• ម៉ូដ
    • ម៉ូដខ្មែរ
    • ម៉ូដសកល
    • នរណា ជា នរណា
  • ការតុបតែងកាយ
  • តារា និង សិល្បៈ
  • ទស្សនាចរណ៏
  • ម្ហូបអាហារ និង សុខភាព
    • អាហារ និងភេសជ្ជៈ
    • សុខភាព និងស្នេហា

វិធីសាស្ត្រ ស្ងោរ​ស៊ុត​​បាន​ឆ្អិន​ល្អ គ្រប់​ពេល​វេលា

Picture
តើ​លោក​អ្នក​កំពុង​តែ​ស្វែង​រកវីធី​សាស្រ្ត ដើម្បី​បង្កើន​សារធាតុ​ប្រូតេអ៊ីន សម្រាប់​ទទួលទាន​មែនទេ?​ នៅ​ពេល​នេះ លោក​អ្នក​មិនចាំ​បាច់​ត្រូវ​ពឹង​ផ្អែកទាំងស្រុងទៅ​លើមុខ​បញ្ជី​​ប្រូតេអ៊ីន​​ ដែល​គេ​បាន​សរសេរ​នៅ​លើ​កញ្ចប់​ផលិត​ផល ឬក៏​គ្រាប់​ម្សៅ​​ប្រូតេអ៊ីន​នានា​​ដែល​គេ​លក់​នៅ​តាម​ផ្សារ​​នោះ​ទេ។ អាហារ​​បែប​ធម្មជាតិ​ ក៏​​មាន​នូវ​​​សារធាតុប្រូតេអ៊ីនដែល​យើង​ចង់​រួច​ទៅ​ហើយ នោះ​​គឺស៊ុត​។ យើង​គួរ​តែ​អរគុណទៅ​ដល់​សត្វមាន់ ព្រោះ​ពួក​វា​បាន​បង្កើត​ស៊ុត​ដែល​មានរស​ជាតិ​ឆ្ងាញ់និង​មាន​ប្រយោជន៍​​ ព្រម​ទាំង​​ក៏​​ជា​​កំពូល​អាហារ​ដ៏​ល្អ​ផង​ដែរ​។ ស៊ុត​​មាន់​​​មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ធាតុ​​ផ្សំ សម្រាប់​​ដុតធ្វើ​ជា​​​​​​នំ​ផ្សេងៗមាន​​រសជាតិ​ឆ្ងាញ់​ និង​​​​​ជា​អាហារ​ផ្សេងទៀត​ជា​ច្រើន​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ស៊ុត​មាន់​ក៏​ជា​សារធាតុ​ផ្សំ​របស់​ម្សៅ​​​ក្រែម សម្រាប់​លាប​លើ​អាហារ​ផ្សេង​ៗ​ផង​ដែរ​។

តើ​​ការ​ចំអិន​ស៊ុត​អោយ​ឆ្អិន​​ល្មម​ៗ វា​គឺ​ជា​រឿង​ដ៏​ល្អ​ឬ? ​គ្រាន់​តែ​រឿង​ប៉ុណ្ណឹងសោះ ​​​​ហាក់​បី​ដូច​ជា​​ស្មុគ​ស្មាញ​ម្លេះ ​ខណៈ​​ដែល​​​វា​​​គឺ​ជា​រឿង​ងាយ​ស្រួល​សោះ​។ ការ​ចំអិនស៊ុត​អោយ​ឆ្អិន​ខ្លាំង​​ វា​គឺ​ជា​អាហារ​សម្រន់​​ ដែល​មាន​កម្រិត​ជាតិ​​ប្រូតេ​អ៊ីន​​ដ៏​ល្អ​ឥត​ខ្ចោះ​​​។ ចំនែក​ឯ​​ការ​ចំអិន​ស៊ុត​អោយ​​ឆ្អិន​តិច​ៗ​វិញ (ឆ្អិនជ័រភ្នៅ) នៅ​​ពេល​ដែល​​​ញ៉ាំ​វា ពង​ពណ៌​លឿង​នឹង​​​​ហូរហៀរ​មក​ ​​តែ​​មើលទៅ​ហាក់បី​ដូច​ជា​ទឹក​ជ្រលក់​ពិសេស​អ្វី​​​ម្យ៉ាង​។ បញ្ហា​នៅ​ត្រង់​ថា ការ​ស្មានពេល​វេលា​​​ចំអិន​ស៊ុត​អោយ​បាន​​ឆ្អិន​ល្អ​​ ​គឺ​វាពិបាក​នឹង​អោយ​យើង​​ស្មាន​ត្រូវ​។​ ជា​រឿយ​ៗ ​រាល់​ការ​ចំអិន​ស៊ុត​ យើង​តែង​តែ​ចង់បាន​ពង​ក្រហមរឹង ឬ​ក៏​​​មិន​រឹង​ទៅ​តាមបំនង​របស់​យើង។​ វា​គឺ​ជា​រឿងមួយ​ដ៏​ខក​បំនង ពេល​ដែល​យើង​ចង់បានពងក្រហម​​រឹង​ល្អ តែ​បែ​ជា​​ទទួល​បាន​ពង​ក្រហម​ខាប់ៗហៀរ​ចេញមក​វិញ​នោះ​។ ឈប់​​មាន​ការព្រួយ​បារម្ភ​ទៀតទៅ នៅ​ពេល​នេះ​យើង​មាន​វិធី​សាស្រ្ត​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​ចំអិន​​ស៊ុត​របស់​លោក​អ្នក​អោយ​បាន​ត្រឹម​ត្រូវ តាម​​កម្រិត​ដែល​អ្នក​ចង់​បាន​គ្រប់​ពេល​។

