Jeans Paul Gaultier ជានរណា?
ប្រិយមិត្តអ្នកអានខ្លះប្រហែលជាស្គាល់ ឬដឹងខ្លះៗ ថា Jeans Paul Gaultier ជានរណា។ តែមិនថ្វីទេ ស្ទីលនឹងបកស្រាយពីជីវប្រវត្តិសង្ខេបរបស់កំពូលអ្នកច្នៃម៉ូដបារាំងល្បីមួយរូបនេះ ។
លោក Jeans Paul Gaultier (កើតថ្ងៃ ២៤ មេសា ១៩៥២) នៅតំបន់ Arcueil ប្រទេសបារាំង ។ លោកជាអ្នកច្នៃម៉ូដកំពូលរបស់ប្រទេសបារាំងនាពេលបច្ចុប្បន្ន និងធ្លាប់ជាអគ្គនាយកច្នៃប្រឌិតម៉ាក Hermes ។
លោក Gaultier មិនធ្លាប់បានរៀន និងហ្វឹកហាត់ជាផ្លូវការធំដុំនៅសាលាផ្នែកច្នៃម៉ូដទេ ។ ប៉ុន្តែលោកនៅតែមានឱកាសល្បីល្បាញបាន ដោយសារសមត្ថភាព និងដុងរបស់លោកផ្ទាល់ ។ លោកបានចាប់ផ្តើម ផ្ញើរគំនូរម៉ូដរបស់លោកទៅហាង និងម៉ាកម៉ូដល្បីៗ តាំងតែពីក្មេង ។ លោក Pierre Cardin បានចាប់អារម្មណ៏ចំពោះទេពកោសល្យរបស់Gaultier ហើយបានជ្រើសយក Gaultier ជាអ្នកជំនួយការជំនិត ។ បន្ទាប់មក Gaultier បានផ្លាស់ប្តូរការងារជាច្រើនលើកពីធ្វើការជាមួយ Jacques Esterel និង Jean Patou រហូតមកដល់ទីក្រុងម៉ានីលឡា ប្រទេសហ្វីលីពីនជាអ្នកគ្រប់គ្រងហាង Boutique របស់ Pierre Cardin នៅឆ្នាំ ១៩៧៤។ ស្នាដៃដំបូងរបស់លោកនៅឆ្នាំ ១៩៧៦ លោកត្រូវបានគេដាក់ងារថាជាអ្នកច្នៃម៉ូដអន់បំផុតនៅក្នុងប្រទេសបារាំង ដោយសារគេពុំទាន់ចូលចិត្ត និងទទួលស្គាល់ស្នាដៃរបស់លោក ដោយសារស្រុកបារាំងនាពេលនោះពុំទាន់ទទួលយកអ្វីដែលប្លែកៗ ដែលលោកបានច្នៃប្រឌិត។ ភាគច្រើននៃការច្នៃម៉ូដរបស់លោក គឺយកគំនិតពីការស្លៀកពាក់ម៉ូដប្រចាំថ្ងៃ Street wear ផ្តោតទៅលើវប្បធម៌សម័យថ្មី ។
ទោះពេលនោះ លោកពុំទទួលបានការគាំទ្រពីមហាជន ប៉ុន្តែលោកត្រូវបានអ្នកឯកទេស និងប្រធានទស្សនាវដ្តីធំៗរបស់ប្រទេសបារាំង បានស្ញប់ស្ញែងស្នាដៃច្នៃម៉ូដរបស់លោក មានដូចជាទស្សនាវដ្តី Elle និង Marie-Claire ។លោកចាប់ផ្តើមល្បីឈ្មោះពេលលោក ចេញម៉ូដបុរសតាមបែបទំនៀមទម្លាប់ប្រពៃណី ប្រទេសស្កុតឡេន គឺសំពត់ Kilt របស់បុរស ។ បន្ទាប់មកលោកបានចេញម៉ូដអោយតារាចម្រៀងល្បី Madonna នៅទស្សវត្យឆ្នាំ ១៩៩០ ។ លោកចូលចិត្តរៀបចំការបង្ហាញម៉ូដរបស់លោក ដែលធ្វើអោយទស្សនិកជនភ្ញាក់ផ្អើល តាមរយៈការប្រើម៉ូដែលអាយុចាស់ៗ ឬម៉ូដែលដែលមានរៀងពិតៗ ខុសពីអ្នកច្នៃម៉ូដដទៃដែលប្រើម៉ូដែល រាងដូលម៉ាឡាកាំង ។ លោកទទួលបានទាំងការគាំទ្រ និងមតិរិះគន់ជាច្រើនចំពោះវិធីសាស្ត្ររបស់លោក ។ ក្រៅពីនេះ លោកបានច្នៃម៉ូដអោយតារាល្បីៗរបស់ប្រទេសបារាំងជាច្រើនរូបទៀត រួមបញ្ចូលទាំងក្នុងរឿងខ្លះ បានលើកយកម៉ូដរបស់លោកមកស្លៀកពាក់ ។ នៅឆ្នាំ ២០០៨ លោកបានច្នៃម៉ូដអោយតារាស្រី Marion Cotillard ក្នុងឈុតទេពមច្ចា ដែលពេលនោះតារាស្រីរូបនោះបានឈ្នះពានរង្វាន់អូស្ការ Oscar Award ។លោកបានសហការជាមួយគម្រោងសិល្បៈជាច្រើនជុំវិញពិភពលោកដែលធ្វើអោយ ស្នាដៃរបស់លោក កាន់តែមានឈ្មោះបោះសម្លេងកាន់តែខ្លាំង ។ លោក Gaultier ក៏ទទួលបានជោគជ័យទាំងម៉ូដសម្លៀកបំពាក់ និងម៉ាកទឹកអប់ដ៏ល្បីរបស់លោក ដែលទឹកអប់បុរសមានដបរាងក្បាលពោះ Six Pack របស់បុរស និងស្ត្រីរាងដងខ្លួនស្ត្រី ។ ខាងក្រោមនេះជាកម្រងម៉ូដល្បីៗមួយចំនួនរបស់លោក Gaultier ។ សូមចុចលើរូបភាពនីមួយៗដើម្បើមើលរូបទំហំពេញ ។

ការបង្ហាញម៉ូដរដូវកាលថ្មី ដ៏អស្ចារ្យ របស់លោក ខាល ឡេខឺហ្វៀល

ការបង្ហាញម៉ូដសម្រាប់រដូវផ្ការីក និងរដូវក្តៅ ឆ្នាំ ២០១៥ របស់ម៉ាក ឆាណែល Chanel ដែលមានលោក ខាល ឡេខឺហ្វៀល Karl Lagerfeld ជាអ្នកច្នៃម៉ូដ និងជាប្រធានផ្នែកគ្រប់គ្រងការច្នៃម៉ូដ បានធ្វើអោយអ្នកចូលទស្សនាដែលសុទ្ធសឹងតែជាប្រធានទស្សនាវដ្តី សិល្បៈករល្បីៗ អ្នកប្លុកផ្នែកម៉ូដ និងបណ្តាអ្នកពាក់ពន្ធ័ ហារមាត់សរសើមិនដាច់ ថាជាការបង្ហាញម៉ូដដ៏អស្ចារ្យ និងសក្តិសមទៅនឹងកេរ្ត៍ឈ្មោះ របស់ម៉ាក Chanel ។
លោក ខាល ឡេខឺហ្វៀល Karl Lagerfeld មានដើមកំណើតជាជនជាតិអាល្លឺម៉ង់ ប៉ុន្តែលោកបានលូតធុំធាត់នៅស្រុកបារាំង ដោយសារក្រោយសង្គ្រាមលោកលើកទី ២បានបញ្ចប់ គ្រួសាររបស់លោកបានផ្លាស់មករស់នៅប្រទេសបារាំង តាំងតែពីលោកនៅតូច។ Karl Lagerfeld ជាស្ថាបនិក និងជាអ្នកស្នងតំណែងនៅម៉ាក Chanel តាំងពីទសវត្យទី ៨០ រហូតមកដល់បច្ចុប្បន្ន ។ ការកាន់ដំណែងប្រធានកំពូលនេះ មិនមែនបានមកពីខ្សែរបំពង់ទីបអីនោះទេ ។ លទ្ធផលទាំងនេះ គឺតាមរយៈស្នាដៃច្នៃម៉ូដកំពូលរបស់លោក ដែលបានដឹកនាំអោយម៉ាក Chanel កាន់តែល្បី និងជោគជ័យតាំងពីលោកកាន់តំណែងរហូតដល់បច្ចុប្បន្ន ។ អានបន្ត»»»

ទំនៀមទម្លាប់សម្លៀកបំពាក់ហូល
