តើ Christian Dior (គ្រីសស្ទៀន ឌីអ៉រ) ជានរណា?
យើងគ្រប់គ្នាធ្លាប់ស្គាល់ខ្លះៗមកហើយនូវម៉ាកកាបូប ទឹកអប់ និងសម្លៀកបំពាក់របស់ Dior ។ ប៉ុន្តែតើយើងស្គាល់ពីជីវប្រវត្តិរបស់ Dior ដែរ ឬទេ? អត្ថបទផ្សាយថ្ងៃនេះ ស្ទីល នឹងនាំប្រិយមិត្តអ្នកអាន អោយស្គាល់ ដោយសង្ខេបពីដំណើរជីវិតជោគជ័យ និងរឿងរ៉ាវរបស់ផ្ទាល់របស់កំពូលអ្នកច្នៃម៉ូដ Dior រូបនេះ ។
Christian Dior គឺជាអ្នកច្នៃម៉ូដកំពូលរបស់ប្រទេសបារាំង (កើតថ្ងៃ ២១ មករា ១៩០៥ - ស្លាប់ ២៣ តុលា ១៩៥៧) ដែលបានបង្កើតម៉ាក Dior ។ សព្វថ្ងៃជាកម្មសិទ្ធរបស់ក្រុមហ៊ុន Arnault Group។ លោកកើតនៅទីក្រុង ក្រង់វីល Grandville ជាតំបន់តាមមាត់សមុទ្រ Normandy របស់ប្រទេសបារាំង ។ លោកមានបងប្អូនបង្កើត ៥នាក់ កើតក្នុងត្រកូលគ្រួសារអ្នកមានស្តុកស្តម្ភ ដែលមានឪពុកជាម្ចាស់រោងចក្រផលិតជីចម្រុះ ។ ពេលលោកមានអាយុ ៥ឆ្នាំ គ្រួសារលោកបានផ្លាស់មករស់នៅទីក្រុង ប៉ារីសវិញ ។

ឪពុករបស់លោកមានបំណងប្រាថ្នា ចង់អោយលោក Dior ក្លាយទៅជាអ្នកការទូតបរទេស ប៉ុន្តែលោក Dior មានដុងផ្នែកសិល្បៈតាំងតែពីក្មេង ។ លោកចាប់ផ្តើមចេះរកលុយដោយខ្លួនឯង ដោយការលក់គំនូរផ្នែកម៉ូដរបស់លោកនៅមុខផ្ទះក្នុងតម្លៃមួយសន្លឹក ១០សេន ។ នៅឆ្នាំ ១៩២៨ ពេលលោកបព្ចាប់ការសិក្សា ឪពុកលោកបានជួយជ្រោមជ្រែងអោយបានបើកហាងលក់គំនូរ និងសិល្បះតូចមួយ ។ ៣ឆ្នាំក្រោយមក ម្តាយ និងបងប្រុស របស់លោកស្លាប់ ហើយគ្រួសារធ្លាក់ខ្លួនក្រ ដោយវិបត្តិសេដ្ឋកិច្ចប្រទេសបារាំង ដែលជម្រុញអោយលោកត្រូវបិទហាងចោល ។
នៅឆ្នាំ ១៩៣៧ លោក Dior បានចូលបម្រើរការងារជាមួយអ្នកច្នៃម៉ូដល្បីឈ្មោះរបស់បារាំងនៅពេលនោះ គឺលោក Robert Piquet ដែលបានបង្ហាត់បង្រៀន និងអោយ Dior ចេញ Collection ចំនួន ៣។ Dior បាននិយាយថា Robert Piquet បានបង្រៀនលោកពីគន្លឹះសំខាន់នៃភាពប្រណិតរបស់សម្លៀកបំពាក់ ។ លោកបានចាកចេញពី Robert Piquet ដោយលោកមានឈ្មោះត្រូវចូលបម្រើរក្នុងជួរកងទ័ព ។ នៅឆ្នាំ ១៩៤២ ពេលលោកចេញពីជួរកងទ័ព លោក Dior បានចូលមកធ្វើការផ្នែកច្នៃម៉ូដវិញជាមួយអ្នកច្នៃម៉ូដ Lucien Lelong