វិធីសាស្រ្ត
ជំហានទី១: ដាក់ស៊ុតចូល​ទៅ​ក្នុង​ឆ្នាំង​​ តែ​កុំ​ដាក់ស៊ុត​ច្រើនពេក​ក្នុង​ឆ្នាំង​១ (​បន្ទាប់មក​ចាក់​ទឹក​ត្រជាក់ធម្មតាចូល​​ ​​ចាក់ទឹកអោយ​លិចពងប្រហែល២ឬ៣សង់ទីម៉ែត្រ (​ប្រហែល​​១ខ្នាំង​ម្រាមដៃ)។ (អាថ័កំបាំងៈ បន្ថែម​​ទឹក​ខ្មេះ​ចូល​ទៅ​ក្នុង​ទឹកស្ងោរស៊ុត ដើម្បី​ងាយ​ស្រួល​បក​សំបក​នៅ​ពេល​ស៊ុត​ឆ្អិន)
ជំហានទី២: ដាក់ឆ្នាំង​លើ​ចង្រ្កាន បើក​កម្តៅ​ភ្លើង​​អោយ​ខ្លាំង
ជំហាន​ទី​៣: នៅ​ពេល​ដែល​ទឹក​ចាប់​ផ្តើម​ពុះសព្វ គ្រប​គម្រប​ឆ្នាំង បន្ទាប់មក​លើក​ឆ្នាំង​ចេញ​ពី​ចង្ក្រាន
ជំហានទី៤: ទាញនាឡិកា​មក​ដើម្បី​​ចាប់​ផ្តើម​​ផ្ទៀង​​នាទី សូម​មើល​​ចំនួន​នាទីតាម​កម្រិត​ឆ្អិន​របស់​ស៊ុត​​ដែល​លោក​អ្នក​ចង់​បាន
Picture
ពេលវេលា


៣​នាទី: ផ្នែកពង​ពណ៌​ស​នៅ​ទន់និងបែក​ភក់ៗ ចំនែក​ពង​ក្រហមគឺ​នៅ​រាវ
៤នាទី: ផ្នែក​​ពងពណ៌សនៅ​ទន់ភក់ៗ​ ចំនែក​ពង​ក្រហមគឺ​នៅ​តែ​​មានលក្ខណៈរាវ តែ​រាង​រឹង​ជាងមុន​​បន្តិច
៦នាទី: ផ្នែក​ពងពណ៌សនៅ​ទន់​តែមិន​បែក​ភក់ៗ​​ទេ  ពងក្រហម​មានលក្ខណៈទន់​ម៉ត់រលោងដូច​​ជា​ក្រែម
១០នាទី: ផ្នែក​ពណ៌សនិងពងក្រហម​គឺ​ឡើង​រឹង ប៉ុន្តែ​ពង​ក្រហម​នៅ​ទន់ជ្រាយ​តិចៗ
១៥នាទី: ផ្នែក​ពណ៌សនិងពងក្រហមគឺ​រឹង​សព្វ​ទាំង​អស់ ឆ្អិន​ខ្លាំង​
ក្រោយ​ពី​​​ស៊ុត​ឆ្អិន​​អស់​ហើយ ចាក់ស៊ុត​ទាំង​អស់​ចូល​ទៅ​​​ក្នុង​​ទឹក​ត្រជាក់១នាទី ប្រយោជន៍​ដើម្បី​ងាយ​​​ស្រួល​បក​សំបក​ស៊ុត។

