• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

ខត្រពាំង ពាយអើយ 

Picture
គ្រឿងផ្សំ ៖​
  1. សាច់ជ្រូក ៥០០ក្រាម
  2. ត្រពាំងត្រាំទឹកអំបិល ៥០០ក្រាម 
  3. ពងទា ៦គ្រាប់ (តិច ឬច្រើនតាមចំណូលចិត្ត)
  4. ស្ករត្នោត ៣ស្លាបព្រាបាយ
  5. ខ្ទឹមស 
  6. ទឹកត្រី
  7. អំបិល
របៀបធ្វើ​ ៖ 
  1. លាងពងទា ហើយដាក់ស្ងោរអោយយូរបន្តិច ប្រហែល ១០នាទីយា៉ងតិច ។ ការធ្វើដូចនេះ​ គឺងាយស្រួលបក និងពងទាឆ្អិនបានល្អ ។ ការបកពងទា កំុអោយបែកសាច់ ៈ យកពងទាែដលស្ងោររួចដាក់ត្រាំទឹកត្រជាក់ ឬលាយទឹកកកកាន់តែល្អ ។ ទុកប្រហែល ៥នាទី និងដាក់ទុកមួយអន្លើរសិន ។ 
  2. ហាន់សាច់ជ្រូកជាដុំៗ ក្រាស់ល្មម និងជៀរយកខ្លាញ់ចេញ 
  3. ហាន់ត្រពាំងជាររាងច្រវ៉ាមូល 
  4. ដំខ្ទឹម និងចិញ្រាំអោយម៉ត់ 
  5. ដាក់ភ្លើងកម្តៅល្មម ហើយចាប់ផ្តើមរំលីងស្ករត្នោត អោយក្រឡាត ក្រមៅល្អ តែមិនអោយខ្លោច 
  6. ពេលស្ករក្រហមក្រមៅល្អ ចាក់ខ្ទឹមចូល កូរបនិ្តច រួចចាក់សាច់ជ្រូកចូល
  7. ចាក់ទឹកកន្លះពែង រំងាស់ ២នាទី 
  8. ចាក់ទឹក ប្រហែល ១លីត្រទៀត ហើយចាក់ត្រពាំងចូល 
  9. បកពងទាែដលត្រាំទឹកត្រជាក់រួច ។ ដើម្បីបកកុំអោយរបកសាច់ គោះពងទានោះអោយបែកសំបកអោយសប់ និងបកក្នុងទឹកត្រជាក់នោះ ធ្វើដូចនេះវានឹងរបកដោយងាយ ។ 
  10. ដាក់ពងទាចូល ហើយរំងាស់ខនេះ ៣០ ទៅ ៤៥នាទី រួចភ្លក់ និងថែមថយ រស់ជាតិតាមចំណូលចិត្តជាការស្រេច ។ 
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture

Picture
ឆាជូរអែមទឹកស្វាយទុំ 
គ្រឿងផ្សំ ៖​
  1. សាច់ជ្រូក ឬសាច់មាន់ ឬសាច់គោ តាមចំណូលចិត្ត 
  2. សណ្តែកគួរ ១០០ក្រាម 
  3. ការ៉ុត ១ មើម 
  4. ម្ទេសប្លោក ១ផ្លែ
  5. ខ្ទឹមស 
  6. ទឹកត្រី ....អានបន្ត»»»

Picture
ឆាម្នាស់ហិរៗ
គ្រឿងផ្សំ ៖​
  1. សាច់គោ ២០០ក្រាម 
  2. ម្ទេស ៤ផ្លែ
  3. ម្នាស់ ១ ចំហៀង 
  4. ស្លឹកវា៉នស៊ុយ (ក្នុងរូបមិនមាន)
  5. ខ្ទឹមស ..អានបន្ត»»»


Picture
វិធីធ្វើទឹកសៀង
គ្រឿងផ្សំ ៖ 
  1. សៀងប្រៃ ឬសៀងផ្អែម ២០០ក្រាម ឬ ៤ស្លាបព្រាបាយ 
  2. ខ្ញី ១ដុំតូច (តាមចំណូលចិត្ត)
  3. ខ្ទឹមស ២ ទៅ ២ ដុំ 
  4. ម្ទេសហាន់ ៣ផ្លែរ អានបន្ត»»»