ដែលលោកធ្វើការជាមួយអ្នកច្នៃម៉ូដរបស់បារាំងម្នាក់ទៀតឈ្មោះ Balmain ។ ក្នុងអំឡុងសង្រ្គាមលោកលើកទី២ លោក Dior ជាមនុស្សសំខាន់ក្នុងការចេញម៉ូដអោយភរិយារបស់មេដឹកនាំធំៗក្នុងរបបកុម្មុយនីស ។ ឆ្នាំ ១៩៤៦ លោកបានបានបើកហាងរបស់លោកផ្ទាល់ ដោយមានការជួយជ្រោមជ្រែងពីថៅកែក្រណាត់គឺលោក Marcel Boussac ។ លោកបានចេញម៉ូដតំបូងរបស់លោកប្រកបដោយជោគជ័យ ដែលមានឈ្មោះថា New Look ដែលទទួលបានការគាំទ្រពេញទំហឹងពីប្រធានទស្សនាវដ្តីម៉ូដ Harper’s Bazaar ដែលជាទស្សនាវដ្តីម៉ូដល្បីឈ្មោះប្រទេសបារាំង ។ ម៉ូដពិសេសរបស់ Dior គឺការបង្កើតរាង បានល្អឥតខ្ចោះ ។ ខាងក្រោមនេះ ជាម៉ូដថ្មីៗមួយចំនួនរបស់ម៉ាក Dior នៅក្នុងការបង្ហាញម៉ូដអន្តរជាតិ ។ អ្នកច្នៃម៉ូដនាពេលបច្ចុប្បន្នរបស់ម៉ាក Dior គឺលោក Ralf Simons។

រូបមន្តនៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់បុរស

ការស្លៀកពាក់របស់បុរស យើងតែងតែគិតថាជាការងាយស្រួលបំផុត ដោយសារបុរសមិនសូវសាំញាំ និងកំបិកកំប៉ុក ផាត់មុខ ផាត់មាត់ដូចជាស្រ្តី ។ បុរសទៅណាមកណា ទាញយកតែខោ ពាក់អាវ និងសិតសក់ជាការស្រេច ។ ប៉ុន្តែទ្រឹស្តីទាំងនេះមិនត្រឹមត្រូវទាំងស្រុងនោះទេ ។ វាត្រឹមត្រូវ ១ចំណែកសម្រាប់អ្នក មិនសូវដេញម៉ូដ និងចូលចិត្តស្ទីលថ្មីៗ ។ តែសម្រាប់អ្នកដែលចូលចិត្ត ស្លៀកពាក់យ៉ាងហំៗ និងស្អាតគ្រប់កម្មវិធី មិនថាកម្មវិធីផ្លូវការ ការចូលរួមពិធីជប់លៀង និង កម្មវិធីកម្សាន្តផ្សេងៗ ។ ភាគច្រើនយើងតែងគិតថា គេស្លៀកពាក់សង្ហាឡួយៗ គឺសម្រាប់តែតារា ឬគេធ្វើការងារធំដុំ ។ តែមានពេលខ្លះយើងក៏ចង់ដឹង និងស្លៀកពាក់ឲបានសមសួនដែរ ។ ខាងក្រោមនេះជាអាថ៌កំបាំងមួយចំនួនក្នុងការជ្រើសរើសយកពណ៌សម្លៀកបំពាក់សម្រាប់បុរស ។ ការយកពណ៌មកប្រើផ្នែកបុរស មានភាពសុក្រិត និងមានលក្ខណៈរិតបន្តឹងបន្តិច ដោយសារបុរស និយមអ្វីដែលយូរអង្វែង មិនសូវឆាប់សាបរលាប ។ ខុសពីការជ្រើសពណ៌សម្រាប់នារីៗ ដែលនិយមអ្វីថ្មីៗ ប្លែកៗ មានភាពឆ្នៃប្រឌិតច្រើនជាងពណ៌របស់បុរស ។ អត្ថបទចុះផ្សាយលេខមុន ជា អាថ៌កំបាំងការប្រើប្រាស់ពណ៌សម្លៀកបំពាក់នារីៗ ប្រសិនបើលោកអ្នកចង់អាន សូមចុចអាន Link ខាងមុខនេះ »»»អាថ៌កំបាំងនៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់សម្រាប់នារីៗ ។ អត្ថបទខាងក្រោម យើងនឹងលើកយកតែបញ្ហាជ្រើសរើសពណ៌សម្រាប់បុរស តែ១ មកបកស្រាយ ។ ការស្លៀកពាក់ទៅតាមកម្មវិធី ការប្រើឯកសណ្ឋាន ការប្រើប្រាស់ម៉ូដស្បែកជើង និងគ្រឿងសម្ភារៈសម្រាប់បុរសផ្សេងៗទៀត យើងនឹងលើកយកមកបង្ហាញក្នុងអត្ថបទបោះពុម្ភផ្សាយ លេខបន្ទាប់ៗទៀត ។ ...អានបន្ត»»»
![]() អាថ៌កំបាំងនៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់សម្រាប់នារីៗ ការប្រើប្រាស់ពណ៌សម្លៀកបំពាក់ឲបានត្រឹមត្រូវ ជាការចាំបាច់ ប៉ុន្តែជាទូទៅ យើងមិនសូវ ចាប់អារម្មណ៍លើចំណុច នៃការប្រើប្រាស់ពណ៌សម្លៀកបំពាក់ណាស់ណាទេ ។ នេះដោយសារ វិស័យម៉ូដ និងការយល់ដឹងអំពីម៉ូដនៅស្រុកយើងទើបតែ នឹងដើរបណ្តើរៗ ហើយភាគច្រើនយើងនិយមប្រើពណ៌បុរាណៗបន្តិច។ នេះមិនមានភាពខុសឆ្គងអ្វីនោះទេ ។ តែពេលខ្លះ យើងបានឃើញការស្លៀកពាក់របស់គេ តាមទូរទស្សន៍ ភាពយន្ត ឬតារាល្បីៗ ដែលគេប្រើពណ៌ប្លែកៗ តែមើលទៅមិនឆ្គង និងមានសភាពសក្តិសមនឹងរាវរៅរបស់គេ ។ មានពេលខ្លះយើងចង់ស្លៀកពាក់ឲដូចគេដែរ តែមិនសូវមានទំនុកចិត្តខ្លួនឯងថា ស្លៀកទៅសម ឬក៏អត់ ។ ដូច្នេះហើយភាគច្រើនយើង ហ៊ានស្លៀកតែជាមួយខោអាវស ឬខ្មៅ ឬភាគច្រើនលេងតែក្បួនងាយៗ ដូចជា ខោខៅប៊យ ជាមួយអាវយឺត ជាការស្រេច ។ ...អានបន្ត»»» |
![]() ការស្លៀកពាក់ជាមួយស្បែកជើង CLASSIC SNEAKERS
ស្បែកជើង ស្នីក័រខ្លាសីុក (Classic Sneakers) ធ្វើអោយអ្នកមើលទៅ ឃូល (cool) និងងាយស្រួលក្នុងការដើរ។ បើទោះជាអ្នកមិនអាចប្រើវាក្នុងកម្មវិធីផ្លូវការក៏ដោយ តែមានកាលៈទេសៈដែលអ្នកពាក់វាបាន ដូចជាចុងសប្តាហ៍ ដើរផ្សារ ដើរលែងជាមួយមិត្តភ័ក្ត និង កម្មវិធីអាហារពេលល្ងាច ឬ ទៅមើលកុនជាមួយសង្សារ។ អ្នករចនារបៀបនៃការស្លៀកពាក់របស់ ស្ទីល សូមណែនាំទិចនិចមួយចំនួនដើម្បីរៀបចំខ្លួនអោយបានសមរម្យតាមពេលវេលា នៅពេលអ្នកពាក់ស្បែកជើងស្នីក័រ។ សំរាប់ព្រឹកនិងថ្ងៃត្រង់ពេលអាកាសធាតុរាងក្តៅ ខោខ្លី អាវយឺតឬអាវសាច់ក្រណាត់ស្តើងៗ វ៉ែនតាខ្មៅ និង ស្នីក័រ គឺស័ក្កសមបំផុត។ ម៉ូតបច្ចុប្បន្នគឺ គេនិយមមូរជើងខោ និង ដៃអាវ ១ឬ២ភ្លី។ សំរាប់នារីៗចង់សិុចសីុ អាចជ្រើសយកអាវក រាងធំបន្តិចដែលបញ្ចេញសាច់ស្មាជំនួសការបង្ហាញដើមទ្រូង។ អានបន្ត»»» |