របៀប​ចង់ដឹង​​​អំពី​​ស៊ុតចាស់​ ឬ​ថ្មី

ស៊ុត​​​ដែល​ថ្មី​ៗ​​ទើប​​វា​មាន​រស់ជាតិ​ឆ្ងាញ់ ប្រសិន​បើ​អ្នក​មិន​ប្រាកដថា​តើ​ស៊ុតរបស់​អ្នក​នៅ​ថ្មី​ស្រស់ ឬ​ក៏​ចាស់​យូរ​ថ្ងៃ​មក​ហើយ អ្នក​អាច​សាក​ល្បង​មើលដោយ​វិធី​សាស្រ្ត​ ដាក់ស៊ុត​ដែលអ្នក​ចង់​ដឹង​ទៅ​ក្នុង​ចានកញ្ចក់​ថ្លា​ដើម្បី​ងាយ​ស្រួល​មើលឃើញ​ច្បាស់ បន្ទាប់​មក​​ចាក់​ទឹក​ចូល​​អោយ​​ពេញ

Picture
ធ្លាក់នៅបាតចាន: ១០០%នៅ​ថ្មី ហើយ​​មាន​រស់ជាតិ​ឆ្ងាញ់
គែម​អណ្តែតស៊ុត: ស៊ុត​មាន​​រយៈពេល១​អាទិត្យ អាចញ៉ាំ​បាន!
អណ្តែត​ឈរត្រង់: ស៊ុត​​មាន​រយៈពេលពីរបី​សប្តាហ៍ យក​ល្អ​កុំ​​​ញ៉ាំ​អី!
អណ្តែត​ទៅ​ផ្ទៃ​ខាង​លើ: ស៊ុត​មាន​រយៈពេល​យូរ​ណាស់​! មិន​ត្រូវ​ញ៉ាំ​ទេ!

ខត្រពាំង ពាយអើយ 

Picture
គ្រឿងផ្សំ ៖​
  1. សាច់ជ្រូក ៥០០ក្រាម
  2. ត្រពាំងត្រាំទឹកអំបិល ៥០០ក្រាម 
  3. ពងទា ៦គ្រាប់ (តិច ឬច្រើនតាមចំណូលចិត្ត)
  4. ស្ករត្នោត ៣ស្លាបព្រាបាយ
  5. ខ្ទឹមស 
  6. ទឹកត្រី
  7. អំបិល


Picture
ឆាជូរអែមទឹកស្វាយទុំ 
គ្រឿងផ្សំ ៖​
  1. សាច់ជ្រូក ឬសាច់មាន់ ឬសាច់គោ តាមចំណូលចិត្ត 
  2. សណ្តែកគួរ ១០០ក្រាម 
  3. ការ៉ុត ១ មើម 
  4. ម្ទេសប្លោក ១ផ្លែ
  5. ខ្ទឹមស 
  6. ទឹកត្រី ....អានបន្ត»»»

Picture
ឆាម្នាស់ហិរៗ
គ្រឿងផ្សំ ៖​
  1. សាច់គោ ២០០ក្រាម 
  2. ម្ទេស ៤ផ្លែ
  3. ម្នាស់ ១ ចំហៀង 
  4. ស្លឹកវា៉នស៊ុយ (ក្នុងរូបមិនមាន)
  5. ខ្ទឹមស ..អានបន្ត»»»


Picture
វិធីធ្វើទឹកសៀង
គ្រឿងផ្សំ ៖ 
  1. សៀងប្រៃ ឬសៀងផ្អែម ២០០ក្រាម ឬ ៤ស្លាបព្រាបាយ 
  2. ខ្ញី ១ដុំតូច (តាមចំណូលចិត្ត)
  3. ខ្ទឹមស ២ ទៅ ២ ដុំ 
  4. ម្ទេសហាន់ ៣ផ្លែរ អានបន្ត»»»