Picture
របៀបធ្វើទាខ្វៃ
គ្រឿងផ្សំ៖​
  1. ទាមួយ ទម្ងន់ ១គីឡូកន្លះ ទៅ ២គីឡូ
  2. ខ្ញី ១ដុំតូច 
  3. អំបិលបន្តិច 
  4. ទឹកឃ្មុំ ២ ទៅ ៣ស្លាបព្រា អានបន្ត»»»


សាច់ជ្រូក ៣ជាន់ទឹកអំពិលទុំ 

Picture
គ្រឿងផ្សំ ៖
  1. សាច់ជ្រូក ៣ជាន់ ៣០០ក្រាម 
  2. ខ្ទឹមក្រហម ៣មើម 
  3. ជីវ៉ាន់ស៊ុយ ១បាច់ 
  4. ក្រូចឆ្មារ កន្លះផ្លែ
  5. អំពិលទុំ 
  6. ស្ករសរ ២ស្លាបព្រាកាហ្វេ ...អានបន្ត»»»

Picture
នំបញ្ចូកទឹកត្រីផ្អែម 
គ្រឿងផ្សំ ៖
  1. សាច់ជ្រូក ២ជាន់ ឬសាច់សុទ្ធ
  2. នំបញ្ចុក ១គីឡួរ 
  3. បន្លែរ និងជីគ្រប់មុខ 
  4. ល្ហុងខ្ចី ១កង់
  5. ការ៉ុត ១មើម 
  6. ម្ទេសទុំ ២ផ្លែ ...អានបន្ត»»»


Picture
បបរដូងខ្ទិះ
គ្រឿងផ្សំ ៖ 
១. សាច់ដូងខ្ចីលលាដ៌ ២ផ្លែ សាច់ច្រុបៗល្អ 
២. សណ្តែកខៀវ ១០០ ក្រាម 
៣. ស្ករត្នោត ៦ស្លាបព្រាបាយ 
៤. ខ្ទិះដូង កន្លះផ្លែ
៥. អង្ករដំណើប កន្លះកំប៉ុង 
៦. អំបិល ១ចុងស្លាបព្រាកាហ្វេ ...អានបន្ត»»»

Picture
ប្រេងខ្ចងទំនើប
គ្រឿងផ្សំ ៖ 
  1. ប្រេងខ្ចង ៤ស្លាបព្រាបាយ
  2. ម្ទេសផ្លោក ២ផ្លែ
  3. ការ៉ុត ២មើម
  4. ខ្ទឹមបារាំង ១មើម 
  5. ម្រេចកំពត ១ស្លាបព្រាកាហ្វេ
  6.  ...អានបន្ត»»»


Picture
ប្រឡាក់សាច់ជ្រូក អោយឆ្ងាញ់គ្រឿងផ្សំ ៖ 
១. សាច់ជ្រូកសុទ្ធ ឬសាច់លាយខ្លាញ់ ៥០០ក្រាម 
២. ទឹកសុីអីុវផ្អែម ១ ស្លាបព្រាបាយ 
៣. ទឹកត្រី ៤ស្លាបព្រាបាយ
...អានបន្ត»»»

Picture
សារះប្រយោជន៏នៃការដើរ
នឿយហត់ពីការងារ តែកុំភ្លេចថែទាំសុខភាពផងណា​​ ការទទួលទានអាហារដោយត្រឹមត្រូវ ជាមួយនឹងការហាត់ប្រាណត្រឹមត្រូវ វាអាចជួយអោយយើងមានជីវិតដែលស្រស់ថ្លា​៕​ ពេលនេះក្រុមការងារ ស្ទីល សូមលើកយកការហាត់កីឡាដែលងាយស្រួល ...អានបន្ត»»»


Picture
ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់មធ្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។  ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា។  ....អានបន្ត»»»


Picture
ចង្កឹះសាច់មាន់
គ្រឿងផ្សំ ៖ 
១. ស្បៃចង្កឹះ ៥០០ ក្រាម
២. សាច់មាន់សុទ្ធ ចិញ្រាំអោយម៉ត់ ៣០០ ក្រាម
៣. ទឹកត្រី ២ស្លាបព្រាបាយ
៤. ខ្ទឹមសរ ២ក្លែប
  ...អានបន្ត»»»

Powered by Create your own unique website with customizable templates.