូវ ជាការចាំបាច់ ប៉ុន្តែជាទូទៅ យើងមិនសូវ ចាប់អារម្មណ៍លើចំណុច នៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់ណាស់ណាទេ ។ នេះដោយសារ វិស័យម៉ូដ និងការយល់ដឹងអំពីម៉ូដនៅស្រុកយើងទើបតែ នឹងដើរបណ្តើរៗ ហើយភាគច្រើនយើងនិយមប្រើពណ៌បុរាណៗបន្តិច។ នេះមិនមានភាពខុសឆ្គងអ្វីនោះទេ ។ តែពេលខ្លះ យើងបានឃើញការស្លៀកពាក់របស់គេ តាមទូរទស្សន៍ ភាពយន្ត ឬតារាល្បីៗ ដែលគេប្រើពណ៌ប្លែកៗ តែមើលទៅមិនឆ្គង និងមានសភាពសក្តិសមនឹងរាវរៅរបស់គេ ។ មានពេលខ្លះយើងចង់ស្លៀកពាក់ឲដូចគេដែរ តែមិនសូវមានទំនុកចិត្តខ្លួនឯងថា ស្លៀកទៅសម ឬក៏អត់ ។ ដូច្នេះហើយភាគច្រើនយើង ហ៊ានស្លៀកតែជាមួយខោអាវស ឬខ្មៅ ឬភាគច្រើនលេងតែក្បួនងាយៗ ដូចជា ខោខៅប៊យ ជាមួយអាវយឺត ជាការស្រេច ។
ខាងក្រោមនេះ ជាក្បួនមួយចំនួនដែលអាចជួយឲយើងមានទំនុកចិត្តក្នុងការប្រើប្រាស់ ពណ៌សម្លៀកបំពាក់ លាយគ្នា ដោយមិនភ័យព្រួយ ។វាក៏អាស្រ័យទៅលើការជឿទុកចិត្ត លើខ្លួនឯងផង ទើបអាចទៅរួច ។
1. ពណ៌តែ ១ពណ៌ ៖ ការប្រើប្រាស់ក្បួនទី ១ នេះ មានលក្ខណៈសាមញ្ញ និងងាយស្រួលជាងគេ ដោយសារយើងជ្រើសរើសនូវពណ៌តែមួយដូចគ្នាមកស្លៀកពាក់ ។ នេះបានន័យ ថាបើយើងពាក់អាវពណ៌ផ្កាឈូក យើងស្លៀកខោ ឬសំពត់ និងរបស់របរតុបតែង ក្នុងប្រភេទពណ៌តែ ១ ឬពណ៌ដូចគ្នាតែស្រាល ឬចាស់ជាង ។ ការស្លៀករបៀបទី ១ នេះមានភាពនិយមចូលចិត្តស្លៀកពាក់ជាងគេ ។

2. ពណ៌ចម្រុះគ្នា ៖ ការលាយចម្រុះគ្នានេះ មិនមែនមានន័យថា យកពណ៌អ្វី មកស្លៀកលាយគ្នាបានគ្រប់ពណ៌នោះទេ ។ មានវិធីសាស្រ្តក្នុងការលាយពណ៌មួយចំនួនដែល ផ្គុំចូលគ្នាទៅ មានលក្ខណៈស្រស់ស្អាត និងចូលពណ៌គ្នាបានត្រូវល្អ ។ ជាឧទាហរណ៍
ពណ៌ស្វាយ + ពណ៌ទឹកក្រូច +ពណ៌បៃតងចាស់
លឿង + បៃតងខ្ចី + បៃតងចាស់
ខៀវ + ស្វាយ + មង្ឈុត
ក្រហម + ទឹកក្រូច + ផ្កាឈូក
ពណ៌ស្វាយ + ពណ៌ទឹកក្រូច +ពណ៌បៃតងចាស់
លឿង + បៃតងខ្ចី + បៃតងចាស់
ខៀវ + ស្វាយ + មង្ឈុត
