រូបមន្តនៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់បុរស
ការស្លៀកពាក់របស់បុរស យើងតែងតែគិតថាជាការងាយស្រួលបំផុត ដោយសារបុរសមិនសូវសាំញាំ និងកំបិកកំប៉ុក ផាត់មុខ ផាត់មាត់ដូចជាស្រ្តី ។ បុរសទៅណាមកណា ទាញយកតែខោ ពាក់អាវ និងសិតសក់ជាការស្រេច ។ ប៉ុន្តែទ្រឹស្តីទាំងនេះមិនត្រឹមត្រូវទាំងស្រុងនោះទេ ។ វាត្រឹមត្រូវ ១ចំណែកសម្រាប់អ្នក មិនសូវដេញម៉ូដ និងចូលចិត្តស្ទីលថ្មីៗ ។ តែសម្រាប់អ្នកដែលចូលចិត្ត ស្លៀកពាក់យ៉ាងហំៗ និងស្អាតគ្រប់កម្មវិធី មិនថាកម្មវិធីផ្លូវការ ការចូលរួមពិធីជប់លៀង និង កម្មវិធីកម្សាន្តផ្សេងៗ ។ ភាគច្រើនយើងតែងគិតថា គេស្លៀកពាក់សង្ហាឡួយៗ គឺសម្រាប់តែតារា ឬគេធ្វើការងារធំដុំ ។ តែមានពេលខ្លះយើងក៏ចង់ដឹង និងស្លៀកពាក់ឲបានសមសួនដែរ ។ ខាងក្រោមនេះជាអាថ៌កំបាំងមួយចំនួនក្នុងការជ្រើសរើសយកពណ៌សម្លៀកបំពាក់សម្រាប់បុរស ។ ការយកពណ៌មកប្រើផ្នែកបុរស មានភាពសុក្រិត និងមានលក្ខណៈរិតបន្តឹងបន្តិច ដោយសារបុរស និយមអ្វីដែលយូរអង្វែង មិនសូវឆាប់សាបរលាប ។ ខុសពីការជ្រើសពណ៌សម្រាប់នារីៗ ដែលនិយមអ្វីថ្មីៗ ប្លែកៗ មានភាពឆ្នៃប្រឌិតច្រើនជាងពណ៌របស់បុរស ។ អត្ថបទចុះផ្សាយលេខមុន ជា អាថ៌កំបាំងការប្រើប្រាស់ពណ៌សម្លៀកបំពាក់នារីៗ ប្រសិនបើលោកអ្នកចង់អាន សូមចុចអាន Link ខាងមុខនេះ »»»អាថ៌កំបាំងនៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់សម្រាប់នារីៗ ។ អត្ថបទខាងក្រោម យើងនឹងលើកយកតែបញ្ហាជ្រើសរើសពណ៌សម្រាប់បុរស តែ១ មកបកស្រាយ ។ ការស្លៀកពាក់ទៅតាមកម្មវិធី ការប្រើឯកសណ្ឋាន ការប្រើប្រាស់ម៉ូដស្បែកជើង និងគ្រឿងសម្ភារៈសម្រាប់បុរសផ្សេងៗទៀត យើងនឹងលើកយកមកបង្ហាញក្នុងអត្ថបទបោះពុម្ភផ្សាយ លេខបន្ទាប់ៗទៀត ។
១. ការប្រើពណ៌តែ១
ជាគោលការណ៌គ្រឹះ និងសំខាន់បំផុតសម្រាប់ការប្រើប្រាស់ពណ៌សម្លៀកបំពាក់របស់បុរសៗ ។ តើការប្រើប្រាស់ពណ៌តែ ១ មានន័យដូចម្តេច? អត្ថន័យ គឺថា យើងជ្រើសយកពណ៌គោលតែ ១មកប្រើដូចគ្នាក្នុងឯកសណ្ឋានស្លៀកពាក់របស់យើង ។ ប្រសិនយើងពាក់អាវពណ៌ខៀវ នោះទាំងខោ អាវធំ ឬអាវពាក់ពីលើក៏មានពណ៌ខៀវដែរ ។ ការប្រើពណ៌ខៀវនេះអាចជាពណ៌ខៀវដូចគ្នាបេះដាក់ ឬយើងអាចយកប្រឡាយពណ៌ខៀវស្រាល ស្រស់ ឬក្រមៅ អន្លាយពណ៌ស្វាយលាយខៀវ មកលាយក៏បាន។ ការស្លៀកពាក់បែបនេះបុរសមើលទៅមានភាពសង្ហា តែសាមញ្ញ និងទាក់ភ្នែក ។
