ខែចែត្រក្តៅខ្លាំង ខែប្រាំងក្តៅហែង
ក្តៅរហូតសឹងបែកខួរ ។ គិតអ្វីមិនចេញ ចង់តែអោបទឹកកកមួយដើមអោយជាប់ ឬទិញម៉ាសីនត្រជាក់ដាក់តាមខ្លួន
បានគ្រាន់បំបាត់ភាពក្តៅហែង ។ ចេញទៅណាមកណាមិនមានភាពងាយស្រួលណាស់ណាទេ ស្លៀកឃ្លុំវាហប់
ស្លៀកខ្លីវាខ្លោចសាច់ ។ ប៉ុន្តែទោះជាយ៉ាងណា ការជ្រើសរើសយកសម្លៀកបំពាក់សាច់ក្រណាត់ស្តើងៗ
និងស្រាលៗ ជាជម្រើសជួយកាត់បន្ថយភាពហប់ និងការពារស្បែកពីកម្តៅថ្ងៃ ។ ខាងក្រោមនេះ ជាម៉ូតចេញថ្មី
សម្លៀកបំពាក់ប្រចាំថ្ងៃសម្រាប់រដូវក្តៅ ដែលអ្នកអាចជ្រើសយក ។ (សូមចុចរូបនីមួយៗដើម្បើមើលរូបទំហំពេញ
) ។
រូបមន្តនៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់បុរស

ការស្លៀកពាក់របស់បុរស យើងតែងតែគិតថាជាការងាយស្រួលបំផុត ដោយសារបុរសមិនសូវសាំញាំ និងកំបិកកំប៉ុក ផាត់មុខ ផាត់មាត់ដូចជាស្រ្តី ។ បុរសទៅណាមកណា ទាញយកតែខោ ពាក់អាវ និងសិតសក់ជាការស្រេច ។ ប៉ុន្តែទ្រឹស្តីទាំងនេះមិនត្រឹមត្រូវទាំងស្រុងនោះទេ ។ វាត្រឹមត្រូវ ១ចំណែកសម្រាប់អ្នក មិនសូវដេញម៉ូដ និងចូលចិត្តស្ទីលថ្មីៗ ។ តែសម្រាប់អ្នកដែលចូលចិត្ត ស្លៀកពាក់យ៉ាងហំៗ និងស្អាតគ្រប់កម្មវិធី មិនថាកម្មវិធីផ្លូវការ ការចូលរួមពិធីជប់លៀង និង កម្មវិធីកម្សាន្តផ្សេងៗ ។ ភាគច្រើនយើងតែងគិតថា គេស្លៀកពាក់សង្ហាឡួយៗ គឺសម្រាប់តែតារា ឬគេធ្វើការងារធំដុំ ។ តែមានពេលខ្លះយើងក៏ចង់ដឹង និងស្លៀកពាក់ឲបានសមសួនដែរ ។ ខាងក្រោមនេះជាអាថ៌កំបាំងមួយចំនួនក្នុងការជ្រើសរើសយកពណ៌សម្លៀកបំពាក់សម្រាប់បុរស ។ ការយកពណ៌មកប្រើផ្នែកបុរស មានភាពសុក្រិត និងមានលក្ខណៈរិតបន្តឹងបន្តិច ដោយសារបុរស និយមអ្វីដែលយូរអង្វែង មិនសូវឆាប់សាបរលាប ។ ខុសពីការជ្រើសពណ៌សម្រាប់នារីៗ ដែលនិយមអ្វីថ្មីៗ ប្លែកៗ មានភាពឆ្នៃប្រឌិតច្រើនជាងពណ៌របស់បុរស ។ អត្ថបទចុះផ្សាយលេខមុន ជា អាថ៌កំបាំងការប្រើប្រាស់ពណ៌សម្លៀកបំពាក់នារីៗ ប្រសិនបើលោកអ្នកចង់អាន សូមចុចអាន Link ខាងមុខនេះ »»»អាថ៌កំបាំងនៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់សម្រាប់នារីៗ ។ អត្ថបទខាងក្រោម យើងនឹងលើកយកតែបញ្ហាជ្រើសរើសពណ៌សម្រាប់បុរស តែ១ មកបកស្រាយ ។ ការស្លៀកពាក់ទៅតាមកម្មវិធី ការប្រើឯកសណ្ឋាន ការប្រើប្រាស់ម៉ូដស្បែកជើង និងគ្រឿងសម្ភារៈសម្រាប់បុរសផ្សេងៗទៀត យើងនឹងលើកយកមកបង្ហាញក្នុងអត្ថបទបោះពុម្ភផ្សាយ លេខបន្ទាប់ៗទៀត ។ អានបន្ត»»»
![]() អាថ៌កំបាំងនៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់សម្រាប់នារីៗ ការប្រើប្រាស់ពណ៌សម្លៀកបំពាក់ឲបានត្រឹមត្រូវ ជាការចាំបាច់ ប៉ុន្តែជាទូទៅ យើងមិនសូវ ចាប់អារម្មណ៍លើចំណុច នៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់ណាស់ណាទេ ។ នេះដោយសារ វិស័យម៉ូដ និងការយល់ដឹងអំពីម៉ូដនៅស្រុកយើងទើបតែ នឹងដើរបណ្តើរៗ ហើយភាគច្រើនយើងនិយមប្រើពណ៌បុរាណៗបន្តិច។ នេះមិនមានភាពខុសឆ្គងអ្វីនោះទេ ។ តែពេលខ្លះ យើងបានឃើញការស្លៀកពាក់របស់គេ តាមទូរទស្សន៍ ភាពយន្ត ឬតារាល្បីៗ ដែលគេប្រើពណ៌ប្លែកៗ តែមើលទៅមិនឆ្គង និងមានសភាពសក្តិសមនឹងរាវរៅរបស់គេ ។ មានពេលខ្លះយើងចង់ស្លៀកពាក់ឲដូចគេដែរ តែមិនសូវមានទំនុកចិត្តខ្លួនឯងថា ស្លៀកទៅសម ឬក៏អត់ ។ ដូច្នេះហើយភាគច្រើនយើង ហ៊ានស្លៀកតែជាមួយខោអាវស ឬខ្មៅ ឬភាគច្រើនលេងតែក្បួនងាយៗ ដូចជា ខោខៅប៊យ ជាមួយអាវយឺត ជាការស្រេច ។ ...អានបន្ត»»» |
![]() ការស្លៀកពាក់ជាមួយស្បែកជើង CLASSIC SNEAKERS
ស្បែកជើង ស្នីក័រខ្លាសីុក (Classic Sneakers) ធ្វើអោយអ្នកមើលទៅ ឃូល (cool) និងងាយស្រួលក្នុងការដើរ។ បើទោះជាអ្នកមិនអាចប្រើវាក្នុងកម្មវិធីផ្លូវការក៏ដោយ តែមានកាលៈទេសៈដែលអ្នកពាក់វាបាន ដូចជាចុងសប្តាហ៍ ដើរផ្សារ ដើរលែងជាមួយមិត្តភ័ក្ត និង កម្មវិធីអាហារពេលល្ងាច ឬ ទៅមើលកុនជាមួយសង្សារ។ អ្នករចនារបៀបនៃការស្លៀកពាក់របស់ ស្ទីល សូមណែនាំទិចនិចមួយចំនួនដើម្បីរៀបចំខ្លួនអោយបានសមរម្យតាមពេលវេលា នៅពេលអ្នកពាក់ស្បែកជើងស្នីក័រ។ សំរាប់ព្រឹកនិងថ្ងៃត្រង់ពេលអាកាសធាតុរាងក្តៅ ខោខ្លី អាវយឺតឬអាវសាច់ក្រណាត់ស្តើងៗ វ៉ែនតាខ្មៅ និង ស្នីក័រ គឺស័ក្កសមបំផុត។ ម៉ូតបច្ចុប្បន្នគឺ គេនិយមមូរជើងខោ និង ដៃអាវ ១ឬ២ភ្លី។ សំរាប់នារីៗចង់សិុចសីុ អាចជ្រើសយកអាវក រាងធំបន្តិចដែលបញ្ចេញសាច់ស្មាជំនួសការបង្ហាញដើមទ្រូង។ អានបន្ត»»» |