![]() ហូលនិងផាមួងជាសម្លៀកបំពាក់ដែលពេញនិយមជាងគេក្នុងចំណោមសម្លៀកបំពាក់ប្រពៃណី ទាំងអស់ក្នុងការចូលរួមកម្មវិធីបែបប្រពៃណី ដូចជាពិធីមង្គលការ បុណ្យទាន ឬពិធីផ្លូវការផ្សេងៗ ។ ការប្រើប្រាស់ប្រចាំថ្ងៃគឺកម្ររណាស់ ដោយគេចាត់ទុកហូល ជាសម្លៀកបំពាក់ប្រណិត និងប្រើបានតែក្នុងកម្មវិធីជាផ្លូវការ ។ នេះក៏ដោយសារតែ ហូល ភាគច្រើនធ្វើអំពីសូត្រ ដែលជាប្រភេទសាច់ក្រណាត់កម្ររ និងពិបាកផលិត ។ អានបន្ត»»»
|
![]() សម្លៀកបំពាក់រ៉ូប សីនដេរឺឡា CINDERELA ត្រូវបានសិស្សឆ្នើម ឆ្នៃម៉ូដសារជាថ្មី
ក្រុងញីវយ៉ក ៖ សីនដេរឺឡា ដែលអ្នកគ្រប់គ្នាបានស្គាល់ និងចូលចិត្តតាមរយៈគំនូរជីវចល ជាពិសេសស្បែកជើងទិព្ធ និងឈុតរ៉ូបព៌ណខៀវដ៏ស្រស់ស្អាតរបស់នាង ដែលបានជួយអោយនាងបានជួបនឹងព្រះអង្គម្ចាស់គូរស្នេហ៏របស់នាង ។ សម្លៀកបំពាក់រ៉ូបមួយឈុតដ៏ស្រស់ស្អាតនេះជាក្តីស្រមៃរបស់កុមារភាគច្រើន និងក៏ជាម៉ូដសម្រាប់ការច្នៃម៉ូដរបស់អ្នកល្បីៗ រាប់សិបឆ្នាំមកហើយ សម្រាប់យកមកធ្វើជាគំនិតគោលដែរ ។ ...អានបន្ត»»» |
រូបភាពៈ ស្បែកជើង ១០គូក្នុងក្តីសុបិន្ត របស់យុវជន |
![]() SNEAKER ១០ម៉ូដ ែដលយុវត្តី ស្រមៃចង់បាន
យុវវ័យ ប្រៀបដូចជាផ្កាកំពុងក្រពុំ ដូចរុក្ខជាតិែដលកំពុងលូតលាស់ត្រួយខ្ចី អ្វីៗប្រកបទៅដោយភាពស្រស់ថ្លា មហិចិ្ឆតាក្នុងខ្លួន ភាពមាំមួន និងអង់អាច ត្រាបត្រួសហួសការស្មាន ។...អានបន្ត»»» |
![]() ស្ទីលថ្មីៗបែបទាន់សម័យនិយម
ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ ធ្វើយ៉ាងនេះបានត្រូវ ធ្វើបែបនោះខុសនុះទេ ។ ...អានបន្ត»»» |
![]() ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ ....អានបន្ត»»» |
![]() អត់ដឹងអីតិចថា តែ មានប្រយោជន៏យ៉ាងហ្អឹង
តែ មានដើមកំណើតយូរយារមកហើយ ។ ចាស់បុរាណតែងតែពិសារតែ ព្រោះវាជួយបានពេលគ្រុនក្តៅ ផ្តាសាយ នឹង ការរក្សារាងមិនឲឡើងទម្ងន់ជាដើម ។ តែជាភេសជ្ជះងាយស្រួលក្នុងការធ្វើ ហើយជួយដល់សុខភាព និងស្បែក ប៉ុន្តែយើងពុំសូវបានដឹងអំពីសារះប្រយោជន៏ របស់វាច្រើនប៉ុណ្ណានទេ ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត ក៏បានអះអាងថាតែមានសារះប្រយោជន៏ ៩យ៉ាងដូចជា៖ ៕ ....អានបន្ត»» |