២. ការប្រើពណ៌លាយពណ៌ស ឬខ្មៅ
វិធីសាស្រ្តទី ២នេះ ក៏មានភាពនិយមខ្លាំងក្លាក្នុងការស្លៀកពាក់របស់បុរស ក៏ដូចជាវិស័យម៉ូដបុរសទាំងមូលផងដែរ ។ ការស្លៀកពាក់លាយ ជាមួយពណ៌ស ឬពណ៌ខ្មៅ វាធ្វើអោយបុរសមានភាពសម្បូរបែបបន្តិចក្នុងការជ្រើសយកពណ៌មកប្រើ នៅពេលណាបុរសចង់ប្តូររសជាតិពីពណ៌តែ ១ មកអ្វីផ្សេងដែលមានភាពសង្ហា តែត្រូវក្បួនខ្នាតឥតខ្ចោះ ។ ឧទាហរណ៏ប្រសិនបើយើងពាក់អាវពណ៌បៃតងក្រមៅ ឈាមជ្រូក ផ្កា ក្រឡា យើងអាចស្លៀកជាមួយខោពណ៌ស ឬពណ៌ខ្មៅ និងអាវធំ ឬអាវពីលើពណ៌ខ្មៅ ឬ ស ។ ការស្លៀកបែបនេះ រំលេចនូវពណ៌បៃតងក្រម៉ៅ ឬពណ៌ដ៏ទៃដែលយើងជ្រើសយក ។ គួរសម្គាល់ថា បុរសជាទូទៅ មិនសូវនិយមពណ៌ស្រស់ និងឆើតពេកទេ ។ ប្រសិនបើពណ៌នោះជាពណ៌ចម្រុះ គេអាចប្រើបាន តែច្រើនជាពណ៌ស្រាលៗ ឬក្រម៉ៅ ។

៣. ការប្រើពណ៌លាយពណ៌ប្រផេះ
ពណ៌ប្រផេះ គឺមានងារ ថាជាពណ៌បន្សាប ឬពណ៌ណឺត ។ នេះបានន័យថាគេយកពណ៌ប្រផេះ មកលាយក្នុងការស្លៀកពាក់ ដើម្បីបន្សាបពណ៌គោលដែលគេជ្រើសរើសមកស្លៀក ។ ការប្រើប្រាស់វា មានលក្ខណៈស្រដៀង នឹងការលាយជាមួយពណ៌ស ឬពណ៌ខ្មៅដែរ តែពណ៌ប្រផេះ វាធ្វើអោយយើងមើលទៅមានភាពទន់ភ្លន់ជាង ។

៤. ការប្រើពណ៌លាយពណ៌សាច់
ពណ៌សាច់ ឬពណ៌សំបកដូង ឬកាកអំពៅ ជាពណ៌បន្ទាប់ដែលពេញនិយមក្នុងមជ្ឈដ្ឋានសម្លៀកបំពាក់បុរស ។ពណ៌នេះ មិនមែនជាពណ៌បន្សាបដូចពណ៌ប្រផេះទេ តែដោយសារលក្ខណៈធម្មជាតិរបស់ពណ៌នេះ វាបានសម្របខ្លួនយ៉ាងល្អឥតខ្ចោះក្នុងការយកមកស្លៀកពាក់លាយជាមួយពណ៌ដ៏ទៃ ដែលមានពណ៌ស ពណ៌ស្រាល និងស្រគាំៗ ។

៥. ការប្រើពណ៌លាយពណ៌ត្នោត Brown
ពណ៌ត្នោត ឬ Brown នេះត្រូវបានគេនិយមយកមកជំនួសការស្លៀកពាក់លាយជំនួសអោយពណ៌ខ្មៅ ។ វាហាក់បីដូចជាពណ៌បន្សាបប្រភេទក្រម៉ៅៗ ។
ពណ៌ត្នោត ឬ Brown នេះត្រូវបានគេនិយមយកមកជំនួសការស្លៀកពាក់លាយជំនួសអោយពណ៌ខ្មៅ ។ វាហាក់បីដូចជាពណ៌បន្សាបប្រភេទក្រម៉ៅៗ ។
៦. ការប្រើពណ៌លាយពណ៌ចម្រុះគ្នា