ការបង្ហាញម៉ូដរដូវកាលថ្មី ដ៏អស្ចារ្យ របស់លោក ខាល ឡេខឺហ្វៀល![]() ការបង្ហាញម៉ូដសម្រាប់រដូវផ្ការីក និងរដូវក្តៅ ឆ្នាំ ២០១៥ របស់ម៉ាក ឆាណែល Chanel ដែលមានលោក ខាល ឡេខឺហ្វៀល Karl Lagerfeld ជាអ្នកច្នៃម៉ូដ និងជាប្រធានផ្នែកគ្រប់គ្រងការច្នៃម៉ូដ បានធ្វើអោយអ្នកចូលទស្សនាដែលសុទ្ធសឹងតែជាប្រធានទស្សនាវដ្តី សិល្បៈករល្បីៗ អ្នកប្លុកផ្នែកម៉ូដ និងបណ្តាអ្នកពាក់ពន្ធ័ ហារមាត់សរសើមិនដាច់ ថាជាការបង្ហាញម៉ូដដ៏អស្ចារ្យ និងសក្តិសមទៅនឹងកេរ្ត៍ឈ្មោះ របស់ម៉ាក Chanel ។ ...អានបន្ត»»»
|
![]() សម្លៀកបំពាក់រ៉ូប សីនដេរឺឡា CINDERELA ត្រូវបានសិស្សឆ្នើម ឆ្នៃម៉ូដសារជាថ្មី
ក្រុងញីវយ៉ក ៖ សីនដេរឺឡា ដែលអ្នកគ្រប់គ្នាបានស្គាល់ និងចូលចិត្តតាមរយៈគំនូរជីវចល ជាពិសេសស្បែកជើងទិព្ធ និងឈុតរ៉ូបព៌ណខៀវដ៏ស្រស់ស្អាតរបស់នាង ដែលបានជួយអោយនាងបានជួបនឹងព្រះអង្គម្ចាស់គូរស្នេហ៏របស់នាង ។ សម្លៀកបំពាក់រ៉ូបមួយឈុតដ៏ស្រស់ស្អាតនេះជាក្តីស្រមៃរបស់ ...អានបន្ត»»» |
![]() SNEAKER ១០ម៉ូដ ែដលយុវត្តី ស្រមៃចង់បាន
យុវវ័យ ប្រៀបដូចជាផ្កាកំពុងក្រពុំ ដូចរុក្ខជាតិែដលកំពុងលូតលាស់ត្រួយខ្ចី អ្វីៗប្រកបទៅដោយភាពស្រស់ថ្លា មហិចិ្ឆតាក្នុងខ្លួន ភាពមាំមួន និងអង់អាច ត្រាបត្រួសហួសការស្មាន ...អានបន្ត»»» |
![]() ស្ទីលថ្មីៗបែបទាន់សម័យនិយម
ការស្លៀកពាក់ឲបានសមរម្យ និងទាន់សម័យ ជាកត្តាសំខាន់ សំរាប់ការរស់នៅនាសម័យកាលបច្ចុប្បន្ន ។ វាមិនមែនជារូបមន្ត រឺក៏ចាំបាច់ថាត្រូវតែ ធ្វើយ៉ាងនេះបានត្រូវ ធ្វើបែបនោះខុសនុះទេ ។ ...អានបន្ត»»» |
![]() ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ ....អានបន្ត»»» |
![]() អត់ដឹងអីតិចថា តែ មានប្រយោជន៏យ៉ាងហ្អឹង
តែ មានដើមកំណើតយូរយារមកហើយ ។ ចាស់បុរាណតែងតែពិសារតែ ព្រោះវាជួយបានពេលគ្រុនក្តៅ ផ្តាសាយ នឹង ការរក្សារាងមិនឲឡើងទម្ងន់ជាដើម ។ តែជាភេសជ្ជះងាយស្រួលក្នុងការធ្វើ ហើយជួយដល់សុខភាព ....អានបន្ត»» |