គ្រឿងផ្សំ ៈ
- តៅហ៊ូ ១ ដុំ
- ក្រូចថ្លុង ១ ចំហៀង (តិច ឬច្រើនតាមចំណូលចិត្ត)
- ស្ពៃក្តោបក្រហម ១ ជ្រុង
- ត្រសក់ ២ផ្លែ
- ការ៉ុត ១ មើម
- មីសួរ ១កញ្ចប់ តូច
- ខ្ទឹមស ខ្ទឹមក្រហម
- ម្ទេស ២ ឬ ៣ ផ្លែរ
- សណ្តែកដី លីង ២ ស្លាបព្រាបាយ
- ស្ករស ឬស្ករត្នោត ៥ ស្លាពព្រាបាយ
- ទឹកត្រី អំបិល និង ក្រូចឆ្មារ ២ផ្លែរ និងបង្គារក្រៀមបន្តិច
របៀបធ្វើៈ
ទឹកត្រីផ្អែម
ការធ្វើញាំ
ទឹកត្រីផ្អែម
- ដាំទឹកក្តៅ ៣០០មីលីលីត្រ អោយពុះ
- ដាក់ស្ករត្នោតតាមចំនួនខាងលើ ខ្ទឹមស ខ្ទឹមក្រហមដែលចិញ្រាំរួច ច្របាច់ក្រូចឆ្មារ និង ដាក់អំបិល ២ស្លាបព្រាកាហ្វេ និងទឹកត្រី ៤ស្លាបព្រា
- កូរទឹកត្រីផ្អែម ដាក់ម្ទេសដែលហាន់រួចចូល និងភ្លក់រសជាតិ ។ ត្រូវមានរសជាតិជូរអែមដិត ។ ទុកទឹកត្រីផ្អែមមួយអន្លើរ ។
ការធ្វើញាំ
- បកសំបកក្រូចថ្លុង និងញែកជាក្លែបតូចៗល្មម
- ហាន់ត្រសក់ជារាងច្រវ៉ាវែង
- ឈូសការ៉ុត ច្រវ៉ាវែងល្អិតៗ
- ហាន់ស្ពៃក្តោបអោយស្តើងៗ
- ត្រាំមីសួរជាមួយទឹកក្តៅ រយៈពេល ១៥នាទី (ឬ អ្នកអាចស្រុះមីសួរក៏បាន តែត្រូវប្រយត្ន័ស្រុះកុំអោយមីសួរទន់រលួយពេក)
- ពុះតៅហ៊ូ ជាបួនចំរៀកស្តើងល្មម ហើយ ចៀនតៅហ៊ូ អោយឆ្អិនល្អ
- យកតៅហ៊ូដែលចៀនរួច មកត្រាំក្នុងទឹកត្រីផ្អែម ហើយទុក ១០នាទី អោយចូលជាតិល្អ ។ ការធ្វើបែបនេះ គឺដើម្បីអោយតៅហ៊ូ ចូលរសជាតិឆ្ងាញ់ ។ តៅហ៊ូជាប្រភេទអាហារ គ្មានរសជាតិ និងសាប ដូចនេះ យើងត្រូវត្រាំវាក្នុងទឹកត្រីផ្អែម ។ បើយើងលាយពេលញាំ វាឆាប់បែកសាច់ពេក ។
- កាត់មីសួរដែលត្រាំទឹករួច ជាកំណាត់ខ្លីៗ
- ច្របល់ត្រសក់ ការ៉ុត ក្រូចថ្លុង ស្ពៃក្តោប បញ្ចូលគ្នា និងលាយថើរៗ
- ចាក់ទឹកត្រីផ្អែមចូល និងលាយសណ្តែកដីដែលលីង និងបុករួចចូល
- ចុងក្រោយដាក់តៅហ៊ូ និងម្ទេសចូលជាការស្រេច ។ ខាងក្រោមជារូបភាពលំដាប់នៃការចម្អិន
ខត្រពាំង ពាយអើយគ្រឿងផ្សំ ៖
|
វិធីសាស្ត្រ ស្ងោរស៊ុតបានឆ្អិនល្អ គ្រប់ពេលវេលា