ការប្រើពណ៌លាយចម្រុះគ្នា ក៏ជាជម្រើសមួយផ្សេងទៀតក្នុងមជ្ឈដ្ឋានបុរស ។ ពណ៌នេះនិយមភាគច្រើនលើបុរស វ័យកណ្តាល ឬវ័យជំទង់ ។ សម្រាប់វ័យចំណាស់មិនសូវមានភាពនិយមទេ ដោយសារបុរសភាគច្រើនមើលទៅឆ្គងភ្នែកខ្លួនឯង ។ សម្រាប់វ័យជំទង់ ការប្រើពណ៌ចម្រុះគ្នានេះ បញ្ជាក់ពីភាពស្រស់ស្រាយរបស់យុវវ័យ និងភាពឡូយឆាយ សប្បាយៗ និងការដកស្រង់បទពិសោធន៏ ។ មនុស្សវ័យកណ្តាលប្រើប្រាស់ពណ៌នេះ តែច្រើនយកពណ៌ស្រាលៗបំផុត ។

អាថ៌កំបាំងនៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់សម្រាប់នារីៗ ការប្រើប្រាស់ពណ៌សម្លៀកបំពាក់ឲបានត្រឹមត្រូវ ជាការចាំបាច់ ប៉ុន្តែជាទូទៅ យើងមិនសូវ ចាប់អារម្មណ៍លើចំណុច នៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់ណាស់ណាទេ ។ នេះដោយសារ វិស័យម៉ូដ និងការយល់ដឹងអំពីម៉ូដនៅស្រុកយើងទើបតែ នឹងដើរបណ្តើរៗ ហើយភាគច្រើនយើងនិយមប្រើពណ៌បុរាណៗបន្តិច។ នេះមិនមានភាពខុសឆ្គងអ្វីនោះទេ ។ តែពេលខ្លះ យើងបានឃើញការស្លៀកពាក់របស់គេ តាមទូរទស្សន៍ ភាពយន្ត ឬតារាល្បីៗ ដែលគេប្រើពណ៌ប្លែកៗ តែមើលទៅមិនឆ្គង និងមានសភាពសក្តិសមនឹងរាវរៅរបស់គេ ។ មានពេលខ្លះយើងចង់ស្លៀកពាក់ឲដូចគេដែរ តែមិនសូវមានទំនុកចិត្តខ្លួនឯងថា ស្លៀកទៅសម ឬក៏អត់ ។ ដូច្នេះហើយភាគច្រើនយើង ហ៊ានស្លៀកតែជាមួយខោអាវស ឬខ្មៅ ឬភាគច្រើនលេងតែក្បួនងាយៗ ដូចជា ខោខៅប៊យ ជាមួយអាវយឺត ជាការស្រេច ។ ...អានបន្ត»»» |
ការស្លៀកពាក់ជាមួយស្បែកជើង CLASSIC SNEAKERS
ស្បែកជើង ស្នីក័រខ្លាសីុក (Classic Sneakers) ធ្វើអោយអ្នកមើលទៅ ឃូល (cool) និងងាយស្រួលក្នុងការដើរ។ បើទោះជាអ្នកមិនអាចប្រើវាក្នុងកម្មវិធីផ្លូវការក៏ដោយ តែមានកាលៈទេសៈដែលអ្នកពាក់វាបាន ដូចជាចុងសប្តាហ៍ ដើរផ្សារ ដើរលែងជាមួយមិត្តភ័ក្ត និង កម្មវិធីអាហារពេលល្ងាច ឬ ទៅមើលកុនជាមួយសង្សារ។ អ្នករចនារបៀបនៃការស្លៀកពាក់របស់ ស្ទីល សូមណែនាំទិចនិចមួយចំនួនដើម្បីរៀបចំខ្លួនអោយបានសមរម្យតាមពេលវេលា នៅពេលអ្នកពាក់ស្បែកជើងស្នីក័រ។ សំរាប់ព្រឹកនិងថ្ងៃត្រង់ពេលអាកាសធាតុរាងក្តៅ ខោខ្លី អាវយឺតឬអាវសាច់ក្រណាត់ស្តើងៗ វ៉ែនតាខ្មៅ និង ស្នីក័រ គឺស័ក្កសមបំផុត។ ម៉ូតបច្ចុប្បន្នគឺ គេនិយមមូរជើងខោ និង ដៃអាវ ១ឬ២ភ្លី។ សំរាប់នារីៗចង់សិុចសីុ អាចជ្រើសយកអាវក រាងធំបន្តិចដែលបញ្ចេញសាច់ស្មាជំនួសការបង្ហាញដើមទ្រូង។ អានបន្ត»»» |