Picture
របៀបធ្វើទាខ្វៃ
គ្រឿងផ្សំ៖​
  1. ទាមួយ ទម្ងន់ ១គីឡូកន្លះ ទៅ ២គីឡូ
  2. ខ្ញី ១ដុំតូច 
  3. អំបិលបន្តិច 
  4. ទឹកឃ្មុំ ២ ទៅ ៣ស្លាបព្រា អានបន្ត»»»


សាច់ជ្រូក ៣ជាន់ទឹកអំពិលទុំ 

Picture
គ្រឿងផ្សំ ៖
  1. សាច់ជ្រូក ៣ជាន់ ៣០០ក្រាម 
  2. ខ្ទឹមក្រហម ៣មើម 
  3. ជីវ៉ាន់ស៊ុយ ១បាច់ 
  4. ក្រូចឆ្មារ កន្លះផ្លែ
  5. អំពិលទុំ 
  6. ស្ករសរ ២ស្លាបព្រាកាហ្វេ ...អានបន្ត»»»

Picture
នំបញ្ចូកទឹកត្រីផ្អែម 
គ្រឿងផ្សំ ៖
  1. សាច់ជ្រូក ២ជាន់ ឬសាច់សុទ្ធ
  2. នំបញ្ចុក ១គីឡួរ 
  3. បន្លែរ និងជីគ្រប់មុខ 
  4. ល្ហុងខ្ចី ១កង់
  5. ការ៉ុត ១មើម 
  6. ម្ទេសទុំ ២ផ្លែ ...អានបន្ត»»»


Picture
បបរដូងខ្ទិះ
គ្រឿងផ្សំ ៖ 
១. សាច់ដូងខ្ចីលលាដ៌ ២ផ្លែ សាច់ច្រុបៗល្អ 
២. សណ្តែកខៀវ ១០០ ក្រាម 
៣. ស្ករត្នោត ៦ស្លាបព្រាបាយ 
៤. ខ្ទិះដូង កន្លះផ្លែ
៥. អង្ករដំណើប កន្លះកំប៉ុង 
៦. អំបិល ១ចុងស្លាបព្រាកាហ្វេ ...អានបន្ត»»»

Picture
ប្រេងខ្ចងទំនើប
គ្រឿងផ្សំ ៖ 
  1. ប្រេងខ្ចង ៤ស្លាបព្រាបាយ
  2. ម្ទេសផ្លោក ២ផ្លែ
  3. ការ៉ុត ២មើម
  4. ខ្ទឹមបារាំង ១មើម 
  5. ម្រេចកំពត ១ស្លាបព្រាកាហ្វេ
  6.  ...អានបន្ត»»»


Picture
ប្រឡាក់សាច់ជ្រូក អោយឆ្ងាញ់គ្រឿងផ្សំ ៖ 
១. សាច់ជ្រូកសុទ្ធ ឬសាច់លាយខ្លាញ់ ៥០០ក្រាម 
២. ទឹកសុីអីុវផ្អែម ១ ស្លាបព្រាបាយ 
៣. ទឹកត្រី ៤ស្លាបព្រាបាយ
...អានបន្ត»»»

Picture
សារះប្រយោជន៏នៃការដើរ
នឿយហត់ពីការងារ តែកុំភ្លេចថែទាំសុខភាពផងណា​​ ការទទួលទានអាហារដោយត្រឹមត្រូវ ជាមួយនឹងការហាត់ប្រាណត្រឹមត្រូវ វាអាចជួយអោយយើងមានជីវិតដែលស្រស់ថ្លា​៕​ ពេលនេះក្រុមការងារ ស្ទីល សូមលើកយកការហាត់កីឡាដែលងាយស្រួល ...អានបន្ត»»»


Picture
ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់មធ្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។  ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា។  ....អានបន្ត»»»


Picture
ចង្កឹះសាច់មាន់
គ្រឿងផ្សំ ៖ 
១. ស្បៃចង្កឹះ ៥០០ ក្រាម
២. សាច់មាន់សុទ្ធ ចិញ្រាំអោយម៉ត់ ៣០០ ក្រាម
៣. ទឹកត្រី ២ស្លាបព្រាបាយ
៤. ខ្ទឹមសរ ២ក្លែប
  ...អានបន្ត»»»

Powered by Create your own unique website with customizable templates.