ក្រហម + ទឹកក្រូច + ផ្កាឈូក
3. ពណ៌បំពេញគ្នា៖ ការស្លៀកពាក់តាមរបៀបទី ៣នេះ មានលក្ខណៈស្រស់ និងឆើតបន្តិច ។ ត្រូវសម្រាប់អ្នកដែលចូលចិត្តពណ៌ដិត ហើយស្រស់ ។ ការលាយគ្នារួមមានៈ
ក្រហម +បៃតង
ស្វាយ +លឿង
ក្រហម +បៃតង
ស្វាយ +លឿង
4. ផ្គុំពណ៌ ជាមួយពណ៌ស ឬពណ៌ខ្មៅ ៖ការស្លៀករបៀបទី ៤ នេះមានភាពងាយស្រួលដូចរបៀបទី ១ ដែរ ដោយយើងជ្រើសយកពណ៌គោល ១ មកស្លៀក ហើយលាយជាមួយពណ៌ស ឬពណ៌ខ្មៅ ។ មានន័យថា បើយើងស្លៀកសំពត់ពណ៌ក្រហម យើងអាចពាក់អាវពណ៌ស លាយជាមួយ។ ប៉ុន្តែការជ្រើសយកពណ៌ស ឬខ្មៅមកលាយ អាស្រ័យទៅនឹងពណ៌គោលនោះដែរ ។ បើវាជាពណ៌ក្រហមចាស់ ឬក្រមៅ ពណ៌ខ្មៅជាពណ៌សកិ្តសមយកមកស្លៀកលាយ តែបើវាជាពណ៌ក្រហមស្រស់ ពណ៌ស ជាពណ៌ត្រូវជាងពណ៌ខ្មៅយកមកលាយ ។ មានវិធីមួយទៀតដែលស្រួលជាងនេះបន្តិច គឺយកពណ៌ណឺតមកលាយ។ ពណ៌ណឺត គឺជាពណ៌ដែលស្លៀកលាយ ហើយវាមិនបន្ទាញពណ៌គោលទេ ។ ពណ៌ណឺតដែលខ្ញុំកំពុងរៀបរាប់ គឺពណ៌ប្រផេះ ។ តែគ្រាន់តែយើងមើលឲសមបន្តិច ថាបើពណ៌គោលស្រស់ ពណ៌ប្រផេះរៀងស្រាល បើពណ៌គោលស្រគាំ ពណ៌ប្រផេះរៀងក្រមៅតាមហ្នឹង ។
ការស្លៀកពាក់ជាមួយស្បែកជើង CLASSIC SNEAKERS
ស្បែកជើង ស្នីក័រខ្លាសីុក (Classic Sneakers) ធ្វើអោយអ្នកមើលទៅ ឃូល (cool) និងងាយស្រួលក្នុងការដើរ។ បើទោះជាអ្នកមិនអាចប្រើវាក្នុងកម្មវិធីផ្លូវការក៏ដោយ តែមានកាលៈទេសៈដែលអ្នកពាក់វាបាន ដូចជាចុងសប្តាហ៍ ដើរផ្សារ ដើរលែងជាមួយមិត្តភ័ក្ត និង កម្មវិធីអាហារពេលល្ងាច ឬ ទៅមើលកុនជាមួយសង្សារ។ អ្នករចនារបៀបនៃការស្លៀកពាក់របស់ ស្ទីល សូមណែនាំទិចនិចមួយចំនួនដើម្បីរៀបចំខ្លួនអោយបានសមរម្យតាមពេលវេលា នៅពេលអ្នកពាក់ស្បែកជើងស្នីក័រ។ សំរាប់ព្រឹកនិងថ្ងៃត្រង់ពេលអាកាសធាតុរាងក្តៅ ខោខ្លី អាវយឺតឬអាវសាច់ក្រណាត់ស្តើងៗ វ៉ែនតាខ្មៅ និង ស្នីក័រ គឺស័ក្កសមបំផុត។ ម៉ូតបច្ចុប្បន្នគឺ គេនិយមមូរជើងខោ និង ដៃអាវ ១ឬ២ភ្លី។ សំរាប់នារីៗចង់សិុចសីុ អាចជ្រើសយកអាវក រាងធំបន្តិចដែលបញ្ចេញសាច់ស្មាជំនួសការបង្ហាញដើមទ្រូង។ អានបន្ត»»»