ការបង្ហាញម៉ូដរដូវកាលថ្មី ដ៏អស្ចារ្យ របស់លោក ខាល ឡេខឺហ្វៀល![]() ការបង្ហាញម៉ូដសម្រាប់រដូវផ្ការីក និងរដូវក្តៅ ឆ្នាំ ២០១៥ របស់ម៉ាក ឆាណែល Chanel ដែលមានលោក ខាល ឡេខឺហ្វៀល Karl Lagerfeld ជាអ្នកច្នៃម៉ូដ និងជាប្រធានផ្នែកគ្រប់គ្រងការច្នៃម៉ូដ បានធ្វើអោយអ្នកចូលទស្សនាដែលសុទ្ធសឹងតែជាប្រធានទស្សនាវដ្តី សិល្បៈករល្បីៗ អ្នកប្លុកផ្នែកម៉ូដ និងបណ្តាអ្នកពាក់ពន្ធ័ ហារមាត់សរសើមិនដាច់ ថាជាការបង្ហាញម៉ូដដ៏អស្ចារ្យ និងសក្តិសមទៅនឹងកេរ្ត៍ឈ្មោះ របស់ម៉ាក Chanel ។ ...អានបន្ត»»»
|
![]() សម្លៀកបំពាក់រ៉ូប សីនដេរឺឡា CINDERELA ត្រូវបានសិស្សឆ្នើម ឆ្នៃម៉ូដសារជាថ្មី
ក្រុងញីវយ៉ក ៖ សីនដេរឺឡា ដែលអ្នកគ្រប់គ្នាបានស្គាល់ និងចូលចិត្តតាមរយៈគំនូរជីវចល ជាពិសេសស្បែកជើងទិព្ធ និងឈុតរ៉ូបព៌ណខៀវដ៏ស្រស់ស្អាតរបស់នាង ដែលបានជួយអោយនាងបានជួបនឹងព្រះអង្គម្ចាស់គូរស្នេហ៏របស់នាង ។ សម្លៀកបំពាក់រ៉ូបមួយឈុតដ៏ស្រស់ស្អាតនេះជាក្តីស្រមៃរបស់ ...អានបន្ត»»» |
![]() SNEAKER ១០ម៉ូដ ែដលយុវត្តី ស្រមៃចង់បាន
យុវវ័យ ប្រៀបដូចជាផ្កាកំពុងក្រពុំ ដូចរុក្ខជាតិែដលកំពុងលូតលាស់ត្រួយខ្ចី អ្វីៗប្រកបទៅដោយភាពស្រស់ថ្លា មហិចិ្ឆតាក្នុងខ្លួន ភាពមាំមួន និងអង់អាច ត្រាបត្រួសហួសការស្មាន ...អានបន្ត»»» |
![]() ស្ទីលថ្មីៗបែបទាន់សម័យនិយម
ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ ធ្វើយ៉ាងនេះបានត្រូវ ធ្វើបែបនោះខុសនុះទេ ។ ...អានបន្ត»»» |
![]() ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ ....អានបន្ត»»» |
![]() អត់ដឹងអីតិចថា តែ មានប្រយោជន៏យ៉ាងហ្អឹង
តែ មានដើមកំណើតយូរយារមកហើយ ។ ចាស់បុរាណតែងតែពិសារតែ ព្រោះវាជួយបានពេលគ្រុនក្តៅ ផ្តាសាយ នឹង ការរក្សារាងមិនឲឡើងទម្ងន់ជាដើម ។ តែជាភេសជ្ជះងាយស្រួលក្នុងការធ្វើ ហើយជួយដល់សុខភាព ....អានបន្ត»» |