ការបង្ហាញម៉ូដរដូវកាលថ្មី ដ៏អស្ចារ្យ របស់លោក ខាល ឡេខឺហ្វៀលការបង្ហាញម៉ូដសម្រាប់រដូវផ្ការីក និងរដូវក្តៅ ឆ្នាំ ២០១៥ របស់ម៉ាក ឆាណែល Chanel ដែលមានលោក ខាល ឡេខឺហ្វៀល Karl Lagerfeld ជាអ្នកច្នៃម៉ូដ និងជាប្រធានផ្នែកគ្រប់គ្រងការច្នៃម៉ូដ បានធ្វើអោយអ្នកចូលទស្សនាដែលសុទ្ធសឹងតែជាប្រធានទស្សនាវដ្តី សិល្បៈករល្បីៗ អ្នកប្លុកផ្នែកម៉ូដ និងបណ្តាអ្នកពាក់ពន្ធ័ ហារមាត់សរសើមិនដាច់ ថាជាការបង្ហាញម៉ូដដ៏អស្ចារ្យ និងសក្តិសមទៅនឹងកេរ្ត៍ឈ្មោះ របស់ម៉ាក Chanel ។ ...អានបន្ត»»»
|
សម្លៀកបំពាក់រ៉ូប សីនដេរឺឡា CINDERELA ត្រូវបានសិស្សឆ្នើម ឆ្នៃម៉ូដសារជាថ្មី
ក្រុងញីវយ៉ក ៖ សីនដេរឺឡា ដែលអ្នកគ្រប់គ្នាបានស្គាល់ និងចូលចិត្តតាមរយៈគំនូរជីវចល ជាពិសេសស្បែកជើងទិព្ធ និងឈុតរ៉ូបព៌ណខៀវដ៏ស្រស់ស្អាតរបស់នាង ដែលបានជួយអោយនាងបានជួបនឹងព្រះអង្គម្ចាស់គូរស្នេហ៏របស់នាង ។ សម្លៀកបំពាក់រ៉ូបមួយឈុតដ៏ស្រស់ស្អាតនេះជាក្តីស្រមៃរបស់ ...អានបន្ត»»» |
SNEAKER ១០ម៉ូដ ែដលយុវត្តី ស្រមៃចង់បាន
យុវវ័យ ប្រៀបដូចជាផ្កាកំពុងក្រពុំ ដូចរុក្ខជាតិែដលកំពុងលូតលាស់ត្រួយខ្ចី អ្វីៗប្រកបទៅដោយភាពស្រស់ថ្លា មហិចិ្ឆតាក្នុងខ្លួន ភាពមាំមួន និងអង់អាច ត្រាបត្រួសហួសការស្មាន ...អានបន្ត»»» |
ស្ទីលថ្មីៗបែបទាន់សម័យនិយម
ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ ធ្វើយ៉ាងនេះបានត្រូវ ធ្វើបែបនោះខុសនុះទេ ។ ...អានបន្ត»»» |
ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ ....អានបន្ត»»» |
អត់ដឹងអីតិចថា តែ មានប្រយោជន៏យ៉ាងហ្អឹង
តែ មានដើមកំណើតយូរយារមកហើយ ។ ចាស់បុរាណតែងតែពិសារតែ ព្រោះវាជួយបានពេលគ្រុនក្តៅ ផ្តាសាយ នឹង ការរក្សារាងមិនឲឡើងទម្ងន់ជាដើម ។ តែជាភេសជ្ជះងាយស្រួលក្នុងការធ្វើ ហើយជួយដល់សុខភាព ....អានបន្ត»» |