ការបង្ហាញម៉ូដរដូវកាលថ្មី ដ៏អស្ចារ្យ របស់លោក ខាល ឡេខឺហ្វៀលការបង្ហាញម៉ូដសម្រាប់រដូវផ្ការីក និងរដូវក្តៅ ឆ្នាំ ២០១៥ របស់ម៉ាក ឆាណែល Chanel ដែលមានលោក ខាល ឡេខឺហ្វៀល Karl Lagerfeld ជាអ្នកច្នៃម៉ូដ និងជាប្រធានផ្នែកគ្រប់គ្រងការច្នៃម៉ូដ បានធ្វើអោយអ្នកចូលទស្សនាដែលសុទ្ធសឹងតែជាប្រធានទស្សនាវដ្តី សិល្បៈករល្បីៗ អ្នកប្លុកផ្នែកម៉ូដ និងបណ្តាអ្នកពាក់ពន្ធ័ ហារមាត់សរសើមិនដាច់ ថាជាការបង្ហាញម៉ូដដ៏អស្ចារ្យ និងសក្តិសមទៅនឹងកេរ្ត៍ឈ្មោះ របស់ម៉ាក Chanel ។ ...អានបន្ត»»»
|
សម្លៀកបំពាក់រ៉ូប សីនដេរឺឡា CINDERELA ត្រូវបានសិស្សឆ្នើម ឆ្នៃម៉ូដសារជាថ្មី
ក្រុងញីវយ៉ក ៖ សីនដេរឺឡា ដែលអ្នកគ្រប់គ្នាបានស្គាល់ និងចូលចិត្តតាមរយៈគំនូរជីវចល ជាពិសេសស្បែកជើងទិព្ធ និងឈុតរ៉ូបព៌ណខៀវដ៏ស្រស់ស្អាតរបស់នាង ដែលបានជួយអោយនាងបានជួបនឹងព្រះអង្គម្ចាស់គូរស្នេហ៏របស់នាង ។ សម្លៀកបំពាក់រ៉ូបមួយឈុតដ៏ស្រស់ស្អាតនេះជាក្តីស្រមៃរបស់ ...អានបន្ត»»» |
SNEAKER ១០ម៉ូដ ែដលយុវត្តី ស្រមៃចង់បាន
យុវវ័យ ប្រៀបដូចជាផ្កាកំពុងក្រពុំ ដូចរុក្ខជាតិែដលកំពុងលូតលាស់ត្រួយខ្ចី អ្វីៗប្រកបទៅដោយភាពស្រស់ថ្លា មហិចិ្ឆតាក្នុងខ្លួន ភាពមាំមួន និងអង់អាច ត្រាបត្រួសហួសការស្មាន ...អានបន្ត»»» |
ស្ទីលថ្មីៗបែបទាន់សម័យនិយម
ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ ធ្វើយ៉ាងនេះបានត្រូវ ធ្វើបែបនោះខុសនុះទេ ។ ...អានបន្ត»»» |
ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ ....អានបន្ត»»» |
អត់ដឹងអីតិចថា តែ មានប្រយោជន៏យ៉ាងហ្អឹង
តែ មានដើមកំណើតយូរយារមកហើយ ។ ចាស់បុរាណតែងតែពិសារតែ ព្រោះវាជួយបានពេលគ្រុនក្តៅ ផ្តាសាយ នឹង ការរក្សារាងមិនឲឡើងទម្ងន់ជាដើម ។ តែជាភេសជ្ជះងាយស្រួលក្នុងការធ្វើ ហើយជួយដល់សុខភាព ....អានបន្ត»» |