តើលោកអ្នកកំពុងតែស្វែងរកវីធីសាស្រ្ត ដើម្បីបង្កើនសារធាតុប្រូតេអ៊ីន សម្រាប់ទទួលទានមែនទេ? នៅពេលនេះ លោកអ្នកមិនចាំបាច់ត្រូវពឹងផ្អែកទាំងស្រុងទៅលើមុខបញ្ជីប្រូតេអ៊ីន ដែលគេបានសរសេរនៅលើកញ្ចប់ផលិតផល ឬក៏គ្រាប់ម្សៅប្រូតេអ៊ីននានាដែលគេលក់នៅតាមផ្សារនោះទេ។ អាហារបែបធម្មជាតិ ក៏មាននូវសារធាតុប្រូតេអ៊ីនដែលយើងចង់រួចទៅហើយ នោះគឺស៊ុត។ យើងគួរតែអរគុណទៅដល់សត្វមាន់ ព្រោះពួកវាបានបង្កើតស៊ុតដែលមានរសជាតិឆ្ងាញ់និងមានប្រយោជន៍ ព្រមទាំងក៏ជាកំពូលអាហារដ៏ល្អផងដែរ។ ..អានបន្ត»»» |
ឆាជូរអែមទឹកស្វាយទុំ
គ្រឿងផ្សំ ៖
|
ឆាម្នាស់ហិរៗ
គ្រឿងផ្សំ ៖
|
វិធីធ្វើទឹកសៀង
គ្រឿងផ្សំ ៖
|
របៀបធ្វើទាខ្វៃ
គ្រឿងផ្សំ៖
|
សាច់ជ្រូក ៣ជាន់ទឹកអំពិលទុំគ្រឿងផ្សំ ៖
|
នំបញ្ចូកទឹកត្រីផ្អែម
គ្រឿងផ្សំ ៖
|
បបរដូងខ្ទិះ
គ្រឿងផ្សំ ៖ ១. សាច់ដូងខ្ចីលលាដ៌ ២ផ្លែ សាច់ច្រុបៗល្អ ២. សណ្តែកខៀវ ១០០ ក្រាម ៣. ស្ករត្នោត ៦ស្លាបព្រាបាយ ៤. ខ្ទិះដូង កន្លះផ្លែ ៥. អង្ករដំណើប កន្លះកំប៉ុង ៦. អំបិល ១ចុងស្លាបព្រាកាហ្វេ ...អានបន្ត»»» |
ប្រេងខ្ចងទំនើប
គ្រឿងផ្សំ ៖
|
ប្រឡាក់សាច់ជ្រូក អោយឆ្ងាញ់គ្រឿងផ្សំ ៖
១. សាច់ជ្រូកសុទ្ធ ឬសាច់លាយខ្លាញ់ ៥០០ក្រាម ២. ទឹកសុីអីុវផ្អែម ១ ស្លាបព្រាបាយ ៣. ទឹកត្រី ៤ស្លាបព្រាបាយ ...អានបន្ត»»» |
សារះប្រយោជន៏នៃការដើរ
នឿយហត់ពីការងារ តែកុំភ្លេចថែទាំសុខភាពផងណា ការទទួលទានអាហារដោយត្រឹមត្រូវ ជាមួយនឹងការហាត់ប្រាណត្រឹមត្រូវ វាអាចជួយអោយយើងមានជីវិតដែលស្រស់ថ្លា៕ ពេលនេះក្រុមការងារ ស្ទីល សូមលើកយកការហាត់កីឡាដែលងាយស្រួល ...អានបន្ត»»» |
ចំណាយតិច...ខាត់ស្បែកស្អាតបែបធម្មជាតិ
មនុស្សភាគច្រើនយល់ខុសថា ស្អាតទាល់តែ ស។ នោះជាេហតុធ្វើអោយ នារីៗចំណាយថវិកានិងពេលវេលាទៅហាងម៉ាស្សាខាត់ស្បែក។ លុះដាច់ខែ ស្រាប់តែដាច់ខ្សល់ សល់តែក្រឡម្ស៉ៅខាត់ស្បែក? ក្រុមការងារ ស្ទីល សូមណែនាំវិធី ចំណាយតិច តែស្អាតដូចគ្នា មិន ស ខុសពីសំរស់មធ្មជាតិ តែស្រស់ថ្លា ហើយមិនមានជាតិគីមីនាំអោយរំខាន់ដល់សុខភាព ។ ស្ករ មានអត្ថប្រយោជន៍លើសពីរស់ជាតិផ្អែមរបស់វា។ ....អានបន្ត»»» |
ចង្កឹះសាច់មាន់
គ្រឿងផ្សំ ៖ ១. ស្បៃចង្កឹះ ៥០០ ក្រាម ២. សាច់មាន់សុទ្ធ ចិញ្រាំអោយម៉ត់ ៣០០ ក្រាម ៣. ទឹកត្រី ២ស្លាបព្រាបាយ ៤. ខ្ទឹមសរ ២ក្លែប ...អានបន្ត»»» |